ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិស​កូរ៉េ​ខាងត្បូង​ប៉ះទង្គិច​ជាមួយ​ បាតុករ​ដែល​ធ្វើ​បាតុកម្ម​ទាក់ទង​សោក​ នាដកម្ម​លិច​ស្រឡាង​

ចែករំលែក៖

​ប៉ូលិស​កូរ៉េ​ខាងត្បូង​បាន​ប៉ះទង្គិច​ជា​ មួយ​ក្រុម​បាតុករ​រាប់​ពាន់​នាក់​ ខណៈ​ ដែល​បិទផ្លូវ​របស់​ពួក​គេ​ឆ្ពោះទៅ​កាន់​ វិមាន​ប្រធានាធិបតី​ ទីកន្លែង​ដែល​ពួក​ គេ​ធ្វើ​បាតុកម្ម​ទាមទារ​រដ្ឋាភិបាល​ដោះ​ ស្រាយ​ឱ្យ​បាន​សក្ដិ​សម​ថែម​ទៀត​ចំពោះ​ សោកនាដកម្ម​លិច​ស្រឡាង​សម្លាប់​ មនុស្ស​ជាង​៣០០​នាក់​កាលពី​១​ឆ្នាំ​កន្លង​ មក​នោះ​ ។​

​ភ្នាក់ងារ​ប៉ូលិស​ក្រុង​សេ​អ៊ូ​ល​បាន​ ថ្លែង​ថា​ ប៉ូលិស​ប្រមាណ​១៣.០០០​នាក់​ អម​ដោយ​រថយន្ដ​៤៧០​គ្រឿង​ត្រូវ​ដាក់​ ពង្រាយ​នៅ​ជុំវិញ​ទីក្រុង​សេ​អ៊ូ​ល​ ឬ​តាម​ មជ្ឈមណ្ឌល​សំខាន់ៗ​ផ្សេ​ទៀត​ដើម្បី​ទប់​ ស្កាត់​ រារាំង​ក្រុម​បាតុករ​ ក៏​ដូច​ចាត់​ វិធានការ​បន្ទាន់​ចំពោះ​បាតុកម្មហិង្សា​ ណាមួយ​កើតឡើង​ជាយថាហេតុ​។​ ប្រភព​ ដដែល​បញ្ជាក់​ថា​ បាតុករ​ជិត​១០០​នាក់​ ត្រូវ​ចាប់ខ្លួន​ ។​

​ការ​ប្រមូលផ្ដុំ​ជួបជុំ​របស់​ក្រុម​បា​តុ​ ករ​កាលពី​ថ្ងៃ​ទី​១៨​ ខែមេសា​ កើតឡើង​ ក្រោម​ការ​រៀបចំ​របស់​ក្រុម​តំណាង​ឱ្យ​ គ្រួសារ​រង​គ្រោះ​លិច​ស្រឡាង​សេ​វ៉ូ​ល​។​ ការ​ជួបជុំ​លើក​នេះ​មាន​ទ្រង់ទ្រាយ​ធំ​ ចំ​ពេល​ដែល​កូរ៉េ​ខាងត្បូង​រៀបចំ​រំលឹក​ ខួប​ថ្ងៃ​ទី​១៦​ មេ​សា​ ទិវា​សោកនាដកម្ម​ លិច​ស្រឡាង​ផង​ដែរ​នោះ​ ។​

​ប៉ូលិស​អះអាង​ថា​ ពួក​គេ​បាន​ប្រើ​ ប្រាស់​រថយន្ដ​ជា​ច្រើន​គ្រឿង​ធ្វើ​ជា​របាំង​ រាំងផ្លូវ​ក្រុម​បាតុករ​ដែល​ធ្វើ​បាតុកម្ម​ ឆ្ពោះទៅ​កាន់​វិមាន​ព​ណ័​ខៀវ​របស់​ប្រ​ធា​ នា​ធិ​បតី​ និង​ដាក់​ពង្រាយ​រថយន្ដ​ពន្លត់​ អគ្គិភ័យ​ ព្រមទាំង​ស្ព្រៃ​យ៍​បង្ហូរទឹកភ្នែក​ ផង​ដែរ​ ។​ រថយន្ដ​ប៉ូលិស​ច្រើន​គ្រឿង​បាន​ រង​ការ​បំផ្លាញ​ ។​

​មន្ដ្រី​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​មួយ​ រូប​បាន​ថ្លែង​ថា​ បាតុករ​៩​នាក់​ និង​ប៉ូលិស​ ៣​នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ខណៈ​ដែល​បាតុករ​៣​នាក់​ផ្សេង​ទៀត​ទទួល​ ការ​ព្យាបាល​នៅ​នឹង​កន្លែង​ បន្ទាប់​ពី​រង​ របួស​។​

​ការ​បាតុកម្ម​បាន​ផ្ទុះ​ឡើង​ទាំង​កណ្ដាល​ ថ្ងៃ​ ។​ ក្រុម​បាតុករ​បាន​ទាមទារ​រ​ដ្ឋា​ភិ​ បាល​អនុញ្ញាត​ឱ្យ​មានការ​ស៊ើបអង្កេត​ ដោយ​ឯករាជ្យ​ទៅ​លើ​សោកនាដកម្ម​ លិច​ស្រឡាង​ ក៏​ដូច​ទាមទារ​ឱ្យរ​ដ្ឋា​ភិ​ បាល​សម្រេចចិត្ដ​ភ្លាមៗ​ទៅ​លើ​គម្រោង​ រៃ​អង្គាស​ចំពោះ​ស្រឡាង​សេ​វ៉ូ​ល​ ។​

​ស្រឡាង​សេ​វ៉ូ​ល​បាន​និង​កំពុង​នៅ​លើ​ ផ្លូវទឹក​ចេញពី​តំបន់​កំពង់​ផែ​Incheon​ ឆ្ពោះទៅ​កាន់​ដែន​កោះ​Jeju​ ស្ថិត​នៅ​ ភាគ​ខាងត្បូង​ ហើយ​ស្រាប់តែ​ក្រឡាប់​ លិច​។​ ក្នុង​ចំណោម​ជន​រង​គ្រោះ​បាត់បង់​ ជីវិត​៣០៤​នាក់​ មាន​២៥០​នាក់​ជា​សិស្ស​ សាលា​ ។​
​នៅ​ពេល​ក្រោយមក​ គេ​បាន​រក​ឃើញ​ មូលហេតុ​បណ្ដាល​ឱ្យ​ស្រឡាង​នេះ​លិច​ គឺ​បណ្ដាល​មក​ពី​ប្រព័ន្ធ​រចនាសម្ព័ន្ធ​ក្នុង​ ស្រឡាង​នោះ​ និង​ការ​ដឹក​ទំនិញ​លើស​ ទម្ងន់​។​

​ក្រុម​គ្រួសារ​សាច់ញាតិ​ជន​រង​គ្រោះ​ នៅ​តែ​ខឹងសម្បា​ ឈឺចិត្ដ​មិន​ព្រម​ស្រាក​ ស្រាន្ដ​។​ ពួក​គេ​ថ្លែង​ថា​ រដ្ឋាភិបាល​បាន​ បោះបង់​ចោល​ពួក​គេ​ដែល​ជា​ជន​រង​ គ្រោះ​ដោយ​មិន​បាន​ប្រកាស​ពី​គម្រោង​ រៃ​អង្គាស​ ខណៈ​ដែល​រៀបចំ​ពិធី​ខួប​មួយ​ ឆ្នាំ​នៃ​សោកនាដកម្ម​ថ្ងៃ​ទី​១៦​ ខែមេសា​ ។​

​លោកស្រី​ ផាក​ យុង​ហេ​ ប្រ​ធានា​ ធិ​បតី​កូរ៉េ​ខាងត្បូង​កាលពី​ថ្មីៗ​កន្លង​មក​ នេះ​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​របស់​លោក​ ស្រី​អាច​នឹង​រៀបចំ​ឱ្យ​មានការ​រៃ​អង្គាស​ ប៉ុន្ដែ​គម្រោងការ​មិន​អាច​ចេញ​ជា​រូប​ រាង​ឡើយ​ មុន​ពេល​លោកស្រី​ត្រឡប់​ពី​ បំពេញ​ទស្សនកិច្ច​រយៈពេល​១១​ថ្ងៃ​នៅ​ ប្រទេស​អាហ្វ្រិក​ឡា​ទី​ន​ ។​

​សហព័ន្ធ​ពលកម្ម​កូរ៉េ​ខាងត្បូង​បាន​ ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​គ្រួសារ​ សាច់ញាតិ​ជន​រង​គ្រោះ​ដោយ​សោកនាដកម្ម​លិច​ស្រឡាង​សេ​វ៉ូ​ល​នោះ​ផង​ដែរ​។​ ពួក​គេ​អះអាង​ថា​ នឹង​បន្ដ​ចូលរួម​ធ្វើ​បា​តុ​ កម្ម​ទាមទារ​ ក៏​ដូច​អំពាវនាវ​ឱ្យ​មានការ​ ចូលរួម​ធ្វើ​មហា​តុ​កម្ម​នៅ​សបា្ដហ៍​ខាង​ មុខ​នេះ​ផង​ដែរ​ ៕ ថាច់ យ៉ាត

South_Korea_Ship_Sinks


ចែករំលែក៖