ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់គ្មានលុយនោះទេ មកទិញរថយន្តសេរីទំនើប ត្រូវម្ចាស់ក្រុមហ៊ុនប្តឹងអាវុធហត្ថឃាត់ខ្លួន

ចែករំលែក៖

ភ្នំពញ៖​ បុរសម្នាក់ត្រូវបានក្រុមហ៊ុន P0RSCHE ប្តឹងអោយកម្លាំងអាវុធហត្ថអោយឃាត់ខ្លួន បន្ទាប់ពីរួបគេបានមករកទិញរថយន្តសេរីទំនើបមួយគ្រឿងតែគ្មានលុយជាប់ខ្លួន។

ហេតុការណ៍នេះបានកើតឡើកាលពីវេលាម៉ោង៨យប់​ ថ្ងៃទី២៧-០៦-២០១៦ នៅចំណុចក្រុមហ៊ុន P0RSCHE ដែលមានទីតាំងនៅផ្លូវសហពន្ធ័រុស្សី ភូមិតាងួង សង្កាត់កាកាប ខណ្ឌពោធ៍សែនជយ័ រាជធានីភ្នំពេញ។

យុវជនដែលត្រូវអាវុធហត្ថឃាត់ខ្លួននោះមានឈ្មោះ ជេត ចន្ថន ភេទប្រុស​ អាយុ២៤​ មានស្រុកកំណើតនៅខេត្តស្វាយរៀង ។

អាវុធហត្ថបានអោយដឹងថានៅវេលាម៉ោង២រសៀលថ្ងៃទី២៧​ ខែឆ្នាំដដែលយុវជននេះបានចូលទៅសួរទិញរថយន្តរបស់ក្រុមហ៊ុន P0RSCHE​ ក្នុងតំលៃជិត300000$ ដោយមិនមានលុយសម្រាប់ទូទាត់ ហើយជននេះនូវតែទាមទាយកឡានចេញពីក្រុមហ៊ុនថែមទៀត។ អាវុធហត្ថបានបន្តថាអស់រយះពេលជាយូយុវជននោះនៅតែព្យាយាមយករថយន្តចេញពីក្រុមហ៊ុនដោយមិនបានបំពេញឯកសារនិងប្រគលលុយទើបវេលាម៉ោង៨យប់ទើបម្ចាស់ប្តឹងកម្លាំងអាវុធអោយទៅធ្វើការឃាត់ខ្លួនយកមកសួនាំតែម្តង។

ក្រោយ​ពីការឃាត់ខ្លួន និងសួរនាំរួចកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានបញ្ជូនទៅទីបញ្ជាការាជធានីដើម្បីដោះស្រាយបន្ត ។

គួរបញ្ជាក់ថា យុវជនខាងលើត្រូវបានបងប្អូនមកអះអាងថា មនុស្សមានជំងឺសរសៃប្រសាទហើយបានបាត់ពីផ្ទះអស់រយៈពេលមួយថ្ងៃហើយ ៕ សុខាសែនជ័យ

image3

image2

image1


ចែករំលែក៖