ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តទាំងស្រវឹងជ្រុលទៅបុកអ្នកជិះម៉ូតូស្លាប់ម្នាក់នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល: មានជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារអ្នកបើកបរស្រវឹងបើករថយន្តបុកជាមួយម៉ូតូចំពីមុខពេញទំហឹង កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦វេលាម៉ោង១៧និង៣០នាទី ស្ថិតត្រង់ចំណុចផ្លូវជាតិលេខ១១០ ក្នុងភូមិឬស្សី ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះមាន ឈ្មោះ អេង បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុ មុខរបរអ្នកបើករថយន្តដឹកដី បើកម៉ូតូម៉ាក Duke ពាក់ស្លាកលេខ ភ្នំពេញ ភ្នំពេញ ១CT.៤៧.៧៧និងបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចខាងលើ ស្រាប់តែមានរថយន្ត០១គ្រឿងម៉ាក Visto ពាក់ស្លាកលេខភ្នំពេញ2S-2830 ពណ៍លឿងបើកក្នុងទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ វុត្ថា ហៅបូណាពិសី២ រស់នៅ ឃុំកំពង់ស្វាយ និងមានស្ថានភាពស្រវឹងស្រា និងល្បឿនលឿនបានមកដល់ត្រង់ចំណុចខាងលើ បានបុកជាមួយម៉ូតូចំពេញទំហឹងនិងបានអូសម៉ូតូចម្ងាយ៤៥ម៉ែត្រទើបរថយន្តឈប់ ហើយអ្នកបើកបររត់គេខ្លួនបាត់តែសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ សំខាន់នៅត្រង់ថាសមត្ថកិច្ចហ៊ានចាប់ឬអត់..!។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅអធិការស្រុកបន្តនិតិវិធី ៕ សណ្តោស

ses (2)

ses

ses (5)

ses (3)

ses (4)


ចែករំលែក៖