ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ​រីក​ដូច​ផ្សិត ​នៅ​ខណ្ឌ​៧​មក​រា ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អើពើ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ​ជា​ច្រើន​កន្លែង​ កំពុង​ចរាចរណ៍​លក់ដូរ​យ៉ាង​គ​គ្រឹ​គគ្រេង​បែប​អាណា​ធិ​ប​តេ​យ្យ​ដោយ​ រលូន​នៅ​ក្នុង​ដែនដី​ខណ្ឌ​៧​មក​រា​ ជា​ពិសេស​ ផ្ទះ​យីហោ​ សៅ​ ចិន្ដា​ ពុំ​ដែល​ឃើញ​អាជ្ញា​ធរ​ពាក់ព័ន្ធ ​ដូច​ជា​គណៈ​បញ្ជាការ​ឯកភាព​ ខណ្ឌ​និង​សាខា​គយ​និង​រដ្ឋ​ាករ​ខណ្ឌ​៧​មក​រា​ មាន​វិធានការ​ទប់ស្កាត់​និង​ប​ង្គ្រា​ប​ម្ដង​ ណា​ឡើយ ​ដោយ​គេ​ដាក់​ការ​សង្ស័យ​ថា​ ទីតាំង​ទាំងនោះ​ជា​ឆ្នាំ​ងបាយ​។​

​ប្រភព​ព័ត៌មាន​ពី​អាជីវ​ករ​លក់​ម៉ូតូ​ ស្របច្បាប់​បាន​នាំ​គ្នា​លើក​ឡើង​ថា​ សព្វ​ថ្ងៃនេះ​ម៉ូតូ​អត់​ពន្ធ​កំពុង​តែ​វាយលុក​ទីផ្សារ​ លក់​ម៉ូតូ​យ៉ាង​ខ្លាំង​ក្លាធ្វើ​ឱ្យ​ពួក​គាត់​ជា​អ្នក​ លក់​ស្របច្បាប់​មាន​ផល​ពិបាក​ក្នុង​ការ​ លក់ដូរ​។​ ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ដ​ ទៀត​ថា​ ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ​ទាំងអស់​ នេះ​ភាគច្រើន​គឺ​មាន​លក់​នៅ​ម្ដុំ​ដើម​ជ្រៃ​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៦១​ សង្កាត់​អូរ​ឫស្សី​២​ ខណ្ឌ​៧​មក​រា​ ជា​ពិសេស​នោះ​គឺ​ នៅផ្ទះ​លេខ​១៦០​ យីហោ​ សៅ​ ចិន្ដា​ ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​១៦១​ ក្នុង​សង្កាត់​ បឹង​ប្រលិ​ត​ ខណ្ឌ​៧​មក​រា​ ។​

​ប្រភព​ព័ត៌មាន​បាន​លើក​ទៀត​ថា​ ម៉ូតូ​អត់​ពន្ធ​របស់​ផ្ទះ​យីហោ​ សៅ​ ចិន្ដា​ ភាគច្រើន​គេ​យក​មក​លាក់​ទុក​នៅ​ទីតាំង​ លាង​រថយន្ដ​មួយ​កន្លែង​ដែល​មាន​យីហោ​ ហូ​មសិ​ន​ធើ​រ​ជា​ការ​លាក់បាំង​។​

​ពាក់​ព័ន្ធ​ទៅ​និង​ទីតាំង​ម៉ូតូ​អត់​ពន្ធ​ទាំង​អស់នេះ​លោក​ លី​ម​ សុភា​ អភិបាល​នៃ​ គណៈ​អភិបាល​ខណ្ឌ​៧​មក​រា​ ធ្លាប់​ប្រាប់​នគរ​វត្ដ​តាម​ទូរស័ព្ទ​ថា​ លោក​និងមាន​វិធានការ​ចុះ​បង្ក្រាប ​ដោយ​មានការ​សហការ​ជាមួយ​ និង​អាជ្ញាធរ​គយ​។​ ដោយឡែក​លោក​ ពូ​ សា​រ៉េ​ត​ ប្រធាន​សាខា​គយ​និង​រដ្ឋ​ាករ​ ប្រចាំ​ខណ្ឌ​៧​មក​រា​ ក៏​ធ្លាប់​ប្រាប់​នគរវត្ដ​ តាម​ទូរស័ព្ទ​ដែរ​ ដោយ​លោក​និយាយ​ថា​ រឿង​នេះ​លោក​ បាន​និង​កំពុងធ្វើការ​ជា​ប្រ​ចាំ​ហើយ​ ត្រង់​ថា​ ម៉ូតូ​មាន​ពន្ធ​ឬ​អត់​ពន្ធ​ លោក​មិនដឹង​នោះ​ទេ​សូម​ទៅ​សួរ​ខាង​មាត់ច្រក​ទៅ​។​

​អាជីវក​រលក់​ម៉ូតូ​ស្របច្បាប់​បាន​ លើក​ឡើង​ថា​ ការ​បណ្ដែតបណ្ដោយ​ឱ្យ​ មាន​លក់​ម៉ូតូ​អត់​ពន្ធ​បែប​នេះ​ គឺជា​កំសោយ​ និង​ការ​អសមត្ថភាព​របស់​គណៈ​បញ្ជា​ការ​ឯកភាព​ខណ្ឌ​និង​ប្រធាន​សាខា​គយ​និង​ រដ្ឋ​ាករ​ប្រចាំ​ខណ្ឌ​៧​មក​រា​ ឬមួយ​ទីតាំង​ទាំង​អស់​ជា​ឆ្នាំងបាយ​របស់​ពួក​គាត់​។​ ទ​ង្វើ​ ទាំង​អស់នេះ​គឺ​ធ្វើឱ្យ​រដ្ឋ​បាត់បង់​នៅ​ចំណូល​ពន្ធ​របស់​រដ្ឋ​ជា​ច្រើន​ការ​បើក​ ដៃ​របស់​គណៈ​បញ្ជាការឯកភាព​ខណ្ឌ​ និង​សាខា​គយ​ និង​រដ្ឋា​ករ​ប្រចាំ​ខណ្ឌ​៧​មក​រា​៕ ​ស​ សម​

Sor-sam-3

Sor-sam-(2)

Sor-sam-(1)


ចែករំលែក៖