ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកសម្លាប់បុរសម្នាក់ប្លន់យករថយន្ដលុះបើកបុកគល់ស្ពាន់ទៅលែងរួច ក៏ចុះរត់បាត់ស្រមោល

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជាពលរដ្នបានប្រទះឃើញសាកសពនៅក្នុងលូប្រឡាយទឹក ត្រង់ចំណុចទួលជ្រៅ ខាងលិចភូមិកែរ៉ង ចំងាយ២គីឡូម៉ែត្រ ដែលស្ថិតនៅក្នុងឃុំឈើទាល ស្រុកសណ្ដាន ខេត្តកំពង់ធំ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ រួចក៏រាយការណ៍ ជូនសមត្ថកិច្ចមកពិនិត្យមើលសាកសពនៅនឹងកន្លែងកើតហេតុឃើញមានស្នាមរបួសលើផ្ទៃមុខ រយះច្រមុះប្រវែងមួយសង់ទីម៉ែត្រ ជម្រៅ៥សង្ទីម៉ែត្រ រយះត្រចៀកខាងឆ្វេងប្រវែង៣សង្ទីម៉ែត្រ របួសក្បាលផ្នែកខាងក្រោយប្រវែង១០សង្ទីម៉ែត្រ រយះចង្កាប្រវែង៩សង្ទីម៉ែត្រ ជម្រៅ ១សង្ទីម៉ែត្រ រយះបបូរមាត់ខាងលើផ្នែកខាងឆ្វេងប្រវែង២សង្ទីម៉ែត្រ និងរយះចិញ្ចើមលើផ្នែកខាងឆ្វេង៣សង្ទីម៉ែត្រ ជម្រៅ ១សង្ទីម៉ែត្រ ។

សាកសពត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណ ឈ្មោះ សុខ ភក្តី ភេទប្រុស អាយុ ៣៧ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រពន្ធឈ្មោះ ឡុង សោភា អាយុ ៣០ ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា ។

តាមការអោយដឹងពីសមត្ថកិច្ចថា ករណីយ៍នេះគឺជាករណីប្លន់រថយន្តឡិចស៊ីស r.x ៣០០ ហើយជនសង្ស័យបានបើករថយន្តបុកស្ពានភោគយុគ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួចចុះរត់បាត់ ហើយសមត្ថកិច្ច ក៏បានយករថយន្តស្ទូចមកស្ទូចរក្សាទុកនៅប៉ុស្តិ៍ស្រយូវ ។

សមត្ថកិច្ចថា នៅកន្លែងកើតហេតុ មានដានជើងមនុស្សបីនាក់ ដូច្នេះការសន្និដ្ឋានជនសង្ស័យប្រហែលមានគ្នាបីនាក់ ។

ក្រោយពីសមត្ថកិច្ចពិនិត្យកន្លែងកើតហេតុ និងធ្វើកុសល្យវិច័យលើសាកសពរួចត្រូវបានស្រាវជ្រាវរកសាច់ញាតិបងប្អូន ដើម្បីប្រគល់សាកសាសពយកទៅធ្វើបុណ្យ តាមប្រពៃណី ហើយបានបើកការស៊ីបអង្កេតស្រាវជ្រាវយ៉ាងដុតដៃដុតជើងរកឃាតកដៃដល់មកផ្ដន្ទាទោសតាមច្បាប់ ៕ ប៊ុន រិទ្ធី

kthom (8)

kthom (7)

kthom (6)

kthom (5)

kthom (4)

kthom (3)

kthom (2)

kthom (1)


ចែករំលែក៖