ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ឃាត់ខ្លួនភេទទីបីម្នាក់​ រួមនឹងថ្នាំញៀន១៩កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ភេទទីបី អាយុ១៥ឆ្នាំម្នាក់​ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២​ ខណ្ឌទួលគោក​ ឃាត់ខ្លួន ខណៈដែលជនសង្ស័យតែងតែធ្វើសកម្មភាពចែកចាយគ្រឿងញៀន​ នៅលើផ្លូវរទេសភ្លើង​ ប្លុកបឹងកក់​ក្រោយសណ្ឋាគារស្រែលាភ​ ក៏ត្រូវកម្លាំងល្បាតឃាត់ខ្លួននឹងឆែកឆេរ​ រកឃើញថ្នាំញៀនប្រភេទម៉ាកទឹកកក​ ចំនួន១៨កញ្ចប់តូច​ ។

ករណីបង្រ្កាបគ្រឿងញៀននេះ​ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០១៦​ នៅចំណុចលើផ្លូវរទេសភ្លើង​ ប្លុកបឹងកក់​ក្រោយសណ្ឋាគារស្រែលាភ​ សង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក​ ។

លោក​ខាត់​ ខុនទិត្យ​ នាយប៉ុស្តិ៍បឹងកក់ទី២​ បានឲ្យដឹងថា​ ជនសង្ស័យឈ្មោះអ៊ុយ​ ច័ន្ទ្រាដាណេ​ ភេទទី៣ អាយុ១៥​ ស្នាក់នៅផ្ទះលេខ១៦បេ​ ផ្លូវលេខ៦១២​ ក្រុមទី១០៦​ ភូមិ២៣​ សង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក​ ។

លោកនាយប៉ុស្តិ៍​ បានបន្តទៀតថា​ នៅមុខពេលឃាត់ខ្លួននារីសង្ស័យ​ គឺកម្លាំងនគរបាលប៉ុស្តិ៍បានស្រាវជ្រាវដឹងថា​ ជារៀងរាល់ថ្ងៃតែងតែមានសកម្មភាពចែកចាយគ្រឿងញៀន​ ដូច្នេះហើយទើបលោកក្លាយខ្លួនធ្វើជាអ្នករត់ម៉ូតូឌុបខ្លួនឯងតែម្តង​ លុះជិះមកដល់ចំណុចខាងលើ​ ស្រាប់តែឃើញជនសង្ស័យកំពុងតែឈរក៏ទៅឃាត់ខ្លួននិងឆែកឆេរ​រកឃើញថ្នាំញៀនជាក់ស្តែង​ ។

វត្ថុតាំងចាប់យកពីជនសង្ស័យមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៨កញ្ចប់​ ។ ចំណែកឯជនសង្ស័យបានសារភាពថារូបគេ​ លក់គ្រឿងញៀននេះដោយសារតែខ្លួនក្រពេក​ ហើយគ្រឿងញៀននេះគឺយកមកពីឈ្មោះមីងយ៉ា​ និងអាឌី​ ។

បច្ចុប្បន្នជនសង្ស័យនិងថ្នាំញៀនកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនិតិវិធី​ ៕ ស​ ដារ៉ា

ars (3)

ars (2)

ars (1)

ars


ចែករំលែក៖