ព័ត៌មានទាន់ហេតុការណ៍៖

​លិច​នាវា​ដឹក​ជនអន្ដោប្រវេសន៍​ នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ មនុស្ស​យ៉ាង​ តិច​៧០០​នាក់​ស្លាប់​

ចែករំលែក៖

​មន្ដ្រី​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៩​ ខែ​ មេ​សា​ថា​ មនុស្ស​យ៉ាងតិច​៧០០​នាក់​ បាន​បាត់បង់​ជីវិត​ ខណៈ​ដែល​នាវា​ដឹក​ ជនអន្ដោប្រវេសន៍​បាន​ក្រឡាប់​លិច​នៅ​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ដែនសមុទ្រ​ប្រទេស​ លី​ប៊ី​កាលពី​ពាក់កណ្ដាល​យប់​ថ្ងៃ​ទី​១៨​ ខែ​ មេ​សា​ ឆ្នាំ​២០១៥​ ។​ នេះ​ជា​សោក​នាដ​ កម្ម​មួយ​ដ៏​អាក្រក់​បំផុត​កើតឡើង​ចំពោះ​ជនអន្ដោប្រវេសន៍​ដែល​ឆ្លង​ដែន​តាម​ សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ ។​

​ឆ្មាំ​ការពារ​ដែនសមុទ្រ​អ៊ី​តា​លី​ម្នាក់​ បាន​ថ្លែង​ថា​ ជន​រង​គ្រោះ​២៨​នាក់​ត្រូវ​ សង្គ្រោះ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ នៅ​ក្នុង​ហេតុការណ៍​នេះ​។​ ហេតុការណ៍​ បាន​កើតឡើង​នៅ​តំបន់​មួយ​មិន​ឆ្ងាយ​ ប៉ុន្មាន​ពី​ដែនទឹក​លី​ប៊ី​ និង​ស្ថិត​នៅ​ភាគ​ ខាងត្បូង​ដែន​កោះ​Lampedusa​ របស់​ ប្រទេស​អ៊ី​តា​លី​ ។​

​ប្រសិនបើ​ចំនួន​ជន​រង​គ្រោះ​បាត់បង់​ ជីវិត​ខាងលើ​ពុំ​មានការ​ប្រែប្រួល​ទេ​នោះ​ សោកនាដកម្ម​លើ​ជនអន្ដោប្រវេសន៍​ លើក​នេះ​ក្លាយជា​សោកនាដកម្ម​មួយ​ យ៉ាង​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ ទសវត្សរ៍​ដែល​បាន​កើតឡើង​នៅ​ភាគ​ ខាងត្បូង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ ហើយ​នាំ​ ឱ្យ​ជន​រង​គ្រោះ​កើន​ដល់​១.៥០០​នាក់​គិត​ តាំងពី​ដើមឆ្នាំ​មក​ទល់​ពេល​នេះ​ ។​

​លោកស្រី​ Carlotta​ Sami​ អ្នក​នាំ​ ពាក្យ​ឧត្ដម​ក្រុមប្រឹក្សា​អង្គការ​សហ​ ប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន​បាន​ ថ្លែងប្រាប់​រ៉​យ​ទ័​រថា​ «​យើង​ចាត់​ទុក​ថា​ វា​ជា​គ្រោះថ្នាក់​ដ៏​អាក្រក់​បំផុត​»​។​

​អាជ្ញាធរ​អ៊ី​តា​លី​បាន​បញ្ជាក់​ថា​ នាវា​ ចម្បាំង​កម្លាំង​ទាហានជើងទឹក​ច្រើន​ គ្រឿង​ចូលរួម​ប្រតិបត្ដិការ​ចំពោះ​ហេតុ​ ការណ៍​ដែល​បាន​កើតឡើង​ខាងលើ​នេះ​ ប៉ុន្ដែ​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​ បែប​ណា​នីមួយ​នៅឡើយ​ទេ​ ។​

​លោកស្រី​ Carlotta​ Sami​ បាន​ថ្លែង​ ថា​ តាម​ការ​បញ្ជាក់​ពី​ជន​រង​គ្រោះ​ដែល​ រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​បានឱ្យ​ ដឹង​ថា​ ប្រសើ​ន​បើ​គ្មាន​ការ​ដាក់​បន្ថែម​ ទៀត​ទេ​ មនុស្ស​នៅ​លើ​នាវា​មាន​យ៉ាង​ តិច​គឺ​៧០០​នាក់​។​ នាវា​បាន​ក្រឡាប់​លិច​ នៅ​ពេល​ដែល​មនុស្ស​ប្រមូលផ្ដុំ​គ្នា​ទៅ​ តែ​កន្លែង​ម្ខាង​ ខណៈ​ដែល​មាន​នាវា​មួយ​ គ្រឿង​ទៀត​មក​ដល់​ដោយ​នឹក​ស្មានថា​ នាវា​នោះ​មក​ជូ​យ​សង្គ្រោះ​ពួក​គេ​ ។​

​សោកនាដកម្ម​លើក​នេះ​ទំនងជា​ការ​ អំពាវនាវ​ខ្លាំង​ឡើង​ថែម​ទៀត​ឱ្យ​មានការ​ឆ្លើយ​តប​ពី​សហគមន៍​អឺរ៉ុប​ ក្រោយ​ពី​ ការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ប្រតិបត្ដិ​ ការ​ជួយ​សង្គ្រោះ​ និង​ការពារ​ជន​អន្ដោ​ ប្រវេសន៍​ឆ្លងកាត់​តាម​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ ណេ​នា​ពេល​កន្លង​មក​មាន​សភាព​យឺត​ យ៉ាវ​ និង​ខ្វះ​ថវិកា​សម្រាប់​ទ្រទ្រង់​ ។​

​ប្រទេស​ដែល​មិន​មានច្បាប់​ទម្លាប់​ ដូច​ជាលី​ប៊ី​ជាដើម​ ជា​ពិសេស​ក្រោយ​ ការ​រដ្ឋប្រហារ​ទម្លាក់​មេដឹកនាំ​ ម៉ួ​ម៉ា​ ហ្គា​ដា​ហ្វ៉ី​ក្នុង​ឆ្នាំ​២០១១​ ធ្វើ​ឱ្យ​ក្រុម​ជួញ​ ដូរ​មនុស្ស​កាន់តែ​ជិះសេះ​លែងដៃ​ដឹក​ ជនអន្ដោប្រវេសន៍​ផ្ដាច់ខ្លួន​ពី​តំបន់​ អាហ្វ្រិក​ និង​តំបន់​មជ្ឈិមបូព៌ា​ឆ្ពោះទៅ​ កាន់​សហគមន៍​អឺរ៉ុប​ ។​

​ជនអន្ដោប្រវេសន៍​ប្រមាណ​២០.០០០​ នាក់​បាន​ចូល​ដល់​ឈូង​សមុទ្រ​អ៊ី​តា​លី​ ក្នុង​ឆ្នាំ​២០១៥​។​ នេះ​បើ​តាម​ការ​ប៉ាន់​ ប្រមាណ​របស់​អង្គការ​ជនអន្ដោប្រវេសន៍​ អន្ដរជាតិ​(IOM)​។​ ចំនួន​នេះ​តិច​នៅ​ ឡើយ​ទេ​ បើ​ប្រៀបធៀប​ក្នុង​រយៈពេល​៤​ ខែ​ដើមឆ្នាំ​២០១៤​។​ ប៉ុន្ដែ​ចំនួន​ជន​រង​ គ្រោះ​ដែល​គ្រោះថ្នាក់​ដល់​ ជីវិត​វិញ​មាន​ ការ​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​ ។​

​កាលពី​ឆ្នាំ​កន្លង​មកនេះ​ អ៊ី​តា​លី​បាន​ អនុម័ត​ច្បាប់​មួយ​ដែល​គេ​ឱ្យឈ្មោះ​ថា​ «​ Mare​ Nostrum​ »​ (​ឬ​មាន​មាន​ន័យ​ថា​ សមុទ្រ​របស់​យើង​)​ ជា​ការ​ត្រួសត្រាយ​ ផ្លូវ​មួយ​ឱ្យ​មាន​បេស​សកម្ម​គ្រប់គ្រង​ តាម​ព្រំដែន​ប្រទេស​សហគមន៍​អឺរ៉ុប​។​ បេស​កម្ម​មួយ​មានឈ្មោះ​ថា​ Triton​បាន​ លេច​ជា​រូបរាង​ឡើង​ ប៉ុន្ដែ​ទទួល​រង​ការ​ រិះគន់​យ៉ាង​ខ្លាំង​ពី​អាជ្ញាធរ​អ៊ី​តា​លី​ ក៏​ ដូច​អង្គការ​មនុស្សធម៌​ដទៃ​ផ្សេង​ទៀត​ ដោយសារ​តែ​បេសកកម្ម​នេះ​មិន​មាន​ សកម្មភាព​ខ្លាំងក្លា​ជួយ​ដល់​ដល់​រង​គ្រោះ​ ពីព្រោះ​ខ្វះ​ថវិកា​ទ្រទ្រង់​ និង​គ្មាន​ការ​ ចូលរួម​ឱ្យ​បាន​ទូលំទូលាយ​ ៕


ចែករំលែក៖