ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងរកបងផ្លៃថ្លៃមិនឃើញ ដើរដាច់បាយដួលសន្លប់បាត់ស្មារតី

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់បានដើរថ្មើរជើងក្នុងចំងាយផ្លូវ រាប់សិបគីឡូម៉ែត្រទាំងដាច់បាយ ក្រោមអាកាសធាតុព្យុះ ភ្លៀង ត្រូវដួលសន្លប់បាត់ស្មារតីឈឹងនៅតាមចិញ្ចឹមផ្លូវថ្នល់តែម្តង ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ បុរសអភ័ព្វដាច់សង្វែងម្នាក់ដួលសន្លប់ស្តូកស្តឹង នៅលើចិញ្ចឹមផ្លូវថ្នល់ ត្រូវបានក្រុមអ្នកលក់ខ្យងតាមម៉ូតូប្រទះឃើញ ហើយក៍បានជួយសង្គ្រោះភ្លាមៗ បានរួចផុតពីសេចក្តីស្លាប់ ។

តាមការឲ្យដឹងពីបុរសខាងលើនេះ បានរៀបរាប់ឲ្យអ្នកយកព័ត៌មានដឹងថា ខ្លួនមានឈ្មោះ គឿន សីហា អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅស្រុកអូជុំ ខេត្តរតនគិរី (គ្មានទូរស័ព្ទដៃប្រើប្រាស់) កាលពីខែ ឆ្នាំខាងលើ ខ្លួនបានចេញពីស្រុកអូជុំ ដើម្បីស្វែងរកបងថ្លៃ ព្រោះខលអត់ចូលតាមលេខទូរស័ព្ទ ០៩៦.៨៥៤១៨៩៦ លេខបងថ្លៃបច្ចុប្បន្ន គេរស់នៅឃុំប៉កញ៉ៃ មុខរបរសិប្បកម្មឈើ នៅស្រុកអូរយ៉ាដាវ ខណៈដែលចេញពីស្រុកអូរជុំ សុំដោយសារឡានគេជិះទៅ លុះទៅដល់គោលដៅ ស្រាប់តែសួររកបងមិនឃើញទាល់តែសោះ អស់សង្ឃឹមក៏វិលត្រឡប់មកក្រុងបានលុងវិញ ដោយថ្មើរជើងអត់លុយកាក់មួយសេនក្នុងហោប៉ាវ ធ្វើដំណើរក្នុងចំងាយផ្លូវប្រមាណជាង៥០គីឡូម៉ែត្រ ឯណោះ ដោយឆ្លងកាត់ព្យុះភ្លៀងពេញមួយថ្ងៃ ហើយដាច់បាយថែមទៀត ក៏ងងឹតមុខដួលតែម្តង ៕ វុទ្ធឦសាន

svrtnkiri (4)

svrtnkiri (1)

svrtnkiri (2)

svrtnkiri (3)


ចែករំលែក៖