ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅមារីឡែន អាមេរិក ស្លាប់ និងរបួសមនុស្ស៥នាក់

ចែករំលែក៖

យ៉ាងហោចណាសក៏មានមនុស្ស៣នាក់ស្លាប់ និង២នាក់ផ្សេងទៀត រងរបួសនៅក្នុងការបាញ់ប្រហារកាលពីយប់ថ្ងៃទី២៤ ខែមិថុនា នៅក្នុងរដ្ឋម៉ារីឡែន សហរដ្ឋអាមេរិក ។

តាមសាក្សី នៅកន្លងកើតហេតុបានឲ្យដឹងថា ហេតុការណ៍បាញ់ជនរងគ្រោះ៣នាក់ស្លាប់នៅនឹងកន្លែង កើតហេតុនៅវេលាម៉ោង២១និង៣៥នាទី(ម៉ោងអាមេរិក) ប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ ស្ថិតនៅតំបន់ Heights ជាយក្រុងវ៉ាស៊ីនតោន ។

អ្នកនាំពាក្យស្នងការប៉ូលិសលោកស្រី Christina Cotterman បានឲ្យដឹងថាជនរងគ្រោះពីរនាក់ផ្សេងទៀត បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ ។

លោកស្រី Christina Cotterman បានបញ្ជាក់ទៀតថា ប៉ូលិសកំពុងតែតាមចាប់ខ្លួនជនដៃដល់ ដែលបានរត់គេចខ្លួនបាត់ក្រោយបាញ់ប្រហារ ។

កន្លងមក ជនដៃដល់ឈ្មោះ Omar Mateen បានសម្រុកចូលក្នុងក្លឹបអ្នកស្រឡាញ់ភេទដូចគ្នាបាញ់ប្រហារបណ្តាលឲ្យមនុស្ស៥០ស្លាប់ កាលពីថ្ងៃទី១២ ខែមិថុនា។

ការបាញ់ប្រហារនៅអាមេរិកគឺជារឿងស្មុគស្មាញបំផុត បង្កឲ្យមានវិវាទរវាងអ្នកនយោបាយគាំទ្រការចេញច្បាប់គ្រប់គ្រងកាំភ្លើង ។ កាលពីថ្ងៃទី២២ ខែមិថុនា តំណាងរាស្ត្រអាមេរិកប្រមាណ១០០នាក់ ដឹកនាំដោយតំណាងរាស្ត្រ John Lewis បានធ្វើកូដកម្មអង្គុយដោយមានអត្ថន័យថា “No Bill, no Break” (គ្មានច្បាប់គ្មានការផ្អាក់) នៅក្នុងទីតាំងសភា ក្នុងគោលដៅទាមទារឲ្យសភាអាមេរិកសម្រេចចេញច្បាប់គ្រប់គ្រងកាំភ្លើង ។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីតំណាងរាស្ត្រ John Lewis បញ្ជាក់ថា “យើងបង្ខំចិត្តគ្រប់គ្រងសភារហូតដល់ទៅសភាមានសកម្មភាពអ្វីមួយពាក់ព័ន្ធនឹងច្បាប់ប្រើប្រាស់កាំភ្លើងនៅអាមរិក។ យើងចាំបាច់ត្រូវតែធ្វើ សកម្មភាពរហូតដល់ពេលរកឃើញច្រកចេញ។យើងបានស្ងៀមស្ងាត់ជាយូរណាស់មកហើយដល់ពេលដែលយើងត្រូវតែបញ្ចេញសំឡេងមិនអាចនៅស្ងៀមទៀតឡើយ ។

តំណាងរាស្ត្រមកពីរដ្ឋ Illinois លោក ស្រី Robin Kelly បញ្ជាក់ថា “អ្នកណាខ្លះទៀតនឹងរងការបាញ់សម្លាប់ហើយនៅមានមនុស្សប៉ុន្មាននាក់ត្រូវស្លាប់ទៀតចំណែកថ្នាក់ដឹកនាំមិនអាចធ្វើអ្វីបាន។

សារព័ត៌មានរ៉យទ័របានផ្សាយថា មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភាលោកស្រី Nancy Polosiបញ្ជាក់ថាពួកគាត់អង្គុយរហូតដល់សភាបញ្ជាក់ពីពេលវេលាដែលត្រូវបោះឆ្នោតចេញច្បាប់គ្រប់គ្រងកាំភ្លើង។

ក្នុងពេលជាមួយគ្នានេះការគ្រប់គ្រងច្បាប់ទិញលក់កាំភ្លើងមានសភាពធូររលុងនៅសហរដ្ឋអាមេរិកអ្នកខ្លះទិញគ្មានលិខិតស្នាមត្រឹមត្រូវនិងហាងលក់អាវុធកើតឡើងគ្រប់ទិសទី។

ចំពោះសកម្មភាពខាងលើរបស់សមាជិកសភាលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ាបានអរគុណដល់តំណាងរាស្ត្រទាំងអស់ដែលបានជំរុញឲ្យការអនុម័តច្បាប់គ្រប់គ្រងកាំភ្លើងដែលធ្វើឡើងដោយប្រធានាធិបតីអូបាម៉ា។

សូមរំលឹកផងដែរថា ការបាញ់ប្រហារបានក្លាយជាបញ្ហាស្មុគស្មាញបំផុតនៅអាមេរិក ។ ពលរដ្ឋអាមេរិកបច្ចុប្បន្នមាន ៣១៥លាននាក់ក្នុងនោះ មានកាំភ្លើងដែលពលរដ្ឋប្រើប្រាស់ដល់ទៅ៣១០លានដើម ។ ទីផ្សារលក់កាំភ្លើងនៅអាមេរិកកាន់តែលក់ដាច់ក្រោយពេលមានការវាយប្រហារជាបន្តបន្ទាប់ ។

កាំភ្លើងជាអាវុធដ៏សាហាវតែងតែបង្កអសន្ដិសុខដល់សង្គម និងភាពភ័យខ្លាចដល់ការរស់នៅរបស់ប្រជាពលរដ្ឋប៉ុន្ដែប្រទេសមួយចំនួនបែរជាអនុញ្ញាតឱ្យទិញដូរកាំភ្លើងយកទៅប្រើប្រាស់ផ្ទាល់ខ្លួនងាយស្រួលដូចជាទិញ “ស្ករគ្រាប់” អ៊ីចឹងដែរ ។ អាមេរិកមានពលរដ្ឋដែលប្រើប្រាស់កាំភ្លើងនិងមានកាំភ្លើងរក្សាទុកនៅក្នុងផ្ទះរហូតដល់៩០ភាគរយ ។

រយៈពេលជាច្រើនឆ្នាំកន្លងមកទីក្រុងវ៉ាស៊ីនតោនអនុម័តវិធីសាស្ដ្រជាច្រើនដើម្បីកាត់បន្ថយការប្រើប្រាស់កាំភ្លើងប៉ុន្ដែការខិតខំរបស់រដ្ឋាភិបាលមិនមានប្រសិទ្ធភាពឡើយផ្ទុយទៅវិញមានពលរដ្ឋប្រើប្រាស់ កាន់តែច្រើន ។ ក្នុងចំណោមពលរដ្ឋសរុបរបស់អាមេរិកជាង៣០០លាននាក់ មានអ្នកប្រើប្រាស់កាំភ្លើងរហូតដល់៩០ភាគរយ ។

តាមទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានឱ្យដឹងថាមូលហេតុចម្បងដែលធ្វើឱ្យការប្រើប្រាស់អាវុធនៅអាមេរិកក្លាយទៅជាវប្បធម៌សម្រាប់ពលរដ្ឋអាមេរិកដោយសារតែពួកគេយល់ឃើញថា នឹងមានសុវត្ថិភាព ប្រសិនបើដាក់កាំភ្លើងជាប់នឹងខ្លួននោះ ។ ដោយសារមូលហេតុនេះហើយទើបប្រជាជន អាមេរិកមានកាំភ្លើងស្ទើរតែគ្រប់ដៃនោះនិងបង្កឲ្យមានហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សកើតឡើងជាបន្ដបន្ទាប់ពិសេសការបាញ់ប្រហារទៅលើ តំណាងរាស្ដ្រ និងក្រុមអ្នកគាំទ្រ៦នាក់នាពេលកន្លងមក ៕

ses


ចែករំលែក៖