ព័ត៌មានទាន់ហេតុការណ៍៖

នាំមេចោរប្លន់ទៅរកកន្លែងលាក់អាវុធរត់គេច ខ្លួនបាត់ទាំងជាប់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាមេចោរ ប្លន់អាជីវករលក់មាសប្តូរប្រាក់នៅផ្សារ កន្ទួតដែលសមត្ថកិច្ចចាប់ខ្លួនបានរួមជា មួយនឹងបក្ខពួក៣នាក់ពេលដែលសមត្ថ កិច្ចនាំទៅយកអាវុធបានរត់គេចខ្លួនបាត់ ខណៈដែលរថយន្តដឹកជនសង្ស័យបែក កង់ឈប់ប្តូរកង់ ។

បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិត ធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្ហើបឲ្យដឹងថា​ រហូតមកដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ សមត្ថកិច្ចនៅពុំទាន់ ចាប់ខ្លួនជនសង្ស័យជាមេចោរប្លន់នេះបាន ឡើយទេ បន្ទាប់ពីបានរត់គេចខ្លួនកាលពី រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦​កន្លង ទៅ ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា ជន សង្ស័យដែលបានរត់គេចខ្លួនទាំងដៃជាប់ ខ្នោះនេះមានឈ្មោះ តឹក សំអុល ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៦ ដោយកម្លាំងនគរ បាលស្រុកឱរ៉ាល់សហការជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ។

ជាមួយនឹងការរត់គេចខ្លួនជនសង្ស័យ​ ជាមេចោរប្លន់ទាំងដៃជាប់ខ្នោះនេះត្រូវបាន​ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺមួយចំនួនរិះ គន់ដល់សមត្ថកិច្ចថា មានការធ្វេសប្រហែស រហូតមានការលើកឡើងដោយចោទប្រកាន់ សមត្ថកិច្ចថា អាចជាការដោះលែង ហើយ ជនសង្ស័យរត់គេចខ្លួន ។

ជុំវិញការរិះគន់នេះនគរវត្តមិនអាចរក ការបកស្រាយពីប្រធានការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺបានទេនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ។

គួររំលឹកថា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៦ ជនសង្ស័យដែលរត់គេចខ្លួនត្រូវ បានចាប់ខ្លួននៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ ស្ពឺ ។ លោកវរសេនីយ៍ត្រី ប៊ុន ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ក្រោយចាប់ ខ្លួនជនសង្ស័យខាងលើបានឲ្យដឹងថា យោងតាមចម្លើយជនសង្ស័យដែលរត់គេច ខ្លួនបានឈានទៅចាប់ខ្លួនបក្ខពួក៤នាក់ ទៀតកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដូចគ្នា ។

លោកអធិការបានឲ្យដឹងទៀតថា បក្ខ ពួក៣នាក់ដែលត្រូវបានឃាត់ខ្លួនទី១- ឈ្មោះ យឹម វុទ្ធី ហៅធី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរអារឈើ​ មានស្រុកកំណើត នៅភូមិត្រពាំងឱប ឃុំមហាសាំង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានទីលំនៅ បច្ចុប្បន្នក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ទី២-ឈ្មោះ ភី យឿន ហៅ យួន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអារ ឈើ មានស្រុកកំណើតនៅភូមិអញ្ចាញ ឃុំ ជ័យជោគ ស្រុកបុរីជលសា ខេត្តតាកែវ បច្ចុប្បន្នមានទីលំនៅភូមិផ្សារកន្ទួត ឃុំ សង្កែសាទប ស្រុកឱរ៉ាល់ និងទី៣-ឈ្មោះ ឆាយ ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ មុខ របររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិ ត្រពាំងប្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងមានទីលំនៅបច្ចុប្បន្ន ភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

គួររំលឹកថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៨នៅខាងជើងផ្សារ កន្ទួតប្រហែល១គីឡូម៉ែត្រ ចំណុចគីឡូ ម៉ែត្រលេខ៥១-៥២ តាមបណ្តោយផ្លូវ លេខ៤៤ ស្ថិតក្នុងភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ មានករណីប្លន់អាជីវករលក់ មាសប្តូរប្រាក់ ហើយក្រុមចោរប្លន់បានបាញ់ជនរងគ្រោះជាប្តីស្លាប់នៅក្នុងថ្លុកឈាម។ ជនរងគ្រោះដែលត្រូវក្រុមចោរបាញ់ស្លាប់ ហើយប្លន់យកមាសនិងគ្រឿងអលង្ការមិន បានសម្រេចនោះឈ្មោះ ទី ជឿន អាយុ ៤០ឆ្នាំ រស់នៅភូមិកើតហេតុ ។ ជនរង គ្រោះត្រូវក្រុមចោរបាញ់ចំនួន៣គ្រាប់ ១គ្រាប់ត្រូវពោះ ១គ្រាប់ត្រូវចង្កេះខាងស្តាំ និង១គ្រាប់ទៀតត្រូវខ្នងខាងស្តាំ ហើយ ជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ។

ករណីប្លន់នេះប្រពន្ធជនរងគ្រោះឈ្មោះ ជួន សីុណាត អាយុ៣៣ឆ្នាំ ដែលប្រកប មុខរបរលក់គ្រឿងអលង្ការ និងដូរលុយនៅផ្សារកន្ទួតពុំរងគ្រោះថ្នាក់នោះទេ គ្រាដែល ក្រុមចោរប្លន់បាញ់និងប្រទាញប្រទង់នៅ កន្លែងកើតហេតុ ។

គេនៅចាំបានថា នៅមុនពេលកើត ហេតុជនរងគ្រោះជាប្តីកំពុងតភ្លើងនៅខាង ក្រោយផ្ទះ ពេលនោះក្រុមចោរប្លន់បាន លួចកាត់របងលួសលូនចូលរួចភ្ជង់ជនរង គ្រោះ តែជនរងគ្រោះបានស្រែកឲ្យប្រពន្ធ ជួយក៏ត្រូវក្រុមចោរបាញ់ ហើយគេចខ្លួន បាត់តែម្តង ។ នៅកន្លែងកើតហេតុក្រុម ចោរបានបន្សល់ទុកសំបកគ្រាប់កាំភ្លើង អាកា៣គ្រាប់ ដង្កាប់កាត់លួស១ ហើយ ដោយផ្អែកតាមវត្ថុតាងខាងលើនេះសមត្ថ កិច្ចបានឈានទៅបំបែកសំណុំរឿងប្លន់ មួយនេះ ដោយឃាត់ខ្លួនជនសង្ស័យបាន ៣នាក់ទៀត ។

នៅក្រោយពេលចាប់ខ្លួនជនសង្ស័យ ទាំង៤នាក់ខាងលើរួចមកសមត្ថកិច្ចបាន នាំខ្លួនជនសង្ស័យឈ្មោះ តឹក សំអុល ដើម្បីទៅកាន់កន្លែងដែលរូបគេលាក់ទុកអាវុធ គ្រានោះរថយន្តសមត្ថកិច្ចបែកកង់ ហើយ ខណៈកម្លាំងសមត្ថកិច្ចជាប់រវល់ប្តូរកង់ រថយន្តឆ្លៀតឱកាសនោះជនសង្ស័យក៏រត់គេចខ្លួនចូលព្រៃបាត់ទៅ ៕ សហការី

sse (1)

sse (2)

sse (3)


ចែករំលែក៖