ព័ត៌មានទាន់ហេតុការណ៍៖

ខ្មែរ​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​ថែរក្សា​និង​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ​

ចែករំលែក៖

​បច្ចុប្បន្ន​ ការ​យកចិត្តទុកដាក់​ របស់​អាជ្ញាធរ​ខេត្ត​ត្រា​វិញ​,​ ឃ្លាំង​,​ បាក​លីវ​,​ ប៊ិ​ញ​ភឿ​ក​ ប្រទេស​វៀតណាម​មាន​ជីវភាព​សេដ្ឋកិច្ច​និង​ស្មារតី​របស់​ប្រជាជន​ខ្មែរ​បាន​រីក​ចំរើន​,​ អភិរក្ស​និង​លើក​ កម្ពស់​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន​ ក្នុង​ចំណោម​ប្រជាជន​ជា​ច្រើន​ទូ​ទាំង​ប្រទេស​វៀតណាម​។​ ជា​រៀង​រាល់​ឆ្នាំ​ខ្មែរ​នៅ​ ប្រទេស​វៀតណាម​ បាន​ប្រារព្ធ​ឡើង​ពិធីបុណ្យ​ប្រពៃណី​ជា​ច្រើន​របស់​ជនជាតិ​ខ្មែរ​ដូច​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ផង​ដែរ​ ក្នុង​នោះ​មាន​ពិធី​មុជ​ព្រះពុទ្ធ​សាសនា​ជាដើម​។​

​ពិធី​ស្រង់​ព្រះពុទ្ធ​បដិមា​នៃ​ប្រជាជន​ខ្មែរ​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​។​ ពិធី​ ពិធី​ស្រង់​ព្រះ​ មាន​អត្ថន័យ​ជម្រះ​អំពើ​បាប​នៃ​ឆ្នាំ​ចាស់​និង​នាំ​មក​នូវ​សុខភាព​ និង​សុភមង្គល​ដល់​ពុទ្ធបរិស័ទ​ ។​ សកម្មភាព​ទាំងនោះ​ជា​ការ​ដឹងគុណ​ដល់​ពាក្យ​ព្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ​ឲ្យ​ដើរ​នៅ​ក្នុង​ផ្លូវ​ល្អ​ ។​

​បន្ទាប់​ពី​ប្រគេន​ចង្ហាន់​នៅ​ពេល​ព្រឹក​ ពេល​ថ្ងៃត្រង់​ចំពោះ​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ហើយ​ ពុទ្ធសាសនិក​បាន​រៀបចំ​អប​ទឹក​សម្រាប់​ស្រង​ព្រះ​ លាង​ច​ម្រះ​នៅ​ការ​សៅហ្មង​កាលពី​ឆ្នាំ​ចាស់​ ។​ នៅ​វេលា​ម៉ោង​ 12​ ថ្ងៃត្រង់​លោក​អាចារ្យ​បាន​រៀបចំ​និមន្ត​ព្រះពុទ្ធ​ម​ដិ​មា​ចុះ​មក​ហើយ​រៀបចំ​ពិធី​ស្រង​ព្រះ​ ហើយ​បរិស័ទ្ទ​ក៏​បាន​យក​ទឹក​នោះ​មក​លុបមុខ​ជម្រះ​ឧ​ប្ប​ទ្រុប​ចង្រៃ​ចេញ​។​ បន្ទាប​មក​កូនចៅ​ក៏​បាន​រៀបចំ​ពី​ធី​ងូតទឹក​ជូន​ឪពុក​ម្តាយ​ជីដូន​ជីតា​ (​ដែល​គេ​ហៅ​ថា​ស្រង់​ព្រះ​កន្លោង​ នៅ​ក្នុងផ្ទះ​)

​បុណ្យ​បណ្តែតប្រទីប​
​ជា​រៀង​រាល់​ឆ្នាំ​នៅ​ខែកញ្ញា​ត្រូវ​ថ្ងៃ​ទី​១៥​ ប្រជាជន​ខ្មែរ​នៅ​ភូមិ​ស្រុក​ បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​ពិធីបុណ្យ​ពៃ​ណី​គី​អណ្តែត​ប្រទីប​ ដោយ​បាន​តុបតែង​ជា​ភ្លើង​ផ្កា​អណ្តែត​ទៅ​ក្នុង​ទឹក​ដើម្បី​ជា​ការ​អរគុណ​ដល់​ព្រះធរណី​និង​ព្រះ​គង្គា​ ដែល​បាន​ផ្តល់​ទឹកដី​ឲ្យ​កូនចៅ​រកស៊ី​រស់នៅ​ប្រកប​របរ​យ៉ាង​សុខសាន្ត​ ។​

​ ពី​ធី​បុណ្យ​ចុះ​ស្រែ​

​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ប៊ិ​ញ​ភឿ​ក​ (​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ ជា​ពិធី​សែន​ដីស្រែ​ ជា​ធម្មតា​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ខែមេសា​ ឬ​ប្រតិទិន​តាម​ច័ន្ទ​ គតិ​ខែឧសភា​។​ នេះ​ជា​ពិធីបុណ្យ​ប្រពៃណី​របស់​ខ្មែរ​។​ ពិធីបុណ្យ​នេះ​បាន​ធ្វើ​ឡើង​នៅ​វាលស្រែ​តែ​ម្តង​ សុំ​ម្ចាស់​ ទឹក​ម្ចាស់​ដី​ អាកាសធាតុ​ដ៏​ល្អ​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​ ទើប​ទទួល​បានការ​ប្រមូល​ផល​ល្អ​។​

​អំពី​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​

​ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​,​ ឆ្នាំ​ថ្មី​,​ សំលៀក​បំពាក់​ដ៏​ស្រស់​ស្អាត​ដែល​មិន​អាច​ខ្វះ​បាន​របស់​ពលរដ្ឋ​ខ្មែរ​ពិសេស​គឺ​ស្ត្រី​ខ្មែរ​ មាន​ហូល​ផាមួង​ជាដើម​។​ នៅ​ពេល​ដែល​ទៅ​ចូលរួម​ពិធីបុណ្យ​ នៅ​វត្ត​អារាម​ឬ​ភូមិ​ស្រុក​ស្ត្រី​ខ្មែរ​តែងតែ​ស្លៀកពាក់​តាម​បែប​ប្រ​ពី​ណី​។​ សព្វ​ថ្ងៃនេះ​សម្លៀក​បំពាក់​ប្រពៃណី​របស់​ស្ត្រី​ខ្មែរ​ទាំង​ប៉​ន្មា​ន​ ប៉ុន្តែ​ត្រូវ​បាន​គេ​កែ​លម្អ​ជាមួយនឹង​រចនាប័ទ្ម​ថ្មី​ដ៏​ស្រស់​ស្អាត​។​ ពិធីបុណ្យ​និង​សកម្មភាព​វប្បធម៌​បាន​ចូលរួម​ចំណែក​ក្នុង​ការ​រក្សា​អត្តសញ្ញាណ​ជាតិ​របស់​ខ្មែរ​ជា​យូរ​ជំនាន់​មក​ហើយ​ ។​ គាំទ្រ​ដោយ​គោលនយោបាយ​ជាក់ស្តែង​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ អប់រំ​ចាប់ផ្តើម​ដោយ​មានការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​បាន​ជួយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ ស​នៅ​ក្នុង​ខេត្ត​ ត្រា​ វិញ​,​ ឃ្លាំង​,​ បាក​លីវ​ …​ ជីវិត​របស់​ប្រជាជន​ខ្មែរ​ការ​ប្រគ​បរ​បបរ​ក្សី​ក៏​កាន់តែ​ល្អ​ប្រសើរ​នេះ​ ។​

ម៉ែ​វ​ សា​ធី​

Sathy1-(4)

Sathy1

Sathy1-(1)

Sathy1-(2)

Sathy1-(3)


ចែករំលែក៖