ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបករណីជួញដូរគ្រឿងញៀនក្នុងពន្ធនាគារខេត្តឃាត់ខ្លួនទណ្ឌិត២នាក់ដកហូតបានថ្នាំញៀន៣៩កញ្ចប់តូចធំតើអ្នកណានៅពីក្រោយខ្នង?

ចែករំលែក៖

ខេត្តក្រចេះ ៖ ទណ្ឌិតចំនួន២នាក់ ដែលកំពុងតែអនុវត្តទោសនៅក្នុងពន្ធនាគារជិតបញ្ចប់ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយមន្រ្តីអនុរក្សពន្ធនាគារក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការចុះចាប់បង្ក្រាបនិងអុវត្តទោសជាថ្មីម្តងទៀតក្រោយពីទណ្ឌិតទាំង២នាក់បានធ្វើសកម្មភាពចែកចាយថ្នាំញៀននៅក្នុងពន្ធនាគារ ។

នគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថា ការចុះបង្ក្រាប ករណីជួញដូរថ្នាំញៀននៅក្នុងពន្ធនាគាររបស់កម្លាំងសមត្ថកិច្ចកាលពីថ្ងៃទី២៨ ខែមិថុនានេះសមត្ថកិច្ចបានដកហូតថ្នាំញៀនបានចំនួន៣៩កញ្ចប់តូចធំរួមនិងទណ្ឌិត២នាក់ជាប់សង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅក្នុងពន្ធនាគារខេត្ត។

នាយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនលោកវេសនីយ៍ទោ គង់ ស៊ីដន បានឲ្យដឹងថា ក្នុងការចុះបង្រ្កាបករណីជួញ ដូរគ្រឿងញៀនក្នុងពន្ធនាគារសមត្ថកិច្ចបានចាប់ឃាត់ទណ្ឌិត២នាក់ ទី១.ឈ្មោះ តែ លីទី អាយុ២៨ឆ្នាំ និងទី២.ឈ្មោះ សៀង សុភា អាយុ៣១ឆ្នាំ ទណ្ឌិតទាំង២នាក់ សព្វថ្ងៃកំពុងតែអនុវត្តទោសជាប់ចោទករណីជួញដូរគ្រឿងញៀននិងបានអនុវត្តជិតបញ្ចប់ទោសតែត្រូវបានឃាត់ខ្លួនសារជាថ្មីទៀតលើករណីជួញដូរគ្រឿងញៀនក្នុងពន្ធនាគារ។

លោកនាយការិយាល័យបានបញ្ជាក់ថា ជាមួយការចុះឃាត់ខ្លួនទណ្ឌិតទាំង២នាក់ ដែលជាប់សង្ស័យលើករណីជួញដូរថ្នាំញៀនទ្រង់ទ្រាយធំនៅក្នុងពន្ឋនាគារសមត្ថកិច្ចបានឆែកឆេររកឃើញគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សរ(ម៉ាទឹកកក) មានចំនួន៣៩កញ្ចប់តូច-ធំ។

លោកបានបញ្ជាក់ថា នៅនិងមុខសមត្ថកិច្ចទណ្ឌិតជាប់សង្ស័យទាំង២នាក់មិនបានឆ្លើយសារភាពថា គ្រឿងញៀនដ៏ច្រើន សន្ធឹកសន្ធាប់នេះពួកគេទាំងពីរបានយកមកពីប្រភពណានោះ ទេ។

តែបើតាមលោកឧត្តមអគារនុរក្សត្រីក្វា សារ៉ន ប្រធានពន្ធនាគារខេត្តបានសន្និដ្ឋានថា គ្រឿងញៀនទាំងនេះអាចត្រូវបក្ខពួករបស់ទណ្ឌិតទាំងពីរនាក់បោះចូលរំលងរបងពន្ធនាគារឲ្យមកពួកគេដើម្បីចែកចាយ ។ ព្រោះថាអគាររបងពន្ធនាគារសព្វថ្ងៃជារបងចាស់មិន សូវខ្ពស់ ហើយពន្ធនាគារក៏ស្ថិតនៅកណ្តាលទីប្រជុំជនហើយនៅជុំវិញរបងជាផ្លូវធ្វើដំណើរទៅមករបស់អ្នកភូមិ ទើបធ្វើឲ្យជនល្មើសងាយនិងផ្តល់សម្ភារល្មើសឲ្យទៅបក្ខពួកដែលកំពុងតែឃុំខ្លួន៕ កោះទ្រុង

7

6

5

4

3

1


ចែករំលែក៖