ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវបេតុងឆ្អឹងដែកប្រវែង៦០០ម៉ែត្រទទឹង៦ម៉ែត្រត្រូវបើកការដ្ឋានស្ថាបនានៅសង្កាត់ពញ្ញាពន់

ចែករំលែក៖

ភ្នំពេញ៖ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅថ្លែងនៅក្នុងកម្មវិធីបើកការដ្ឋានស្ថាបនាផ្លូវថា ដោយសាតែប្រទេសយើងមានការអភិវឌ្ឍន៍ជឿនលឿនគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងស្នោ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ បានបើកការដ្ឋានស្ថាបនាផ្លូវបេតុងក្រាលឆ្អឹងដែកដែលមានប្រវែង ៦០០ ម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ កំពស់ ១,5តឹក ។

មានការចូលរួមដោយ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងមន្ត្រីសាលាខណ្ឌ ចៅសង្កាត់ទាំង៥ ព្រមទាំងសមាជិក សមាជិកានិងមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ ៕ ព្រែកជ័យ

se (5)

se (4)

se (3)

se (2)

se (1)

se

se (6)


ចែករំលែក៖