ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​ជលផល​ភ្លេចខ្លួន​ក្រុម​ឈ្មួញ​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​ក្នុង​តំបន់​អភិរក្ស​

ចែករំលែក៖

​ ​ខេត្តពោធិ៍សាត់​ ៖​ អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ដែល​ប្រជាពលរដ្ឋ​គ្រប់​រូប​ និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​ កំពុង​កំសាន្ត​សប្បាយ​រីករាយ​ ក្នុង​ថ្ងៃ​ឈប់​សំរាក​នោះ​ បែរ​ត្រូវ​ពួក​ក្រុម​ឈ្មួញ​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​យ៉ាង​ឥត​ប្រណី​ដៃ​ ចូលលុក​លុយ​នេសាទ​ក្នុង​តំបន់​អភិរក្ស​ ដែល​ប្រជាពលរដ្ឋ​ជុំវិញ​តំបន់​នោះ​នាំ​គ្នា​លើក​ឡើង​ថា​ អាច​បណ្ដាល​ឲ្យ​រលាយ​បាត់បង់​ធនធាន​ជលផល​របស់​ជាតិ​។​

​ ​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹង​ថា​នៅ​តំបន់​អភិរក្ស​ឃុំ​មេទឹក​ ស្រុក​បាកាន​,​ ឃុំ​រាំង​ទិល​ ស្រុក​កណ្ដៀង​,​ ឃុំ​កំពង់​ពោធិ៍​ ឃុំ​ស្នា​អ​ន្សា​ ឃុំ​កំពង់​លួង​ ឃុំ​ក្បាល​ត្រាច​ និង​ឃុំ​អ​ន្សា​ចំបក់​ ក្នុងស្រុក​ក្រគរ​ កំពុង​ប្រឈម​នឹង​ភា​ប​វិនាស​ហិនហោច​ដ៏​ខ្លាំង​ ដោយសារ​សកម្មភាព​ដ៏​គឃ្លើន​របស់​ក្រុម​ឈ្មួញ​ ឆ្លៀតឱកាស​ដែល​សមត្ថកិច្ច​កំពុង​ឈប់​សំរាក​ក្នុង​ថ្ងៃ​បុណ្យ​ទាន​ បាន​ចូល​រាន​នេសាទ​ក្នុង​តំបន់​អភិរក្ស​ ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដូច​ជា​ អួន​ហ៊ុំ​ធំៗ​ និង​អួន​កែ​ច្នៃ​ អូស​ដោយ​កាណូត​ប្រើ​ម៉ាស៊ីន​ធំៗ​រាប់​សិប​គ្រឿង​ ហុយផ្សែង​ពេញ​ទន្លេ​។​ ក្រុម​ឈ្មួញ​ទាំ​ន​នោះ​នាំ​គ្នា​លើក​ឡើង​ថា​ “​បើ​មិន​ឆ្លៀតឱកាស​ក្នុង​ពេល​ហ្នឹង​ តើ​ចាំ​ដល់​ពេល​ ណា​?​ រយៈពេល​៣​ថ្ងៃនេះ​ពួក​យើង​លេង​ឲ្យ​អស់ដៃ​ទៅ​”​។​

​ ​ទាក់ទិន​នឹង​ករណី​នេះ​ ប្រជាពលរដ្ឋ​ហាក់​មាន​ច​ម្ង​ល់​ថា​ “​តើ​នេះ​ជា​ការ​ឆ្មក់​ឱកាស​របស់​ក្រុម​ឈ្មួញ​ ក្នុង​ពេល​ដែល​សមត្ថកិច្ច​ត្រូវ​ឈប់​សំរាក​ ឬ​ជា​ការ​បើកភ្លើង​ខៀវ​របស់​មន្ត្រី​ជលផល​ ឃប់ឃិត​នឹង​ក្រុម​ឈ្មួញ​ដែល​នេសាទ​ខុសច្បាប់​”​។​
​ ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ សូម​ឲ្យ​សមត្ថកិច្ច​ងាក​មក​យកចិត្តទុកដាក់​ឡើង​វិញ​ ព្រោះ​បើ​ពុំនោះ​ទេ​ ធនធាន​អភិរក្ស​ទាំងនេះ​ នឹង​ត្រូវ​វិនាស​ហិនហោច​អស់​ជា​មិន​ខាន​ ព្រោះ​កន្លង​មក​ ពួក​គាត់​សង្កេត​ឃើញ​ថា​ តំបន់​អភិរក្ស​ខ្លះ​បាន​រលាយ​បាត់បង់​អស់​ទៅ​ហើយ​ ៕​ ​ប៉ឹម​ ពិន​

pem-pin-(3)

pem-pin

pem-pin-(1)

pem-pin-(2)
​ ​


ចែករំលែក៖