ខេត្ដកំពង់ចាម ៖ បុរសម្នាក់តែងតែដើរផឹកស៊ីស្រវឹងស្រែកឡូឡាពេញ ភូមិធ្វើឱ្យប្រពន្ធដែលកំពុងពពោះ៨ខែ ទ្រាំមិនបានក៏ស្ដីបន្ទោសឱ្យ២-៣មាត់ ស្រាប់តែតូចចិត្ដរត់ទៅចងកសម្លាប់ ខ្លួននៅលើដើមស្វាយក្រោយផ្ទះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលា ម៉ោង៤រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៥ នៅចំណុចខាងជើងភូមិកង តាណឹងទី១ ឃុំកងតាណឹង ស្រុកកងមាស ខេត្ដកំពង់ចាម ។
បុរសដែលចងកធ្វើអត្ដឃាតនោះ ឈ្មោះ លី វិចិត្រ អាយុ៣៨ឆ្នាំ មាន ប្រពន្ធឈ្មោះ តឹម សុខខេង អាយុ៣៥ឆ្នាំ មានកូន៥នាក់ក្នុងបន្ទុក និងពពោះ៨ខែ ម្នាក់ទៀត មានទីលំនៅក្នុងភូមិ-ឃុំកើត ហេតុខាងលើ ។
តាមសម្ដីជាប្រពន្ធជនរងគ្រោះបានឱ្យដឹងថា នាងនិងប្ដី(បុរសរងគ្រោះ)បាន រៀបការនឹងគ្នាជាប្ដីប្រពន្ធច្រើនឆ្នាំមក ហើយ រហូតបង្កើតកូនបានមួយកន្ទេល ហើយនាងក៏កំពុងពពោះ៨ខែ(កូនទី៦) ទៀតផង ។ ចំណែកជីវភាពមានការខ្វះ ខាតខ្លាំងណាស់ ដោយសារតែប្ដីមិនគិត ខ្វល់ពីរឿងជួយធ្វើការរកស៊ីចិញ្ចេឹម គ្រួសារទេ មួយថ្ងៃៗគិតតែដើរផឹកស៊ី ស្រវឹងអួទីនួធ្វើឱ្យនាងត្រូវប្រឹងប្រែងទាំង ឈឺទាំងជា ទាំងពោះប៉ុនកញ្ជើដើម្បីរក ប្រាក់ទប់ទល់ជីវភាពគ្រួសារតែម្នាក់ឯង។
ប្រពន្ធជនរងគ្រោះបន្ដថា កាលពីថ្ងៃ ទី២៨ ខែមករា ឆ្នាំ បន្ទាប់ពីហូបបាយ ថ្ងៃត្រង់រួចនាងបានរៀបចំទុកដាក់ចាន ឆ្នាំងនិងមើលថែកូនៗនៅផ្ទះពេលនោះ ស្រាប់តែប្ដី(បុុរសរងគ្រោះ)ដែលទើប ត្រឡប់មកពីផឹកស្រាស្រវឹងជោក បាន ចូលមកដល់ផ្ទះរករឿងនាង ។ ដោយខឹង នឹងប្ដីប្រមឹករាល់ថ្ងៃពេក ទើបនាងបាន ស្ដីបន្ទោសឱ្យប្ដី២-៣ម៉ាត់ និងប្រាប់ឱ្យ ឈប់ផឹកស្រា ហើយងាកមកគិតគូពីរឿង រកការងារធ្វើរកលុយចិញ្ចឹមកូនៗវិញ ។ លុះប្រកែកគ្នាបានបន្ដិចនាងក៏ឡើងទៅ លើផ្ទះមើលថែកូនតូចៗ ពេលចុះមក វិញមិនឃើញប្ដីក៏ដើររកស្រាប់តែពេលដើរទៅខាងក្រោយផ្ទះប្រមាណ២០០ ម៉ែត្រក៏ប្រទះឃើញប្ដីចងកនៅលើមែកស្វាយក្បែរមាត់ស្រះស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោផ្អើលដល់អ្នកជិតខាងនិងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមក ពិនិត្យ ។
លោក សូរ សារិទ្ធ អធិការនគរបាល ស្រុកកងមាសបានឱ្យដឹងថា ក្រោយពី ទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបាន ចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសពជនរងគ្រោះ ទើបដឹងថា ជនរងគ្រោះពិតជាចងកធ្វើ អត្ដឃាតប្រាកដមែន ដោយយកខ្សែ ក្រវាត់ចងកភ្ជាប់នឹងមែកស្វាយក្បែរ មាត់ស្រះខាងក្រោយផ្ទះ ។
បន្ទាប់ពីពិនិត្យរួចរាល់សមត្ថកិច្ចបាន ប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណីក្រោម ការយំសោកពីកូនតូចៗចំនួន៥នាក់ និង ប្រពន្ធដែលកំពុងពពោះ៨ខែ ៕