ព័ត៌មានទាន់ហេតុការណ៍៖

ទឹម រដ្ឋា៖ មិនចុកឈាមរឿងអតីតគូស្នេហ៍មានសង្សារថ្មី

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេលជិត២ឆ្នាំហើយៗ ដែលចំណងស្នេហ៍តារាម៉ូដែល ទឹម រដ្ឋា និងអ្នកជំនួញប៉ាគីស្ថាន លោក Zak Ky បានឈានដល់ផ្លូវបំបែក ។ នាងនៅមិនទាន់បណ្តើរប្រុសណាម្នាក់នៅឡើយ បើទោះបីជានាងលើកឡើងថា ដំបៅស្នេហ៍ចាស់បានជាទៅហើយក្តី ហើយបើទោះបីជាអតីតគូស្នេហ៍បង្ហាញមុខសង្សារថ្មីជាសាធារណៈយ៉ាងណាក៏ដោយ ។

តារាស្រីល្បីខាងលេងខ្លួនដូចតារាបរទេសរូបនេះបញ្ជាក់ថា នាងហាក់មានសេរីភាពច្រើនជាងមុន ហើយមួយរយៈចុងក្រោយនេះ មានបុរសជាជនបរទេសជាច្រើនបានទាក់ទងសុំស្នេហ៍ ។ តារាស្រីទម្រង់មុខកូនកាត់ទឹមរដ្ឋាបានបញ្ជាក់ថា កន្លងមដើម្បីឲ្យស្នេហាចុះសម្រុងនាងសុខចិត្តកាត់បន្ថយច្រើនពីការងារសិល្បៈហើយមានអ្នកដឹកនាំសិល្បៈច្រើនណាស់ហៅថត តែនាងបានបដិសេធគឺមានតែការដើរម៉ូដប៉ុណ្ណោះ ដែលនាងទទួលព្រោះតែជៀសវាងការប្រចណ្ឌហួងហែង ប៉ុន្តែក្រោយបែកគ្នា២ឆ្នាំពេលនេះនាងចាប់ផ្តើមមានការងារច្រើនជាងមុខច្រើនទាំងការងារជាពិធិការិនីការងារបង្ហាញម៉ូតច្រៀង និងសម្តែងជាដើម ។ នាងថាក្រោយបែកសង្សារចាស់នាងមិនទាន់មានអ្នកថ្មីនៅឡើយព្រោះចង់ទុកពេលសម្រាប់ខ្លួនឯងជាមួយនឹងការងារសិល្បៈប៉ុន្តែនាងសារភាពថាពិតជាមានអ្នកតាមស្នេហ៍ច្រើនពិសេសគឺបុរសៗជនជាតិអឺរ៉ុប ។ ទោះជាយ៉ាងណាថ្មីៗនេះអតីតសង្សា កញ្ញា ទឹម រដ្ឋា គឺលោក Zak Ky បានទម្លាយចេញនូវរូបថតកៀកកើយជាច្រើនសន្លឹកជាមួយនឹងសង្សាថ្មីឈ្មោះ Helyda ដែលអ្នកខ្លះគិតថា ទឹម រដ្ឋាបែបកខកចិត្តមិនតិចទេ ។

ទាក់ទិននឹងអតីតគូស្នេហ៍ចាស់បង្ហាញសង្សារថ្មីវិញ តារាស្រីរូបនេះបញ្ជាក់ថា វាគឺជារឿងធម្មតា បែកគ្នាយូរមកហើយនាងក៏លែងនឹកនាសង្សារចាស់នោះដែរ ហើយក៏គ្មានអ្វីដែលពាក់ព័ន្ធគ្នាដែរ ។ នាងបញ្ជាក់ថា ក្រោយបែកគ្នាជាយូមកនាងមិនដែលទាក់ទងគ្នាសូម្បីតែបន្តិគឺដាច់ស្រឡះតែម្តង។ ទោះជាអតីតសង្សារបង្ហាញស្នេហ៍ថ្មីជាមួយនារីដែលមានសម្រស់ស្រស់សោភាក្តី ក៏នាងមិនបានឈឺចិត្តស្អិតទ្រូង ឬរកស្នេហ៍ថ្មីមកជំនួសស្នេហ៍ចាស់ដែលគឺនាងមិនទាន់ចង់ពាក់ព័ន្ធនឹងស្នេហា ខណៈដែលបុរសភាពច្រើនដែលស្នេហ៍នាងហាក់មិនផ្តល់ឱកាសច្រើនសម្រាប់ការងារសិល្បៈ ។ នាងបញ្ជាក់ថា ការងារសិល្បៈរបស់នាងពិតជារីកចម្រើនខ្លាំងទាំងការងារបង្ហាញម៉ូត និងច្រៀង ពិសេសការងារសម្តែងដែលនាងទើបនឹងបញ្ចប់ការថតខ្សែភាពយន្តខ្នាតធំរបស់អ្នកស្រីពាន់ភួងបុប្ផា រឿង”បណ្តឹងខ្មោចស្រីទាំង៥” និងបន្តថតខ្សែភាពយន្តភាគថ្មីមួយចំនួនទៀតដូចជារឿង”ម្ទេសហិលប៉ះអំបិលប្រៃ”របស់ផលិតកម្ម LD Picture និងរឿង “ហង្សបាក់ស្លាប” របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ជាដើម។ នៅចុងឆ្នាំនេះនាងក៏គ្រោងនឹងចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសអូស្ត្រាលីផងដែរ ។ នាងរំពឹងថាការងារសិល្បៈនាងនឹងជោគជ័យជាងរឿងស្នេហាដែលនាងចង់ទុកមួយដុំសិន៕ វឌ្ឍនា

abc (5)

abc (1)

abc

abc (6)

abc (4)

abc (3)

abc (2)


ចែករំលែក៖