ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសធ្ងន់ ដោយសារផ្ទុះមីនតោន ខណៈស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីឲ្យគេ

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសារចំណាំងគ្រាប់មីនតោនផ្ទុះត្រូវនៅគ្រាដែលជនរងគ្រោះរូបនោះស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីបុស្សចំការ ឲ្យពលរដ្ឋម្នាក់ នៅស្រុកវ៉ារិន ខេត្ដសៀមរាប។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥ល្ងាចថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៦ស្ថិតក្នុងភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន។

លោកវរសេនីយ៍ទោណុប សារ៉ាក់ អធិការ នគរបាល ស្រុកវ៉ារិន បានឲ្យដឹងថាហេតុការណ៍បានកើតឡើង នៅចំណុច ខាងកើតត្រពាំងភូមិដៃអាវ ប្រហែល២ពាន់ម៉ែត្រស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។លោកបន្តថា៖គ្រោះថ្នាក់នេះគឺដោយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាម។ លោកវរសេនីយ៍ទោណុប សារ៉ាក់ បានបន្ថែមថាជនរងគ្រោះមាន ឈ្មោះស៊ន់ ដានី ភេទប្រុសអាយុ ៣៤ឆ្នាំ មានទីលំនៅ បច្ចុប្បន្ន ភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ ជនរងគ្រោះរងរបួសដៃ ខាងឆ្វេង និងជើងខាងឆ្វេងមុតរយះបាក់ឆ្អឹងទាំងដៃ ទាំងជើងចំណែកត្រាក់ទ័រម៉ាកគូប៊ូតាខូចខាងផ្នែកមុខខាងឆ្វេង មកពីជនរងគ្រោះបើកត្រាក់ទ័រភ្ជួរដីស៊ីឈ្នួលគេប្រភេទដីបុស្សព្រិច ៕ ជានិរន្ដរ៍

ses

ses (1)


ចែករំលែក៖