ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ឃ្លាំង​ ហួត​ អភិបាល​ខណ្ឌ​ជ្រោយចង្វារ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លង​សមិទ្ធិ​ផល​ ក្នុង​វត្ត​សាមគ្គី​ក្បាលកោះ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ នា​ទិវា​ដ៏​មហា​នក្ខត្តឫក្ស​ និង​ពោរពេញ​ដោយ​មហា​បុណ្យ​កុសល​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​២០១៥​ នេះ​ លោក​ ឃ្លាំង​ ហួត​ ក្នុង​នាម​គណៈ​អភិបាល​ខណ្ឌ​ជ្រោយចង្វារ​ និង​ជំនួស​មុខ​ឲ្យ​មន្ត្រី​ រាជការ​ អាជ្ញាធរ​មូលដ្ឋាន​ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​ទាំងមូល​ និយាយ​រួម​ ដោយ​ ឡែក​ព្រះសង្ឃ​ ពុទ្ធបរិស័ទ​ លោកគ្រូ​ អ្នកគ្រូ​ ក្មួយៗ​សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ កោះដាច់​ ដែល​មាន​វត្ត​មាននៅ​ព្រឹក​នេះ​ មាន​មោទនភាព​ និង​ក្តី​រំភើប​ជា​អនេក​ ដែល​បាន​ចូល​ រួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រាង្គ​អនុស្សាវរីយ៍​ និង​សមិទ្ធិ​ផល​នានា​ក្នុង​វត្ត​សាមគ្គី​ក្បាលកោះ​ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលកោះ​ សង្កាត់​កោះដាច់​ ។​

​មាន​ប្រសាសន៍​នា​ឱកាស​នោះ​លោក​ ឃ្លាំង​ ហួត​ បាន​លើក​ឡើង​ពី​ប្រវត្តិ​របស់​វត្ត​សាមគ្គី​ក្បាលកោះ​ កសាង​ឡើង​តាំងពី​ឆ្នាំ​១៥៩៣​ នៅ​លើ​ផ្ទៃដី​សរុប​ ៥​ហិ​កតា​១០​អារ​ ក្រោយ​ការ​កកើត​វត្ត​នេះ​ មក​ចៅអធិការ​វត្ត​ ព្រមទាំង​ពុទ្ធបរិស័ទ​បាន​កសាង​សមិទ្ធិ​ផល​នានា​ជា​ច្រើន​បម្រើ​ឱ្យ​ផល​ ប្រយោជន៍​សង្គម​ និង​ពុទ្ធសាសនា​ ប៉ុន្តែ​ជា​អកុសល​នៅ​ក្នុង​សម័យ​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​ ពួក​វា​បាន​បំផ្លិចបំផ្លាញ​ និង​ប្រើប្រាស់​ទី​នេះ​ខុស​ពី​គោលដៅ​ព្រះពុទ្ធ​សាសនា​ គឺ​ធ្វើ​ជា​ឃ្លាំង​សម្រាប់​ ដាក់​សម្ភារៈ​ដូច​ជា​៖​ ប្រហុក​ ផ្អក​ ក្រោលគោ​ ក្របី​ ។​ល​។​ និង​ក្លាយជា​ទីកន្លែង​ធ្វើ​ទារុណកម្ម​ សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​។​

​ក្រោយ​ថ្ងៃ​រំដោះ​ ៧​ មក​រា​ ១៩៧៩​ ទី​វត្ត​នេះ​នៅ​សល់​តែ​ព្រះ​វិហារ​ចាស់​ទ្រុឌទ្រោម​ សាលា​បុណ្យ​ និង​កុដិ​ចាស់ៗ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ ហើយ​មាន​ព្រះសង្ឃ​គង់នៅ​ចាំ​ព្រះ​វស្សា​ និង​ដំណើរការ​ប្រើប្រាស់​ឡើង​វិញ​ក្នុង​ឆ្នាំ​ ១៩៨០​។​

​អាស្រ័យ​ដោយ​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​ពុំ​អាច​បំភ្លេច​បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ពិសេស​ សម្តេច​អគ្គ​មហា​ទាំង​៣​ និង​អនុវត្ត​តាម​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ ឈ្លាសវៃ​ របស់​រាជរ​ដ្ឋា​ភិ​ បាល​កម្ពុជា​ ដែល​មាន​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​បាន​នាំ​មក​ឲ្យ​ប្រទេស​កម្ពុជា​នូវ​ សុខ​សន្តិភាព​ និង​ការ​រីក​ចំរើន​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធិ​ចក្រ​ និង​អាណាចក្រ​ ពិសេស​សេរីភាព​ ខាង​ជំនឿ​សាសនា​ បើក​ទូលាយ​ទាំង​ព្រះពុទ្ធ​សាសនា​ និង​ពា​ហិ​រៈ​សាសនា​ ធ្វើ​ឲ្យ​ការ​ស្ថាបនា​វត្ត​ អារាម​ មានការ​រីក​លូតលាស់​គួរ​ឲ្យ​មោ​ទ​នៈ​នៅ​ទូ​ទាំង​ប្រទេស​។​

​ដោយឡែក​សំណង់​ប្រាង្គ​អនុស្សាវរីយ៍​ សាលា​បាលី​ ចេ​តី​យ​ ប្រកបដោយ​ក្បូរក្បាច់​រចនាបថ​ ខ្មែរ​ដ៏​ស្រស់​ត្រកាល​ ដែល​ស្ថិត​នៅ​ចំពោះ​មុខ​ ដែល​នឹង​ត្រូវ​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ ជា​ផ្លូវការ​ក្នុង​ពេល​នេះ​ ចំណាយ​អស់​ទឹកប្រាក់​សរុប​ ៤៣,២៨០​ដុល្លារ​ ញ៉ាំង​ឲ្យ​ទី​វត្ត​ទាំងមូល​កាន់​ តែ​មាន​សម្រស់​ ស្រស់បំព្រង​ សមជា​ទី​សក្ការៈ​នៃ​ពុទ្ធសាសនិក​ ហើយ​សំណង់​នេះ​នឹង​ក្លាយ​ ជា​គរុ​ភ័​ណ្ឌ​របស់​វត្ត​ ជា​បេ​តិក​ភ័​ណ្ឌ​ជាតិ​ រក្សា​បាន​នូវ​វប្បធម៌​ អរិយធម៌​ជាតិ​ ទុកជា​កេរ្តិ៍​តំណែល​ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក​ ឃ្លាំង​ ហួត​ ក៏​បាន​ឧបត្ថម្ភ​វត្ត​សម្រាប់​ជួល​ល្ខោនបាសាក់​ចំនួន​ ២,០០០​ដុល្លារ​ គ្រូបង្រៀន​១៥​នាក់​ ក្នុង​ម្នាក់​ថវិកា​១០​ម៉ឺន​រៀល​ យាយជី​ តាជី​ ៥០​នាក់​ ក្នុង​ម្នាក់​ ក្រណាត់​ស​១​ដុំ​ ថវិកា​៥,០០០​រៀល​ និង​ប្រជាពលរដ្ឋ​៤៥០​នាក់​ ក្នុង​ម្នាក់​ទទួល​បាន​សារុង​១​ ៕

Chroy-pich-(6)

Chroy-pich

Chroy-pich-(1)

Chroy-pich-(2)

Chroy-pich-(3)

Chroy-pich-(4)

Chroy-pich-(5)


ចែករំលែក៖