ព័ត៌មានទាន់ហេតុការណ៍៖

​អ៊ី​ស្រា​អ៊ែ​លៈ​ រុ​ស្ស៊ី​ផ្គត់ផ្គង់​មី​ស៊ី​ល​ អេស្ស​-៣០០​ឱ្យ​អ៊ី​រ៉​ង់​

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​១៩​ ខែមេសា​ នាយក​រដ្ឋ​ មន្ដ្រី​អ៊ី​ស្រា​អែ​ល​ លោក​បែន​ចា​មីន​ ណេ​ តាន់​យ៉ា​ហ៊ូ​បាន​មួម៉ៅ​ក្ដៅក្រហាយ​ចំពោះ​ ការ​សម្រេចចិត្ដ​របស់​រុ​ស្ស៊ី​ដែល​ផ្គត់ផ្គង់​ ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ​ដ៏​ទំនើប​ S-300​ ទៅ​ឱ្យ​ប្រទេស​អ៊ី​រ៉​ង់​ ។​

​ថ្លែង​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​គណៈ​ រដ្ឋមន្ដ្រី​ប្រចាំសបា្ដហ៍​ លោក​ណេ​តាន់​ យ៉ា​ហ៊ូ​បាន​បញ្ជាក់​ថា​ «​អ៊ី​ស្រា​អែ​ល​សោក​ ស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​ផ្គត់ផ្គង់​ប្រព័ន្ធ​ កាំជ្រួច​មី​ស៊ី​ល​S-300​ របស់​រុ​ស្ស៊ី​ទៅ​ ឱ្យ​អ៊ី​រ៉​ង់​ ជា​ពិសេស​ចំ​ពេល​ដែល​អ៊ី​រ៉​ង់​ កំពុង​បង្កើន​សកម្មភាព​របស់​ខ្លួន​ឈ្លា​ន​ ពាន​នៅ​ក្នុង​តំបន់​ និង​នៅ​តាម​ព្រំដែន​ ប្រទេស​អ៊ី​ស្រា​អែ​ល​»​ ។​

​បានជា​លោក​ណេ​តាន់​យ៉ា​ហ៊ូ​ថ្លែង​ថា​ អ៊ី​រ៉​ង់​ត្រៀមលក្ខណៈ​ឈ្លានពាន​នៅ​ក្នុង​ តំបន់​នោះ​ គឺ​បន្ទាប់​ពី​អ៊ី​រ៉​ង់​បាន​ដាក់​ ប្រព័ន្ធ​មី​ស៊ី​ល​Bavar-373​ផលិត​ខ្លួនឯង​ ។​ ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​នេះ​មាន​សមត្ថ​ ភាព​ខ្ពស់​ក្នុង​ការ​កម្ទេច​អាវុធ​សត្រូវ​ ដែល​បាញ់​មក​តាម​ផ្លូវអាកាស​ ។​

​ទីក្រុង​តេ​អេ​រ៉​ង់​បាន​សម្រេច​អភិវឌ្ឍន៍​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​វែង​ ក្រោយ​ពី​រុ​ស្ស៊ី​ប្រកាស​ផ្អាក​លក់​ប្រព័ន្ធ​ កាំជ្រួច​មី​ស៊ី​ល​S-300​ រយៈពេល​៥​ឆ្នាំ​ កន្លង​មក​នោះ​ ។​

​ក្នុង​នាម​នាយក​រដ្ឋមន្ដ្រី​អ៊ី​ស្រា​អែ​ល​ លោក​ណេ​តាន់​យ៉ា​ហ៊ូ​បាន​ថ្លែង​ផ្ញើ​សារ​ ទៅ​ឱ្យ​អ៊ី​រ៉​ង់​ដោយ​ប្ដេជ្ញា​ថា​ ប្រទេស​របស់​ លោក​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​ចាំបាច់​ ដើម្បី​ការពារ​ដល់​បញ្ហា​សន្ដិសុខ​ជាតិ​ និង​ពលរដ្ឋ​របស់​ខ្លួន​ ។​

​កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ​ ប្រ​ធា​ នា​ធិ​បតី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ បាន​ ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ​លុប​ការ​ ហាមប្រាម​លក់​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ ការពារ​S-300​ទៅ​កាន់​ប្រទេស​អ៊ី​រ៉​ង់​។​ មួយ​ថ្ងៃ​បន្ទាប់​ពី​នេះ​ នាយក​រដ្ឋមន្ដ្រី​ អ៊ី​ស្រា​អែ​ល​បាន​ទូរស័ព្ទ​ទៅ​បញ្ចុះបញ្ចូល​ ប្រធានាធិបតី​ពូ​ទី​ន​កុំឱ្យ​លុប​ច្បាប់​លក់​ អាវុធ​ទៅ​ឱ្យ​អ៊ី​រ៉​ង់​នោះ​ផង​ដែរ​ ប៉ុន្ដែ​មិន​ បាន​សម្រេច​ ។​

​មន្ដ្រី​ការពារ​ជាតិ​អ៊ី​ស្រា​អែ​ល​មាន​ ជំនឿ​ថា​ ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​នេះ​អាច​ ជួយ​ឱ្យ​អ៊ី​រ៉​ង់​ការពារ​ខ្លួន​គេច​ផុត​ពី​ការ​វាយ​ ប្រហារ​តាម​ដែនអាកាស​ទៅ​លើ​រោង​ ចក្រ​នុយ​ក្លេ​អែរ​ក្នុង​ពេល​អនាគត​ ៕

Yart3

Yart2


ចែករំលែក៖