ព័ត៌មានទាន់ហេតុការណ៍៖

ចាប់មុខសញ្ញាចែកចាយគ្រឿងញៀន៤នាក់រកឃើញថ្នាំញៀន៣៤កញ្ចប់នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល: យ៉ាងហោចណាស់មានជនសង្ស័យប្រុស និងស្រីចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយចាប់ខ្លួនពាក់ព័ន្ធ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនដើម្បីចែកចាយ ។

ករណីនេះបានធ្វើឡើង២ថ្ងៃជាប់គ្នាដោយចាប់ផ្តើមពីម៉ោង១១និង៣០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ចាប់បានជនសង្ស័យ២នាក់ប្តី ប្រពន្ធ រកឃើញថ្នាំញៀន៦កញ្ចប់ ។

ផ្តើមចេញពីការចាប់ខ្លួនជនសង្ស័យទាំង២នាក់ប្តី ប្រពន្ធ សមត្ថកិច្ចបានបន្តការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ២នាក់ ចៅ និងតាកាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ដកហូតបានថ្នាំញៀន២៨កញ្ចប់ទៀត សរុបទាំងអស់៣៤កញ្ចប់តូច និងសម្ភារៈសម្រាប់វិចខ្ចប់មូយចំនួនទៀត ។

ពាក់ព័ន្ធករណីនេះលោកវរៈសេនីយ៍ឯកប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយបានអោយដឹងថា ប្រតិបត្តិការចាប់មុខសញ្ញាចែកចាយថ្នាំញៀននេះសមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ស្ថិតនៅភូមិរទាំងត្បូងឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល។

លើកទី១ចាប់បាន២នាក់មានឈ្មោះ ទី១-មានឈ្មោះអ៊ុត សំអុល ភេទប្រុស អាយុ២៥ឆ្នាំ ។
ទី២-មានឈ្មោះកែម ចរិយា ភេទស្រី អាយុ២៣ឆ្នាំ ចំពោះជនសង្ស័យទាំង២នាក់ខាងលើនេះត្រូវជាប្តី ប្រពន្ធ រស់នៅភូមិព្រែកធំសង្គាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៦កញ្ចប់តូច និងម៉ូតូគុបកញ្ចាស់០១គ្រឿង។

បន្ទាប់មកកម្លាំរបស់លោកបានបន្តការស្រាវជ្រាវចាប់ខ្លួនបាន២នាក់ទៀតត្រូវជាចៅ និងតា,
ទី១-ឈ្មោះរ៉ុង រឿង ភេទប្រុស អាយុ៧៤ឆ្នាំ។
ទី២-ឈ្មោះរិន សុខថៃ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិឃំុកើតហេតុ ។ សមត្ថកិច្ចដកហូតបានវត្ថុតាងម៉្សៅក្រាមពណ៍ស ជាប្រភេទម៉ាទឹកកកចំនួន២៨កញ្ចប់តូច និងសរុបទាំងអស់ចំនួន៣៤កញ្ចាប់តូច និងឧបករណ៍សម្រាប់វិចខ្ចប់មួយចំនួនថែមទៀផង ។

លោកអធិការបន្តថា ជនសង្ស័យទាំង៤នាក់នេះ ជាមុខសញ្ញារកស៊ីចែកចាយថ្នាំញៀនយូរមកហើយ និងជាមុខសញ្ញាដែលសមត្ថកិច្ចតាមជាប់ជានិច្ច ។ បន្ទាប់ពីរកឃើញវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់ ជនសង្ស័យទាំ៤នាក់ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជាូនទៅតុលាការ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ៕ សណ្តោស

ses (6)

ses (5)

ses (4)

ses (3)

ses (2)

ses (1)


ចែករំលែក៖