ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីដែលរងការចាប់ឃាត់ខ្លួនជេរប្រមាថប្រមុខរាជរដ្ឋាភិបាល តាមfacebook ត្រូវតុលាការដាក់ឲ្យស្ថិតក្រោមការពិនិត្យតាមផ្លូវតុលាការ

ចែករំលែក៖

ខេត្តបាត់ដំបងៈ ស្រ្តីម្នាក់ឈ្មោះប៉ាង ស៊ីណា អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាងស្រុកកំរៀងខេត្តបាត់ដំបង បានរងការចាប់ខ្លួនដោយកម្លាំងអាវុធហត្ថខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែមិថុនា សង្ស័យ ជាប់ពាក់ព័ន្ធនិងប្រើប្រាស់ប្រព័ន្ធ Facebook ជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ត្រូវបានតុលាការដោះលែង ដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនោះហើយ ក្រោយពីធ្វើការសាកសួរជាច្រើនម៉ោងនៅតុលាការខេត្តបាត់ដំបងរួចហើយមកនោះ ។

លោក តូច សុភក្តី ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យ តុលាការខេត្តបានប្រាប់អ្នកសារព័ត៌មានដោយបញ្ជាក់យ៉ាងច្បាស់ថា រឿងនេះគឺពាក់ព័ន្ធទៅនឹងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌត្រូវបានចោទពីបទ « ប្រមាថ ប្រឆាំង អ្នករាជការសាធារណៈ » ដោយខាងអយ្យការលោកបានបញ្ជូនទៅអោយខាងចៅក្រមស៊ើសួរគឺលោកចៅក្រមបានសម្រេចមិនឃុំខ្លួនស្រ្តីស្ស័យនោះទេ ដោយសម្រេច ដាក់អោយនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយកំណត់អោយចូលខ្លួនទៅបង្ហាញមុខមួយខែម្តងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលស្ថិតនៅក្នុងមូលដ្ឋានដែលខ្លួនរស់នៅ។

ស្រ្តីឈ្មោះ ប៉ាង ស៊ីណា បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា រូបនាងបដិសេដ្ឋថាមិនបានជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះទេ ។ដោយមានជនខិលខូចបានយកទូរស័ព្ទរបស់នាងទៅប្រើប្រាស់ហើយបានយកអាខោនFacebook នាងឈ្មោះ ស៊ីណា នាគមាស ទៅជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីទូរស័ព្ទ ក្រោយពីទូរស័ព្ទនាងបានជ្រុះបាត់ក្នុងអំឡុងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។

ស្រ្តីរូបនោះប្រាប់ឱ្យដឹងទៀតថា បន្ទាប់ពីនាងបានឃើញអាខោន Facebook នាងត្រូវបានគេប្រើប្រាស់យកទៅជេរប្រមាថសម្តេចតេជោសែន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នាងក៏ពានទៅដាក់ពាក្យប្តឹងនៅនគរបាលប៉ុស្ថិ៍ត្រាង អំពីរឿង អាខោនFacebook នាង ឈ្មោះ ស៊ីណា នាគមាស ត្រូវគេយកទៅប្រើប្រាស់ជេរប្រមាថសម្តេចតេជោសែននោះ ។

ស្រ្តីឈ្មោះ ប៉ាង ស៊ីណា បានប្រាប់ឱ្យដឹងទៀតថា ខ្លួនបានចាប់ផ្តើមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ( ហ្វេសប៊ុក ) ចាប់តាំងពីខែ សីហា ឆ្នាំ ២០១៥ មកម៉្លេះ ដោយដាក់ឈ្មោះ ស៊ីណា នាគមាស ។ ហ្វេសប៊ុកនេះខ្លួនបានអោយ ជាងកន្លែងលក់ទូរស័ព្ទយីហោជាអ្នកបង្កើតអាខោនឱ្យ។នៅក្នុងអំឡុងពេលដែលខ្លួនប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម ( ហ្វេសប៊ុក ) ឈ្មោះ ស៊ីណា នាគមាស ខ្លួនមិនដែលបានបង្ហោះរូបភាពពាក់ព័ន្ឋនឹងនយោបាយ ឬក៏ការជេរប្ររមាថថ្នាក់ដឹកនាំណាម្នាក់ នោះទេ គឺខ្លួនបង្ហោះរូបភាព ពាក់ព័ន្ឋ នឹងគ្រួសារឬក៏មុខរបររកស៊ីតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងបញ្ហានេះបើប្រភពមួយបានបង្ហើបឱ្យដឹងថា ទូរស័ព្ទរបស់នាងមិនមានការជ្រុះបាត់នោះទេ តែជាការយកទៅដាក់បញ្ចាំ ដោយសារតែមិនហ៊ានសារភាពត្រង់ៗ ព្រោះខ្លាចប្តីរករឿង ៕សំ វិច្ឆិកា

IMG_3637

IMG_3638


ចែករំលែក៖