ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបញ្ច្រាសទិសរង្វង់មូលចោមចៅ ត្រូវរថយន្តបុករងរបួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ: បុរស៣នាក់ បានរងរបួសធ្ងន់ និងស្រាល ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីេពទ្យភ្លាមៗ ដោយពួកគាត់ជិះម៉ូតូស្មាស់វី មួយគ្រឿង ឌុបគ្នា ជិះបញ្ច្រាសរង្វង់មូល ខណៈមេឃកំពុងរលឹម ត្រូវរថយន្តកូរ៉ឡាបើកលឿនមកបុកពេញទំហឹង កាលពីវេលាម៉ោង០០និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចខាងលិចជាប់រង្វង់មូលចោមចៅ មុខស្ថានីយប្រេងឥន្ធនៈតេលា ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីពីកន្លែងកើតហេតុ បានឲដឹងថា មុនពេលកើតហេតុគេ ឃើញបុរស៣នាក់ខាងលើ ជិះឌុបគ្នាម៉ូតូម៉ាក ស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BX-៦៤៩២ ជិះចេញពីផ្លូវជាតិលេខ៣ វាងរង្វង់មូលចោមចៅ បំណងមកផ្លូវជាតិលេខ៤ ក្នុងទិសដៅបញ្ច្រាសទិសដៅចរាចរណ៍ ហើយខណៈជិះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាកកូរ៉ឡា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២G-០៤៣២ បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើតឆ្ពោះមករង្វង់មូលចោមចៅក្នុងល្បឿនយ៉ាងលឿន ទៅបុកម៉ូតូទាំងកំរោល បណ្តាលមនុស្សផ្លោងចេញពីម៉ូតូ រងរបួសធ្ងន់២នាក់ និងម្នាក់របួសស្រាល ដោយឡែក រថយន្តបែកកង់ផ្ទុះពោងការពារទៅមុខលែងរួចខ្ទេចមួយចំហៀងខាងស្តាំ និងម៉ូតូរងការខូចយ៉ាងដំណំ ។

ក្រោយពេលកើតហេតុភ្លាមៗ គេឃើញសមត្ថកិច្ចមូលដ្ឋាន និងរថយន្តសាមុយគ្លីកឯកជន មកដឹកជនរងគ្រោះរបួសធ្ងន់ទៅព្យាបាល ចំណែកម៉ូតូ និងរថយន្តត្រូវ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌវាស់វែងយកទៅរក្សាទុកនៅអធិការរដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរង់ចាំការដោះស្រាយគ្នាពេលក្រោយ ៕ សុខាសែនជ័យ

image5

image4

image3

image2

image1


ចែករំលែក៖