ព័ត៌មានទាន់ហេតុការណ៍៖

ខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​យុវជន​ម្នាក់​ទិញ​សាំង​ចាក់​ដុត​សម្លាប់​ខ្លួន​

ចែករំលែក៖

​ខេត្តកំពង់ចាម​ ៖​ យុវជន​ចិត្ត​ក្តៅ​ម្នាក់​ ព្រោះតែ​ខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​ ក្នុង​ន័យ​អប់រំ​ នូវ​សកម្មភាព​របស់​ខ្លួន​ពេល​បុណ្យចូលឆ្នាំ​កន្លង​ទៅ​បាន​ទៅ​ទិញ​ប្រេងសាំង​១​លី​ត្រមក​ចាក់​ស្រោច​លើ​ខ្លួន​ហើយ​ដុត​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​វេទនា​ក្រោយ​ពេល​បញ្ជូន​មក​ស​ង្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​បាន​បន្តិច​ ។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​ព្រៃ​ក្រ​បាស់​ខាងក្រោយ​ផ្ទះ​របស់​ជន​រង​គ្រោះ​ ស្ថិត​ក្នុងភូមិ​ ដំណាក់​ព្រីង​កើត​ ឃុំ​មហា​ លាភ​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។​

​លោក​ ម៉ា​ ចិន្តា​ អធិការ​នគរបាល​ស្រុក​កោះសូទិន​បាន​ប្រាប់​ឲ្យ​អ្នក​យក​ព័ត៌មាន​នគរវត្ត​ដឹង​ ថា​ ជន​រង​គ្រោះ​ឈ្មោះ​ សុខា​ ម៉េ​ង​លាង​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​ដំណាក់​ព្រីង​កើត​ ឃុំ​មហាលាភ​ ស្រុក​កោះសូទិន​ ។​

​លោក​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ តាម​ការ​ប្រាប់​ឲ​ដឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ មុន​ពេល​កើតហេតុ​ យុវជន​រង​គ្រោះ​បាន​ហូប​បាយ​ជុំ​ក្រុម​គ្រួសារ​ធម្មតា​ តែ​ពេល​នោះ​ ឪពុក​ម្តាយ​បាន​និយាយ​ ណែនាំ​ លុះ​បន្ទាប់​ពី​ហូប​បាយ​រួច​ជន​រង​គ្រោះ​ក៏​បាន​ដើរទៅ​ខាងក្រោយ​ផ្ទះ​ចាក់​សាំង​ដុត​ សម្លាប់​ខ្លួន​តែ​ម្តង​ ។​ ក្រោយ​កើតហេតុ​ភ្លាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក៏​បាន​ព្យាយាម​ប្រញាល់​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ជួយ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​បង្អែក​ខេត្តកំពង់ចាម​ដែរ​ ប៉ុន្តែ​ដោយសារ​រលាក​រលួយ​ធ្ងន់ធ្ងរ​ ពេក​ជន​រង​គ្រោះ​ក៏​បាន​បាត់បង់​ជីវិត​ទៅ​ ។​
​លោក​អធិការ​បាន​ប្រាប់​ឲ​ដឹង​បន្ថែម​ថា​ កាលដែល​យុវជន​ខាងលើ​រដាច់​ចិត្ត​ធ្វើ​អត្តឃាត​ បែប​នេះ​ព្រោះតែ​ខឹង​ឪពុក​ម្ដាយ​ស្ដីបន្ទោស​ ៕​ វណ្ណៈ​

Vanak


ចែករំលែក៖