ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហុង​ វិណុល​ អញ្ជើញជាអធិបតីពិធីរៀបចំអបអរសាទរទិវារកំណើតបក្សប្រជាជនកម្ពុជាលើកទី៦៥ឆ្នាំ ថ្ងៃទី២៨មិថុនា ១៩៥១-២០១៦

ចែករំលែក៖

ខេត្តស្វាយរៀងៈ​ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំដូង​ ស្រុករមាសហែក​ ខេត្តស្វាយរៀង មានរៀបចំអបអរសាទរទិវារកំណើតបក្សប្រជាជនកម្ពុជាលើកទី៦៥ឆ្នាំ ថ្ងៃទី២៨មិថុនា ១៩៥១-២០១៦ ក្រោមអធិបតីលោក​ ហុង​ វិណុល​ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុករមាសហែក​ និងជាប្រធានក្រុមការងារឃុំដូង​ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមការងារចុះជួយឃុំ​-ភូមិ​ ជំនួយការ​ ព្រមទាំងសមាជិក សមាជិកាចូលរួមប្រមាណជិត២០០នាក់។

លោក​ នាង​ សាមាន​ ប្រធានស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំដូងបានឡើងអាននូវ​ សុន្ទរកថាសម្តេចអគ្គមហាសេនាធិបតីតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជាជា​ ដែលជាសារផ្ញើរទៅកាន់សមាជិកសមាជិកា​ក្នុងអង្គពិធីក៏ដូចជាប្រជាជនក្នុងនិងក្រៅប្រទេស។

លោក​ ប្រន​ សិរីវុធ​ ជំនួយការចុះជួយពង្រឹងមូលដ្ឋានឃុំដូង​ បានឡើងអានសេចក្តីសម្រេចស្តីពី​ ការរៀបចំកែសម្រួលសមាសភាពក្រុមការងារ​ ចុះជួយពង្រឹងមូលដ្ឋានភូមិ-ឃុំ-ក្នុងស្រុករមាសហែក​ ដែលចុះហត្ថលេខាដោយ​ លោក​ សៅ​ សុខា​ ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល​ ចុះជួយស្រុករមាសហែក។

លោក​ ហុង​ វិណុល​ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុករមាសហែក​ និងជាប្រធានក្រុមការងារឃុំដូង​ បានមានប្រសាសន៍ថាៈ​ យើងនាំគ្នាប្រារព្ធពិធីនេះឡើង គឺក្នុងស្មារតីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានតស៊ូយ៉ាងប្តូរផ្តាច់ ហ៊ានលះបង់សាច់ឈាម និងអាយុជីវិត ប្រកបដោយវីរភាពដ៏ខ្ពង់ខ្ពង់បំផុត ដើម្បីបុព្វហេតុនៃប្រទេសកម្ពុជា ទទួលបាន ឯករាជ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ជាពិសេសដើម្បីជាតិ និងប្រជាជន ដែលធ្វើឲ្យយើងមានអ្វីគ្រប់យ៉ាងនៅថ្ងៃនេះ ។ ក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមកនេះ បក្សប្រជាជនកម្ពុជា បានឆ្លងកាត់ការលំបាក និងមានបញ្ហាស្មុគ្រស្មាញជាច្រើនអនេកយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជាបានស្ថិតនៅរួមសុខ រួមទុក្ខជាមួយប្រជាជនជានិច្ច និងបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ជាតិ និងប្រជាជននៅគ្រប់ដំណាក់កាល ហើយបានធ្វើអោយប្រជាជនកម្ពុជាមានអ្វីគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ។

លោកប្រធានក្រុមការងារចុះជួយឃុំដូងបានបន្តថាៈ​ ជាមោទនភាពបំផុតក្រោមការដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ បានធ្វើអោយប្រទេសជាតិមានស្ថេរភាព​ សន្តិភាពពេញលេញ​ ប្រកបដោយការអភិវឌ្ឍន៍លើគ្រប់វិស័យ​ ដូចជានៅមូលដ្ឋានភូមិ-ឃុំដូង​ ស្រុករមាសហែករបស់យើងនាពេលនេះគឺត្រូវបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍​ សម្រួលដល់ការធ្វើចរាចរណ៍​ និងជាមធ្យោបាយសម្រួលដល់ប្រជាពលរដ្ឋយើងនាំយកនូវកសិផលដំណាំយកទៅកាន់ទីផ្សារបានយ៉ាងស្រួលទាន់ពេលវេលា ៕ សុខ ខេមរា

3

2

1

6

4

5

7

8

9

10


ចែករំលែក៖