ព័ត៌មានទាន់ហេតុការណ៍៖

​ប្រមុខរដ្ឋ​ចិន​បំពេញ​ទស្សនកិច្ច​ នៅ​ប៉ា​គី​ស្ថាន​២​ថ្ងៃ​ ត្រួត​ត្រាយផ្លូវ​ឱ្យ​មាន​ កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​

ចែករំលែក៖

​ប្រធានាធិបតី​ចិន​ លោក​ស៊ី​ ជី​ន​ពីង​ កាលពី​ថ្ងៃ​ទី​២០​ ខែមេសា​ បាន​បំពេញ​ ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​ទៅ​កាន់​ទីក្រុង​ អ៊ិ​ធ​ស្លា​ម៉ា​បា​ដ​ ប្រទេស​ប៉ា​គី​ស្ថាន​ដែល​ មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​រយៈពេល​ជិត​ មួយ​ទសវត្សរ៍​សម្រាប់​ថ្នាក់ដឹកនាំ​កំពូល​ ចិន​ ។​ ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​គេ​រំពឹង​ ថា​ នឹង​ត្រួត​ត្រាយផ្លូវ​ឱ្យ​មាន​កិច្ច​ព្រម​ ព្រៀង​លើ​គម្រោង​សេដ្ឋកិច្ច​ប្រទេស​ទាំង​ ពីរ​ឱ្យ​កាន់តែ​មាន​កំណើន​ខ្លាំង​ជាង​មុន​ ។​

​លោក​ស៊ី​ ជី​ន​ពីង​ មាន​គម្រោង​ធ្វើ​ ទស្សនកិច្ច​នៅ​ប៉ា​គី​ស្ថាន​កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៤​មក​ម្ល៉េះ​ ប៉ុន្ដែ​បាន​ពន្យារពេល​ រហូត​មក​ដល់​ពេល​នេះ​ ដោយ​អាស្រ័យ​ ថា​ កាល​ណោះ​មាន​បាតុកម្ម​ប្រឆាំងរ​ដ្ឋា​ ភិ​បាល​ប៉ា​គី​ស្ថាន​នៅ​តាម​ដង​ផ្លូ​ ។​

​ដំណើរ​ទស្សនកិច្ច​ប្រមុខរដ្ឋ​ចិន​ទៅ​ កាន់​ប្រទេស​ជា​មិត្ដ​ជិត​ស្និទ្ធ​បំផុត​នេះ​នឹង​ ធ្វើ​ឱ្យ​ចិន​កាន់តែ​មាន​ឥទ្ធិពល​នៅ​ក្នុង​ តំបន់​ ។​ ទីក្រុង​ប៉េ​កាំ​ង​បាន​ប្រកាស​ថា​ ខ្លួន​ត្រៀម​ចុះហត្ថលេខា​លើ​គម្រោង​ហេ​ ដ្ឋា​រចនា​សម្ពន្ធ​ និង​ថាមពល​ជាមួយ​ប៉ា​ គី​ស្ថាន​ក្នុង​ទំហំ​ទឹកប្រាក់​រហូត​ដល់​៤៦​ ពាន់​ពាន់​លាន​ដុល្លារ​ ដែល​នេះ​នឹង​ធ្វើ​ឱ្យ​ ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​កំណើន​ ប្រាស្រ័យ​ទំនាក់ទំនង​សេដ្ឋកិច្ច​ទៅ​វិញ​ ទៅ​មក​ នាំ​មក​នូវ​ផលប្រយោជន៍​ជា​វិ​ជ្ជ​ មាន​ដល់​ប្រទេស​ទាំង​ពីរ​ ។​

​កម្លាំង​សន្ដិសុខ​ប៉ា​គី​ស្ថាន​ជាង​១​ពាន់​ នាក់​ត្រូវ​ដាក់​ពង្រាយ​នៅ​តាម​ដង​វិ​ថី​ នានា​ដើម្បី​ការពារ​សន្ដិសុខ​សុវត្ថិភាព​ ថ្នាក់ដឹកនាំ​កំពូល​របស់​ចិន​ ។​

​អ្នកវិភាគ​បាន​លើក​ឡើង​ថា​ ប៉ា​គី​ ស្ថាន​ជា​ប្រទេស​មាន​សក្ដានុពល​ធ្វើ​ឱ្យ​ កំណើនសេដ្ឋកិច្ច​ ប៉ុន្ដែ​ប្រទេស​នេះ​នៅ​ ថ្លឹងថ្លែង​យ៉ាង​ខ្លាំង​ទៅ​លើ​គោ​លន​យោ​ បាយ​ការ​បរទេស​ ៕

bwyb71e0


ចែករំលែក៖