ព័ត៌មានទាន់ហេតុការណ៍៖

ចិនសម្ពោធទីតាំងអវកាសថ្មី

ចែករំលែក៖

ចិនជាប្រទេសមានបច្ចេកវិទ្យាខ្ពស់ នៅក្នុងការស្រាវជ្រាវ វិស័យអវកាស ដោយពេលនេះចិនបានសម្ពោលស្ថានីយអវកាសថ្មីទៀត គឺជាលើកទី៤ហើយ ។ នៅក្នុងការសម្ពោធនោះ ចិនបានបាញ់មីស៊ីលប្រភេទទំនើបរបស់ខ្លួនដោយជោគជ័យ ។

ជារ៉ុក្កែតមានពីរជាន់ ឡងម៉ាច-៧ Long March-7 (ជាភាសាអង់គ្លេស) នឹងក្លាយជាកាំជ្រួចពាំផ្កាយរណប ទៅកាន់តារាវិថីដ៏ចំបងបង្អស់ នៃកម្មវិធីអវកាសចិន ដោយអាចផ្ទុកទម្ងន់ដល់ទៅ១៣,៥តោន ពោលគឺដឹកបានច្រើនជាងកាំជ្រួចមុនៗដល់ទៅមួយដងកន្លះ។

ការបង្ហោះកាំជ្រួចជំនាន់ថ្មីនេះក៏ជាឱកាសបើកសម្ពោធមជ្ឈមណ្ឌលអវកាសវេនចង់ដែលជាមូលដ្ឋានបង្ហោះកាំជ្រួចធុនធ្ងន់ ធុនធំ ដ៏ទំនើបបំផុត និងស្ថិតនៅក្នុងខេត្តហៃណាន់។ មជ្ឈមណ្ឌលនេះត្រូវបានសាងសង់ចប់សព្វគ្រប់នៅឆ្នាំ២០១៤និងជាមជ្ឈមណ្ឌលអវកាសទីបួនដែលប៉េកាំងគ្រោងនឹងបង្ហោះកាំជ្រួចដ៏សំខាន់ៗនៅថ្ងៃខាងមុខក្នុងឆ្នាំ២០១៦នេះមានជាអាទិ៍ការបាញ់បង្ហោះរ៉ុកកែត Long March-5 ។

ជោគជ័យនៃការបង្ហោះរ៉ុកកែតLong March-7 ថ្ងៃនេះដូចជាបានបង្កើនសមត្ថភាពផ្នែកអវកាសរបស់ចិន មួយកំរិតបន្ថែមទៀតនិងដូចជាបានជួយរុញច្រានចិន ឱ្យបានកាន់ស៊ុប ក្នុងពិភពអវកាស ។

ចិនបានបញ្ជូនមនុស្សទៅកាន់អវកាសជាលើកទីមួយនៅឆ្នាំ២០០៣និងមានមហិច្ឆតាសម្ពោធស្ថានីយ៍អវកាសរបស់ខ្លួន នៅម្តុំឆ្នាំ២០២២។ចិនត្រូវការបង្កើនលឿនអភិវឌ្ឍន៍អវកាសដើម្បីរត់ឱ្យទាន់សហរដ្ឋអាមេរិកនិងអឺរ៉ុបផង និងចង់តាមឱ្យឥណ្ឌាដែលកាលពីឆ្នាំ២០១៤ បានក្លាយជាប្រទេសដំបូងគេបំផុតនៅអាស៊ីអាចបញ្ជូនយានអវកាសទៅភពអង្គារនិងដោយបានដាក់ផ្កាយរណបក្នុងតារាវីថីជុំវិញភពអង្គារនោះ ៕

ses (1)

ses


ចែករំលែក៖