ព័ត៌មានទាន់ហេតុការណ៍៖

ជនអនាថា​ដេក​ស្លាប់​នៅ​មុខ​រោងចក្រ​អេ​វើ​រ​គ្រី​ន​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ជនអនាថា​អាក្រាត​កាយ​ ខ្យល់គរ​ប្រកាច់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ លើកយក​ទៅ​ដាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ រង់ចាំ​រថយន្ដ​សង្គ្រោះ​យូរ​ពេក​បាន​ដាច់​ ខ្យល់​ស្លាប់​នៅ​មុខ​រោងចក្រ​អេ​វើ​រ​គ្រី​ន​ តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ភូមិ​ ចុង​ថ្នល់​ខាងកើត​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​ សែន​សុខ​ កាលពី​វេលា​ម៉ោង​៧​និង​៥០​ នាទី​យប់​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៥​ ។​

​បើ​តាម​សម្ដី​របស់​សន្ដិសុខ​យាម​នៅ​មុខ​រោងចក្រ​អេ​វើ​រ​គ្រី​ន​បានឱ្យ​ដឹង​ថា​ ជន​ អនាថា​ខាងលើ​នេះ​មាន​វ័យ​ជាង​២០​ឆ្នាំ​ ឃើញ​ដើរ​នៅ​ចំណុច​ខាងលើ​ទៅ​វិញ​ទៅ​មក​តាំងពី​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​មក​ ម្ល៉េះ​ ដោយ​មាន​ស្លៀកពាក់​ត្រឹមត្រូវ​ ។​ ប៉ុន្ដែ​នៅ​យប់​កើតហេតុ​ស្រាប់តែ​ឃើញ​ ដើរ​អាក្រាត​កាយ​ចុះឡើងៗ​ជា​ច្រើន​ ត្រឡប់​រហូត​ដល់​ម៉ោង​៧​យប់​បាន​ខ្យល់គរ​ ប្រកាច់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ឃើញ​បែប​ នេះ​គាត់​និង​អ្នក​ឃើញ​ហេតុការណ៍​បាន​ នាំ​គ្នា​ជួយ​សែង​យក​ទៅ​ដាក់​នៅ​ជាប់​ របង​រោងចក្រ​ខ្លាច​រថយន្ដ​កិន​ស្លាប់​ ។​

ខណៈ​ពេល​លើកយក​ទៅ​ដេក​នៅ​ជាប់​របង​ រោងចក្រ​ ហើយ​បាន​យក​ខោ​គ្រប​ពីលើ​ ប្រដាប់​ភេទ​ ហើយ​ជនអនាថា​ហាក់ដូច​ ជា​ចុះ​ខ្សោយ​ដោយសារ​តែ​អត់​មាន​អ្វី​ហូប​ ទើប​នាំ​គ្នា​យក​ទឹក​ទៅ​បន្ដក់​បាន​បន្ដិច​ក៏​ ទូរស័ព្ទ​ហៅ​នគរបាល​ប៉ុស្ដិ៍​ទឹកថ្លា​ចុះ​ ទៅ​ដល់​បាន​ទូរស័ព្ទ​ហៅ​រថយន្ដ​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​ តែ​រង់ចាំ​រថយន្ដ​ សង្គ្រោះ​យូរ​ពេក​អត់​ឃើញ​ទៅ​ដឹក​បាន​ ដាច់ខ្យល់​ស្លាប់​នៅ​វេលា​ម៉ោង​៧​និង​៥០​ នាទី​យប់​ថ្ងៃ​ដដែល​ ។​

​សព​ត្រូវ​បាន​នគរបាល​ប៉ុស្ដិ៍​ទឹកថ្លា​ ដឹក​យក​ទៅ​បូជា​នៅ​វត្ដ​ទឹកថ្លា​តាម​ ប្រពៃណី​ ៕ ហេង​ ន​រិ​ន្ទ្រ​

Heng-norin


ចែករំលែក៖