ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ខ្លួន ជនសង្ស័យប្រុស ស្រី១០នាក់ពីបទជួញដូរគ្រឿងញៀននៅព្រៃវល្លិ៍ស្រុកកំពង់រោទ៌

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគបាលខេត្ត បានឆ្មក់ចូលចំណុចតំបន់កាស៊ីណូ ព្រៃវល្លិ៍ ចាប់ឃាត់ខ្លួនជនសង្សយ័ជួញដូរគ្រឿងញៀនបានចំនួន១០នាក់ ។

ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៌ ។

លោក កាន កេន នាយការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគបាលខេត្តបានឲ្យដឹងថា ជនសង្សយ័ទី១ ឈ្មោះង្វៀង ថាន់មិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម ។ ២ឈ្មោះ យ៉ង់ ថាន់ទៀង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម អ្នកទាំងពីរ មានទីលំនៅភូមិយ៉ងជី ឃុំប៊ិនហ៊ីប ស្រុកគៀងទឿង ខេត្តឡុងអាង ប្រទេសវៀតណាម ។ ៣ឈ្មោះ ហ្វាម ត្រាយ៉ាង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់លេខ០៣ ក្រុងធៀអាង ខេត្តឡុងអាង ។ ៤ឈ្មោះ សវ៉ាង ហៀវី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិទ្រុងកេង ឃុំថាយប៊ិនទ្រុង ស្រុកយឹនហ៊ឹង ខេត្តឡុងអាង ។ ៥ឈ្មោះ ថាមទី ធឹង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិទី០២ ឃុំធីត្រាំង ស្រុកយឹនហ៊ឹង ខេត្តឡុងអាង ប្រទេសវៀតណាម។ ៦ឈ្មោះ ហ៊ុយ សាហាក់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៌ ។ ៧ឈ្មោះ ជា ប៊្រី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៌ ។ ៨ឈ្មោះធិន សុភក្ត្រា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទ៌ ។ ៩ឈ្មោះថាច់ ង៉ុក ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៌ និង១០ឈ្មោះ ឡុង ចិត្ត្រា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទ៌ ។

វត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទម្សៅថ្លាពណ៌ស(ម៉ាទឹកកក)មួយកញ្ចប់ ទូរសព្ទ័ដៃ០៤គ្រឿង និងម៉ូតូ ០៦គ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងចាត់ការតាមច្បាប់ ៕ យឹម សុថាន

ses (1)

ses (2)

ses (3)


ចែករំលែក៖