ព័ត៌មានទាន់ហេតុការណ៍៖

​បើក​ម៉ូតូ​លឿន​ពេក​បុក​រថយន្ដ​របួសធ្ងន់​២​នាក់​

ចែករំលែក៖

​ខេត្ដស្វាយរៀង​ ៖​ បុរស​២​នាក់​បាន​រង​ របួស​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ គ្រោះថ្នាក់​ ចរាចរណ៍​រវាង​រថយន្ដ​បុក​ជាមួយ​ម៉ូតូ​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុង​ ភូមិ​សួន​ថ្មី​ សង្កាត់​ព្រៃ​ឆ្លាក់​ ក្រុង​ស្វាយ​ រៀង​។​

​សាក្សី​ឃើញ​ហេតុ​ការ​ណ៏​ផ្ទាល់​ភ្នែក​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​គុប​ជ្រុង​ពណ៌​ទឹកសមុទ្រ​ គ្មាន​ ស្លាក​លេខ​ ពុំ​មាន​ពាក់មួក​សុវត្ថិភាព​ នោះ​ទេ​ ដោយ​បើកបរ​ក្នុង​ល្បឿន​មធ្យម​ ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​។​ លុះដល់​ ចំណុច​កើតហេតុ​ខាងលើ​ ខណៈនោះ​ ស្រាប់តែ​មាន​រថយន្ដ​កូរ៉េ​១​តោន​កន្លះ​ ដឹក​ទំនិញ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២AD-០៥៥៤​ បើកបរ​ពី​ទិស​ ខាងត្បូង​ទៅ​ទិស​ខាងជើង​ ដល់​ចំណុច​ សួន​សាលាស្រុក​ចាស់​ទល់មុខ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ដស្វាយរៀង​ ស្រាប់​ តែ​បុក​គ្នា​ចំ​ពីមុខ​កៀប​ម៉ូតូ​ជាប់​នៅ​មុខ​ រថយន្ដ​តែ​ម្ដង​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​ បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ប៉ូ​យ​ សុផល​ អាយុ​២៧​ ឆ្នាំ​មុខរបរ​ជាងសំណង់​ និង​ឈ្មោះ​អ៊ួ​ក​ រតនា​ អាយុ​២២​ឆ្នាំ​ ដោយ​ អ្នក​ទាំង​២​ មាន​ទីលំនៅ​ក្នុង​ ភូមិ​ទទា​ សង្កាត់​ ចេក​ ក្រុង​ស្វាយ​រៀង​ ហើយ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ជួយ​ ហៅ​រថយន្ដ​សង្គ្រោះ​ដឹក​មក​កាន់​មន្ទីរ​ ពេទ្យ​ខេត្ដស្វាយរៀង​ ។​ ចំណែក​អ្នក​បើក​ បររថ​យន្ដ​ពុំ​ស្គាល់​អត្ដសញ្ញាណ​នោះ​ទេ​ ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ដ​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​រថយន្ដ​នៅ​ កន្លែង​ហើយ​សមត្ថកិច្ច​វាស់វែង​រថយន្ដ​ និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​នគរបាល​ ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរ​ បាល​ខេត្ដស្វាយរៀង​ដើម្បី​ដោះស្រាយ​ តាម​ផ្លូវច្បាប់​ ៕ ​យឹ​ម​ សុ​ថា​ន​

Yim-sothan-004-(3)

Yim-sothan-004

Yim-sothan-004-(1)

Yim-sothan-004-(2)


ចែករំលែក៖