ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន៖ ចាប់តាំងពីប្រទេសជាតិបានរំដោះរួចផុតពីសង្រ្គាម គឺកម្ពុជាមានការផ្លាស់ប្តូរពិតប្រាកដទៅរកការអភិវឌ្ឍ ជឿនលឿនសប្បូរសប្បាយក្រោមម្លប់សន្តិភាព

ចែករំលែក៖

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ចាប់តាំងពីប្រទេសជាតិបានរំដោះរួចផុតពីសង្រ្គាម គឺកម្ពុជាមានការផ្លាស់ប្តូរពិតប្រាកដទៅរកការអភិវឌ្ឍ ជឿនលឿនសប្បូរសប្បាយក្រោមម្លប់សន្តិភាព ។

នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោបានសរសេរយ៉ាងដូច្នេះថា៖

«នៅថ្ងៃទី២៨ ខែមិថុនា ព្រឹកមិញនេះ ខ្ញុំបានចូលរួមក្នុងពិធីអបអរសាទរខួប៦៥ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (១៩៥១-២០១៦) នៅទីស្នាក់ការកណ្ដាលគណៈបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពីសមាជិកសមាជិការ និងយុវជនយុវនារីយ៉ាងច្រើនកុះករ។

ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមអរគុណបងប្អូនសមាជិកសមាជិការទូទាំងប្រទេសដែលតែងតែគាំទ្រគណបក្សប្រជាជន និងការដឹកនាំរបស់ខ្ញុំចាប់តាំងពីប្រទេសជាតិយើងរំដោះចេញផុតពីរបបកាប់សម្លាប់ប៉ុលពតយង់ឃ្នងនៅថ្ងៃ៧ មករា ឆ្នាំ ១៩៧៩។ ទន្ទឹមនឹងនេះដែរ ក្នុងនាមខ្ញុំផ្ទាល់ និងក្នុងនាមប្រជាពលរដ្ឋទូទាំងប្រទេស ខ្ញុំសូមអរគុណដល់បងប្អូនដែលជាអតីតយុទ្ឋជន និងអ្នកស្នេហាជាតិទាំងអស់ដែលបានបូជាលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការចូលរួមរំដោះប្រទេសជាតិ ហើយបាននាំមកវិញនូវសុខសន្តិភាពពេញលេញ និងការរីកចម្រើនសម្រាប់កម្ពុជាទាំងមូល។

ចាប់តាំងពីប្រទេសជាតិបានរំដោះរួចផុតពីសង្រ្គាម គឺកម្ពុជាមានការផ្លាស់ប្តូរពិតប្រាកដទៅរកការអភិវឌ្ឍ ជឿនលឿនសប្បូរសប្បាយក្រោមម្លប់សន្តិភាព ដើម្បីធានានូវការរីកចម្រើនតទៅទៀត។ កម្ពុជាប្តេជ្ញាការពារអធិបតេយ្យជាតិរបស់យើង ហើយយើងមិនអនុញ្ញាត្តអោយជនណាមកបំផ្លាញសន្តិភាព និងសេចក្តីសុខរបស់កម្ពុជាបានឡើយ។

ជាថ្មីម្តងទៀត យើងទាំងអស់គ្នាប្តេជ្ញាការពារថែរក្សាសន្តិភាព និងការរីកចម្រើនសព្វថ្ងៃអោយបានថិតថេរគង់វង្សនិងរីកចម្រើនខ្លាំងឡើងថែមទៀត។ ថ្ងៃនេះខ្ញុំសប្បាយរីករាយផងដែរដែលបានថតរូប Selfie ជាមួយយុវជនយុវនារីនិងសមាជិកសមាជិការទាំងអស់ដែលបានមកចូលរួមក្នុងពិធីប្រវត្តិសាស្រ្តព្រឹកនេះ» ៕

ses (1)

ses (4)

ses (3)

ses (2)

ses

ses (5)


ចែករំលែក៖