ព័ត៌មានទាន់ហេតុការណ៍៖

ឆ្មក់ចាប់ឈើជាច្រើនម៉ែត្រគូបដែលក្រុមឈ្មួញយកទៅត្រាំក្នុងទឹកស្រះប្រុងដឹកយកទៅលក់បន្តតាមដេប៉ូក្នុងខេត្ត

ចែករំលែក៖

ខេត្តកំពង់ស្ពឺះ ឈើជាច្រើនម៉ែត្រគូបត្រូវបានកំលាំងជំនាញរដ្ឋបាលព្រៃឈើ ឆ្មក់ចាប់រឹបអូស ខណៈដែលក្រុមឈ្មួញលាក់ទុក ត្រាំទឹក ប្រុងយកទៅលក់បន្តនៅតាមដេប៉ូ ក្នុងខេត្តកំពង់ស្ពឺ ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ ក៏ដាក់កំលាំងព័ទ្ធតែម្តង ។

ការឆ្មក់ចាប់ឈើប្រុងលោតឆត្រកាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្នុងស្រះទឹកមួយកន្លែងខាងក្រោយការ៉ាស់ជួសជុលរថយន្ត ក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

តាមសម្តីរបស់មន្ត្រីជំនាញបាននិយាយអោយដឹងថា ឈើដែលឆ្មក់ចាប់រឹបអូសនេះជាប្រភេទឈើក្រហម(សុក្រំ ផ្ចឹក)ជាគ្រឿងធ្វើផ្ទះមិនទាន់ដឹងចំនួនពិតប្រកដនៅឡើយទេ ដោយសាតែឈើនៅត្រាំក្នុងទឹកមិនអាចកំណត់បាននោះទេ គ្រាន់តែស្រង់បានដឹកយកមករក្សារទុកមួយរថយន្តប៉ុណ្ណោះ ហើយនិងបន្តប្រមូលយកនៅព្រឹកថ្ងៃទី២៨ បន្តទៀតហើយធ្វើការវាស់វែង និងរាប់ទើបដឹងថា មានចំនួនពិតប្រាកដមិនទាន់ដឹងថា ឈើនេះជារបស់អ្នកណានោះទេដោយគ្មានអ្នកចេញមុខ ។

បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងលាក់ឈើនោះនិយាយថា ឈើទាំងអស់នោះជាឈើរបស់ប្រជាពលរដ្ឋ ដែលប្រមូលទិញយកមកទុកធ្វើផ្ទះ ហើយយកមកត្រាំទឹកហើយ ក៏ស្រាប់តែមានក្រុមអ្នកយកព័ត៌មានមួយក្រុមជិះសុទ្ធតែរថយន្តទំនើបៗ (ជាក្រុមសមាគមន៍អ្នកសាព័ត៌មាន២៥ខេត្តក្រុង)មកអើតមើលឃើញ ក៏បានទាលុយពីប្រជាពលរដ្ឋម្ចាស់ឈើនោះ ហើយម្ចាស់និយាយថា គាត់គ្មានលុយទេ ស្រាប់តែក្រុមនោះបានទូរសព្ទ័ខ្វាត់ខ្វែងមួយសន្ទុះក្រោយមកបានឃើញមានកំលាំងសមត្ថកិច្ច និងជំនាញមកដល់ធ្វើការពិនិត្យនិងយករថយន្តមកដឹកតែម្តង ។ ប្រភពបន្តថា កន្លងមកក្រុមមួយនេះ តែងតែចុះមកក្នុងស្រុកឱរ៉ាល់ជិះសុទ្ធតែរថយន្តទំនើបៗមកដាក់កុងត្រូជជុះនៅម្តុំស្ពានដែក ហើយបើក្រុមឈ្មួញរកស៊ីបទល្មើសបង់លុយអោយស្ងាត់ឈឹង បើទាលុយមិនបានគឺរាយការណ៍ទៅជំនាញចុះចាប់តែម្តង។

បើតាមប្រភពមួយទៀតបានបង្ហើបអោយដឹងថា ឈើដែលជំនាញឆ្មក់ចាប់នេះ ជាឈើរបស់សាច់ញាតិលោក ជឿងថេង ដែលប្រមូលទិញពីប្រជាបលរដ្ឋយកមកលាក់ទុកត្រាំទឹករួចហើយដឹកយកទៅលក់នៅតាមបណ្តាលដេប៉ូទូទាំងខេត្តកំពង់ស្ពឺទាំងមូល ពេលនេះបែកការណ៍ត្រូវកំលាំងជំនាញឆ្មក់ចាប់តែម្តង ។ បើតាមការបង្ហើបអោយដឹងថា ឈើនៅត្រាំក្នុងទឹកនោះមិនក្រោម៣០ម៉ែត្រគូបនោះទេ ។

បន្ទាប់ពីប្រមូលឈើបានយកមករក្សារទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺរង់ចាំចាត់ការបន្តតាមច្បាប់រដ្ឋបាលព្រៃឈើ៕ សេនា សក្តិ

aes (1)

aes

aes (2)


ចែករំលែក៖