ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក កូរ៉េខាងត្បូង ជប៉ុនធ្វើសមយុទ្ធរួម

ចែករំលែក៖

នៅថ្ងៃទី២៩ ខែមិថុនា កូរ៉េខាងត្បូង អាមេរិកនិងជប៉ុនបានធ្វើសមយុទ្ធរួមគ្នាក្នុង គោលដៅតាមដានកាំជ្រួចមីស៊ីល និងបាញ់ កម្ទេចជាលើកទីមួយដែលបានធ្វើឡើងនៅតំបន់សមុទ្រកោះហាវ៉ៃសហរដ្ឋអាមេរិក។

សារព័ត៌មានប៊ីប៊ីស៊ីបានផ្សាយថា សកម្ម ភាពខាងលើរបស់ប្រទេសទាំង៣ធ្វើឡើងក្រោយពេលដែលកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីល។ ការសាកល្បង មីស៊ីលរបស់កូរ៉េខាងជើងបានបរាជ័យ៥លើកជាបន្តបន្ទាប់ ប៉ុន្តែការសាក់ល្បងលើក ទី៦ទទួលបានជោគជ័យធ្វើឲ្យប្រទេសកូរ៉េខាងជើងចាត់ទុកថា សត្រូវមានការព្រួយបារម្ភយ៉ាងខ្លាំងដោយត្រៀមលក្ខណៈទប់ ស្កាត់។

កូរ៉េខាងជើងបានឲ្យដឹងថា ការធ្វើសមយុទ្ធរបស់ប្រទេសទាំង៣ខាងលើគឺជាសកម្ម ភាពឌឺដងយោធាមិនអាចលើកលែងឲ្យ បាន។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានឲ្យដឹងថា ទង្វើរបស់អាមេរិកនិងកូរ៉េខាងត្បូង គឺជាការគំរាមកំហែងដល់សន្តិសុខកូរ៉េខាង ជើង។ ជាមួយគ្នានេះកូរ៉េខាងជើងបាន សន្យាថា នឹងបន្តកម្មវិធីបរមាណូដើម្បីការពារសន្តិសុខជាតិគេចផុតពីការគំរាមកំហែងរបស់សត្រូវ។

កម្លាំងទាហានអាមេរិកបានឲ្យដឹងថា ការធ្វើសមយុទ្ធខាងលើរបស់ប្រទេសទាំង៣មានឈ្មោះថា Pacific Dragon នឹងបង្កើន ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាងមុនថែម ទៀត។ ការធ្វើសមយុទ្ធនោះមិនមានការបាញ់កាំជ្រួចមីស៊ីលឡើយ ប៉ុន្តែបានសាកល្បងប្រព័ន្ធការពារមីស៊ីល Aegis និងត្រួតពិនិត្យគម្រោងទទួលបានព័ត៌មានទំនាក់ ទំនង ៕ ម៉ែវ សាធី

drill


ចែករំលែក៖