ព័ត៌មានទាន់ហេតុការណ៍៖

កីឡា Solf Tennis កម្ពុជាដណ្តើមបានមេដាយមាស២គ្រឿងពីព្រឹត្តិការណ៍ The 2nd Egel World Tour Solf Tennis Championship 2016 នៅប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ កីឡាសូហ្វតឺន្នីសកម្ពុជា ដណ្តើមបានមេដាយមាសចំនួន២គ្រឿង ពីព្រឹត្តិការណ៍The 2nd Egel World Tour Solf Tennis Championship 2016 នៅ ប្រទេសថៃដែលមេដាយមាសទាំង២គ្រឿងនេះរកបានលើវិញ្ញាសាវាយជាក្រុមបុរសមានកីឡាករ៦នាក់ និងវិញ្ញាសាយុវជនអាយុ ក្រោម១៨ឆ្នាំបុរសគឺរកបានដោយកីឡាករឌឹម សម្បត្តិ ។ នេះបើតាមការអះអាងពី លោក ជា ប៊ុនហេង ប្រធានប្រតិភូក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលជាតិហ្វឹក ហ្វឺនកីឡា ។

លោក ប៊ុនហេង មានប្រសាសន៍ថា ព្រឹត្តិការណ៍The 2nd Egel World Tour Solf Tennis Championship 2016 នៅ ប្រទេសថៃនេះកីឡាករកីឡាការិនីកម្ពុជាយើងឈ្នះមេដាយសរុប៦គ្រឿងក្នុងនោះមានមេដាយមាស២គ្រឿង មេដាយប្រាក់៣ គ្រឿង និងមេដាយសំរឹទ្ធិ១គ្រឿង ។

លោកបានបញ្ជាក់ថា លើវិញ្ញាសាវាយជាក្រុមបុរសមានកីឡាករ៦នាក់រកបាន មេដាយមាស១គ្រឿង, វិញ្ញាសាយុវជន អាយុក្រោម១៨ឆ្នាំបុរសរកបានមេដាយ មាស១គ្រឿង ដោយកីឡាករឌឹម សម្បត្តិ, វិញ្ញាសាវាយជាក្រុមរកបានមេដាយប្រាក់១គ្រឿង, វិញ្ញាសាឯកត្តជនបុរសអាយុក្រោម១៨ឆ្នាំរកបានមេដាយប្រាក់១គ្រឿងដោយកីឡាករជា សែនវិស្សុត និងមេដាយប្រាក់១ គ្រឿងទៀត លើវិញ្ញាសាអាយុក្រោម១៥ឆ្នាំបុរសរកបានដោយកីឡាករសាយ សុចិត្រា និងមេដាយសំរឹទ្ធិ១គ្រឿងលើ វិញ្ញាសាអាយុក្រោម១៨ឆ្នាំរកបានដោយ កីឡាករ សុភា ។

គួររំលឹកថា កីឡាករ-កីឡាការិនីសូហ្វតឺន្នីសកម្ពុជា១៨នាក់ចែកជា២ក្រុមទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ។ សហព័ន្ធកីឡា សូហ្វតឺន្នីសកម្ពុជាត្រៀមបញ្ជូនកីឡាករ- កីឡាការិនីរបស់ខ្លួនទៅចូលរួមក្នុងព្រឹត្តិ ការណ៍បើកទូលាយ (Open) មួយនៅប្រទេសកូរ៉េនាខែវិច្ឆិកានិងត្រៀមចូលរួមប្រកួតជើងឯកអាស៊ីនៅប្រទេសជប៉ុនផងដែរ ៕ សារីម

aes


ចែករំលែក៖