ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេ​ជោ​អញ្ជើញ​ដល់​ឥណ្ឌូ​ណេ​ស៊ី​ប្រកបដោយ​សុវត្ថិភាព​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៦

ចែករំលែក៖

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ទៅ​ដល់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ ប្រកបដោយ​សុវត្ថិភាព​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ២០​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៥​ ដើម្បី​ចូលរួម​ វេទិកា​ សេដ្ឋកិច្ច​ ពិភពលោក​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អាហ្វ្រិក​ និង​ពិធី​រំឭក​ខួប​ អនុស្សាវរីយ៍​លើក​ទី​៦០​ នៃ​សន្និសីទ​ទីក្រុង​បាន់​ឌុ​ង​ នៅ​សាធារណរដ្ឋ​ ឥណ្ឌូ​ណេ​ស៊ី​ ពី​ថ្ងៃ​ទី​ ២០​ ដល់​ថ្ងៃ​ទី​ ២៥​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៥​ និង​បន្ត​ ដំណើរ​អញ្ជើញ​ចូលរួម​កិច្ច​ ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ២៦​ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ ប្រទេស​ ម៉ា​ឡេ​ស៊ី​ ពី​ថ្ងៃ​ទី​ ២៦​ ដល់​ថ្ងៃ​ ទី​ ២៧​ មេ​សា​ ឆ្នាំ​ ២០១៥​។​

​វត្តមាន​នៃ​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​គណៈប្រតិភូ​ត្រូវ​បាន​ ទទួល​ការ​ ធ្វើ​គារវកិច្ច​ស្វាគមន៍​ យ៉ាង​ស្និទ្ធស្នាល​ រាក់ទាក់​ ពី​សំណាក់​ឯកឧត្តម​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​ ឯកឧត្តម​ កាន់​ ផា​រិ​ទ្ធ​ ឯក​ អគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​ ព្រមទាំង​វត្តមាន​ ឯកឧត្តម​ លោក​ជំទាវ​ ជា​ឥស្សរជន​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​ ឥណ្ឌូ​ណេ​ស៊ី​ ជា​ច្រើន​រូប​ ៕

Heng-soria

11104224_490182331133475_243001420_n


ចែករំលែក៖