ព័ត៌មានទាន់ហេតុការណ៍៖

ស្ថិតិ៦ខែនៅភ្នំពេញ ៖ រៀបការជាង៣ពាន់ សម្រាលកូនជិត៩ពាន់ និងស្លាប់ជិត២ ពាន់នាក់

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងរាជធានីភ្នំពេញរយៈពេល៦ខែដើមឆ្នាំ២០១៦នេះមានអ្នករៀប អាពាហ៍ពិពាហ៍ចំនួន៣.២៨០គូក្នុងនោះ (រៀបការខ្មែរ នឹងខ្មែរមាន៣.១៥៣គូ ខ្មែរ នឹងបរទេស១២៧គូ) កើត៨.៥៨៧នាក់ ក្នុងនោះបរទេស៤នាក់ និងអ្នកស្លាប់មាន ចំនួន១.៥៤០នាក់ ក្នុងនោះបរទេស៧ នាក់ ។ ចំនួនតួលេខនេះអាជ្ញាធរបានចុះ បញ្ជីត្រឹមត្រូវ ។ នេះបើតាមការថ្លែងឲ្យដឹង ពីលោក ទូច វណ្ណរិទ្ធ ប្រធានការិយាល័យ អត្រានុកូលដ្ឋានរាជធានីភ្នំពេញបានថ្លែងឲ្យដឹងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ ។

លោកទូច វណ្ណរិទ្ធ ថ្លែងថា ក្នុងរយៈ ពេល៦ខែដើមឆ្នាំ២០១៦នេះប្រជាពល រដ្ឋដែលបានចុះបញ្ជីអត្រានុកូលដ្ឋានស្នាក់នៅរាជធានីភ្នំពេញទាំងបណ្តោះអាសន្ន និង រស់នៅអចិន្ត្រៃយ៍មានជិត២លាននាក់ ដោយមិនទាន់គិតពីពលរដ្ឋដែលមករស់នៅភ្នំពេញមិនមានការចុះបញ្ជីស្នាម ដូច ជាកម្មករជាដើម។ បើគិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ប្រជាពលរដ្ឋដែលបានចុះបញ្ជីអត្រានុកូលដ្ឋានបាន២៩.៥៥៨ នាក់ ។ ក្នុងនោះមានចុះបញ្ជីកំណើតតាម ច្បាប់កំណត់កូនដែលកើតក្នុងរយៈពេល៣០ថ្ងៃមានចំនួន៨.៥៨៧ នាក់ស្រី៤.០៨៥នាក់និងបញ្ជាក់កំណើតក្រោយ៣០ថ្ងៃ មាន ចំនួន១២.៨៧១នាក់ ស្រី៦.១៧១នាក់ ។

គួររំលឹកថា កាលពីឆ្នាំ២០១៥កន្លងទៅ នៅរាជធានីភ្នំពេញមានអ្នករៀបអាពាហ៍ ពិពាហ៍ចំនួន៦.៧១៦គូ (រៀបការខ្មែរនឹង ខ្មែរមាន៦.៤០៤គូ ខ្មែរនឹងបរទេស៣១២ គូ) កើត១.៩៨៦៣នាក់ ក្នុងនោះបរទេស ២០នាក់ និងស្លាប់មានចំនួន៣.៦២៤នាក់ បរទេស២៧នាក់ ។ ពលរដ្ឋដែលបានចុះ បញ្ជីអត្រានុកូលដ្ឋានមានចំនួន៦៤.៦១៤នាក់ ក្នុងនោះមានចុះបញ្ជីកំណើតតាម ច្បាប់កំណត់កូនដែលកើតក្នុងរយៈពេល ៣០ថ្ងៃ មានចំនួន១.៩៨៤៣នាក់ ស្រី ៨.៩១២នាក់និងបញ្ជាក់កំណើតក្រោយ ៣០ថ្ងៃ មានចំនួន២៨.៥៧៤នាក់ ស្រី ១៣.៩១៨នាក់ ៕ ប្រាថ្នា

ee


ចែករំលែក៖