ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា​ សឹង​ សំ​អុល​ ចំណាយ​ប្រាក់​ ជិត​២០​ម៉ឺន​ដុល្លារ​ ស្ថាបនា​ផ្លូវ​បេតុង​ និង​ក្លោ​ង​ទ្វារ​វត្ដ​ក្រ​មូង​

ចែករំលែក៖

​ខេត្ដ​ត្បូងឃ្មុំ​ ៖​ កាលពី​រសៀល​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៥​ លោក​ប្រាជ្ញ​ ច័ន្ទ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ត្បូងឃ្មុំ​ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​កាត់​ខ្សែបូ​ សម្ពោធ​ផ្លូវ​បេតុង​និង​ក្លោ​ង​ទ្វារ​វត្ដ​ដើម្បី​ ឱ្យ​ប្រជាពលរដ្ឋ​ដំណើរការ​ឆ្លងកាត់​ ក៏​ដូច​ ជា​ការ​លើក​ស្ទួយ​ដល់​វិស័យ​ព្រះពុទ្ធ​ សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ​ ។​

​អាជ្ញាធរ​ឃុំ​ក្រ​មូង​ និង​ស្រុក​ត្បូងឃ្មុំ​ បានឱ្យ​ដឹង​ថា​ សមិទ្ធផល​ដែល​លោក​អភិ​ បាល​នៃ​គណៈ​អភិបាលខេត្ដ​ត្បូងឃ្មុំ​កាត់​ ខ្សែបូ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នា​ពេល​ នេះ​ គឺជា​ការ​ជួយ​ឧបត្ថម្ភ​ស្ថាបនា​ពី​លោក​ ឧកញ៉ា​ សឹង​ សំ​អុល​ និង​លោកស្រី​ម្ចាស់​ សណ្ឋាគារ​និង​ក្លិប​ខារ៉ាអូខេ​ឆៃ​ណា​មេមត់​ ចំណាយ​អស់​ទឹកប្រាក់​ចំនួន​ជាង​១៥​ម៉ឺន​ ដុល្លារ​ ដើម្បី​ជា​ចំណងដៃ​ជូន​ប្រជាពលរដ្ឋ​ នៅ​ក្នុងភូមិ​ខ្នង​ក្រពើ​លិច​ ឃុំ​ក្រ​មូង​ ស្រុក​ ត្បូងឃ្មុំ​ ខេត្ដ​ត្បូងឃ្មុំ​ ។​

​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​សម្ដែង​នូវ​ ការ​គាំទ្រ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ ជ្រៅ​ចំពោះ​សណ្ដាន​ចិត្ដ​ប្រកបដោយ​ភាព​ សប្បុរសធម៌​របស់​ឧកញ៉ា​ សឹង​ សំ​អុល​ រួម​ទាំង​ក្រុម​គ្រួសារ​ បាន​ចំណាយ​ថវិកា​ ផ្ទាល់ខ្លួន​ ។​

​នៅ​ក្នុង​ពិធី​សម្ពោធ​នេះ​ផង​ដែរ​ ប្រជា​ ពលរដ្ឋ​ដែល​បាន​ចូលរួម​ជាង​២​ពាន់​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​សារុង​១​ និង​ថវិកា​ ១​ម៉ឺន​រៀល​ ដែល​ជា​អំណោយ​របស់​លោក​ ឧកញ៉ា​ សឹង​ សំ​អុល​ និង​លោកស្រី​ ៕
​សុខ​ ខេមរា​

Phol005

Phol005-(4)

Phol005-(3)

Phol005-(2)

Phol005-(1)


ចែករំលែក៖