ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តសៀមរាប បង្ក្រាបគឿងញៀនមិនចេះអស់

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប បាន បង្ក្រាបករណីគឿងញៀនស្ទើររាល់ថ្ងៃប៉ុន្តែ ករណីនេះ ត្រូវបានគេមើលឃើញថា បង្ក្រាបមិនចេះអស់សោះ ឆ្ងល់នុះឆ្ងល់ ។

ជាក់ស្តែងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកអនុសេនីយ៍ឯក ធាវ ច័ន្ទ តារា នាយការិយាល័យបង្ក្រាបបទល្មើស គឿងញៀននៃបញ្ជាការអាវុធហត្ថខេត្តបានដឹកនាំកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀន បានជាបន្តបន្ទាប់ប្រុស ស្រីចំនួន១៣នាក់ នៅចំណុចផ្សេងគ្នា ក្នុងរយៈពេល២ថ្ងៃ ក្នុងក្រុងសៀមរាប រួចនាំយកមកកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ ។

ហេតុការណ៍ចុះបង្ក្រាបករណីគ្រឿងញៀនរយៈពេល២ថ្ងៃខាងលើគឺនៅថ្ងៃទី២៤ និង២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចសង្កាត់ស្រង៉ែ ក្រុងសៀមរាប និងស្រុកពួក ខេត្តសៀមរាប ។

លោកអនុសេនីយ៍ឯក ធាវ ច័ន្ទ តារា បានប្រាប់ឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ច្បាស់ការមកថា មានករណីរក្សាទុកដឹកជញ្ជូនឬជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុច៣កន្លែងផ្សេងគ្នា លោកបានសុំយោបល់ពីថ្នាក់លើ ដើម្បីដាក់កម្លាំងចុះទៅបង្ក្រាបផ្ទាល់ ទីតាំង៖ទី១/កាលពីវេលាម៉ោង១៧និង០០នាទីថ្ងៃទី២៤ខេមិថុនាឆ្នាំ២០១៦ស្ថិតនៅចំណុចភូមិថ្នាល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ឃាត់ខ្លួនបានជនសង្ស័យ ប្រុស ស្រី ចំនួន២នាក់ ព្រមទាំងដកហូតបានវត្ថុតាងមាន៖ម្សៅគ្រើមប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ធំ ស្មើនឹងទម្ងន់២២,៦០ក្រាម ទូរស័ព្ទដៃ ចំនួន២គ្រឿង និងជញ្ជីងថ្លឹងចំនួន១គ្រឿង និងម៉ូតូសម្រាប់ធ្វើសកម្មភាពចំនួន១គ្រឿង ។

លុះដល់ម៉ោង២៣និង៣០នាទីយប់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៦ កម្លាំងជំនាញបានចុះទៅបង្ក្រាបទីតាំង ទី២/ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជន សង្ស័យប្រុសស្រីចំនួន៨នាក់ នៅចំនុចក្នុងក្រុងសៀមរាប និងដកហូតបានវត្ថុតាងរួមមាន៖ម្សៅគ្រើមប្រភេទម៉ាទឹកកកចំនួន១៤កញ្ចប់ស្មើនឹងទម្ងន់៣,២៨ក្រាម ទូរស័ព្ទដៃ ចំនួន១០គ្រឿង ដាវសាំម៉ូរ៉ៃចំនួន៣ដើមនិងសម្ភារៈសម្រាប់ជក់និងវេចខ្ចប់មួយចំនួន។

លោកបានបញ្ជាក់បន្ថែមថា នៅវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៦ មានពលរដ្ឋរាយការណ៍មកថា មានករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅតាមភូមិយ៉ាងគគ្រឹក គគ្រេង មិនដែលបានដេកពួនទេ ទើបលោកបានដាក់កម្លាំងជំនាញសហការជាមួយកងរាជអាវុធហត្ថមូលដ្ឋានស្រុកពួក ចុះទៅបង្ក្រាប ដល់ទីតាំងរបស់ជនសង្ស័យ នៅចំណុចភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ឃាត់ខ្លួនបានជនសង្ស័យប្រុស ស្រី ចំនួន៣នាក់ ព្រមទាំង ដកហូតបានវត្ថុតាងកំពុងបំរ៉ុងយកទៅលក់ មាន៖ម៉្សៅគ្រើមពណ៌សថ្លាប្រភេទម៉ាទឹកកកចំនួន១៦កញ្ចប់ ស្មើនឹងទម្ងន់១៥,២៦ក្រាម ,ទូរស័ព្ទដៃចំនួ៣គ្រឿង ។

បច្ចុប្បន្នជនសង្ស័យប្រុស ស្រីទាំង១៣នាក់និងវត្ថុតាងត្រូវបានកម្លាំង ជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៦ ដើម្បីអនុវត្តបន្តទៅតាមនីតិវិធីច្បាប់ ៕ ប៊ុន រិទ្ធី

ses (8)

ses (7)

ses (6)

ses (5)

ses (4)

ses (3)

ses (2)

ses (1)


ចែករំលែក៖