ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះ​កំប៉ុង​ហ្គា​ស​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ផ្អើល​សមត្ថកិច្ច​ទាំង​យប់​

ចែករំលែក៖

​ភ្នំពេញៈ​ អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ​ ផ្ទះ​ប្រជាពលរដ្ឋ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នាំ​គ្នា​ យក​បំពង់​ព​ន្ល​ល់​អគ្គិភ័យ​និង​ហៅ​រថយន្ដ​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​មក​អន្ដរាគមន៍​ ទាំង​យប់​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ ចូល​ថ្ងែ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​ផ្សារ​ព្រៃ​ទា​ ស្ថិត​ក្នុងភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​ កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ ហេតុ​គេ​បានលឺ​ស្ទូរ​សំឡេង​ផ្ទុះ​ចេញពី​ បន្ទប់​ជួល​ជាន់​ទី​២​នៃ​ផ្ទះ​កើតហេតុ​ខាង​ លើ​។​ បន្ទាប់​មក​ក៏​មាន​ចេញ​ជា​អណ្ដាត​ ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឱ្យ​មាន​ ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​ បាញ់​ពន្លត់​ទាំង​យប់​ តែ​សំណាងល្អ​មិន​ រាល់ដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ ក្បែរ​នោះ​ទេ​។​។​

​សាក្សី​ដដែល​បាន​បន្ដ​ថា​ ក្នុង​ហេតុ​ ការណ៍​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​នេះ​គេ​ បាន​សង្កេត​ឃើញ​រថយន្ដ​ពន្លត់​អគ្គិភ័យ​១​គ្រឿង​របស់​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មក​អន្ដរាគមន៍​តែ​មិន​បាន​បាញ់​នោះ​ទេ​ ដោយសារ​តែ​មាន​អន្ដរាគមន៍​ពី​ប្រជា​ ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ជួយ​ពន្លត់​ទាន់​ ពេលវេលា​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ទាក់ទិន​ នឹង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ ប្រជាពលរដ្ឋ​ខាងលើ​នេះ​បណ្ដាល​មក​ពី​ ផ្ទះ​កំប៉ុង​ហ្គា​ស​ ខណៈ​ដែល​ម្ចាស់ផ្ទះ​ មិន​នៅ​ហើយ​បិទទ្វារ​ទុក​ចោល​ ។​

​សមត្ថកិច្ច​បាន​បន្ដ​ថា​ ក្នុង​ហេតុ​ ការណ៍​អគ្គិភ័យ​បាន​ឆាបឆេះ​សម្ភារ​មួយ​ចំនួន​នៅ​ក្នុងផ្ទះ​ តែ​មិន​រាលដាល​ដល់​ ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ទេ​ ៕ ​សុខា​ សែន​ជ័យ​

Sokha01-2

Sokha01

Sokha01-1


ចែករំលែក៖