ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តឆ្លាមជ្រុលបុករថយន្តស៊ិនទ្រីកំពុងចតកើបសំរាមបណ្តាលឲ្យដាច់កង់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងបើករថយន្តមួយគ្រឿងម៉ាក កាមរីឆ្លាមបើកក្នុងល្បឿនលឿនជ្រុលបុក រថយន្តស៊ិនទ្រី ដែលកំពុងឈប់ប្រមូលសំរាមតាមដងផ្លូវបណ្តាលអោយដាច់កង់ម្ខាងទៅមុខលែងរួច ។

នៅចំណុចមុខកន្លែងបង់លុយភ្លើងតាមបណ្តោយផ្លូវលេខ៦៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តក្រុមហ៊ុនស៊ិនទ្រីមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦៨ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏បានឈប់ដើម្បីប្រមូលសំរាម ភ្លាមនោះស្រាប់តែមានរថយន្តកាមឆ្លាមពណ៍ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ ២M ៧៥១៤ បើកបងដោយបុរសម្នាក់ទំនងជាស្រវឹង បានបើកក្នុងល្បឿនលឿនទិសដៅពីកើតទៅលិចបានរេចង្កូត ទៅបុករថយន្តស៊ិនទ្រីមុខពេញទំហឹងបណ្តាលអោយរថយន្តឆ្លាមដាច់កង់ខាងឆ្តាំទៅមុខលែងរួច ចំណែករថយន្តស៊ិនទ្រីរងការខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុភាគីទាំងសង្ខាងបានធ្វើការសម្រួលគ្នា ដោយយករថយន្តទៅជួសជុលរៀងៗខ្លួន ៕ ព្រែកជ័យ

chthan (4)

chthan (3)

chthan (2)

chthan (1)


ចែករំលែក៖