ព័ត៌មានទាន់ហេតុការណ៍៖

​ចូល​ឆ្នាំ​ខ្មែរ​៣​ថ្ងៃ​គ្រោះថ្នាក់​ចរាចរណ៍​ជាង​១០០​ករណី​សម្លាប់​មនុស្ស​ជិត​៤០​នាក់​របួសធ្ងន់​ស្រាល​ជាង​២០០​នាក់​ខូចខាត​យានយន្ដ​ជិត​២០០​គ្រឿង​

ចែករំលែក៖

​ភ្នំពេញ​ ៖​ យ៉ាង​ហោច​ណាស់​មាន​ មនុស្ស​ស្លាប់​ជិត​៤០​នាក់​ក្នុង​នោះ​របួសធ្ងន់​និង​ស្រាល​មាន​ចំនួន​ជាង​២០០​នាក់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ ប្រទេស​ជាង​១០០​ករណី​អំឡុង​ពិធីបុណ្យ​ ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​៣​ ថ្ងៃ​កន្លង​ទៅ​នេះ​ ។​ នេះ​បើ​យោង​តាម​ របាយការណ៍​របស់​នាយកដ្ឋាន​សណ្ដាប់​ ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដោយ​ក្នុង​របាយការណ៍​បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០១៥​ មាន​ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ចំនួន​ ២៤​ករណី​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ៨​នាក់​ (​ស្រី​ម្នាក់​)​ របួសធ្ងន់​២៦​នាក់​ (​ស្រី​៤​នាក់​)​ និង​របួសស្រាល​១៧​នាក់​ (​ស្រី​២​នាក់​)​ ។​

​នៅ​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០១៥​ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ ចំនួន​៣៩​លើក​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​១៣​នាក់​ (​ប្រុស​)​ របួសធ្ងន់​៤៧​ នាក់​(​ស្រី​១០​នាក់​)​និង​របួសស្រាល​៤២​នាក់​ (​ស្រី​៨​នាក់​)​ និង​នៅ​ថ្ងៃ​ទី​១៦​ ខែ​ មេ​សា​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ ជាងគេ​ចំនួន​៤៩​លើក​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​១៦​នាក់​ (​ស្រី​៥​នាក់​)​ របួស​ ធ្ងន់​៦៨​នាក់​(​ស្រី​១៧​នាក់​)​និង​របួស​ ស្រាល​៤៨​នាក់​ (​ស្រី​១៣​នាក់​)​ ។​
​ក្នុង​របាយការណ៍​នោះ​ក៏​បាន​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ជាង​១០០​ករណី​នោះ​បាន​បង្ក​ឱ្យ​ខូចខាត​យានយន្ដ​សរុប​ជិត​២០០​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​១៥៧​គ្រឿង​ រថយន្ដ​ធុន​តូច​ និង​ ធំ​ជិត​៤០​គ្រឿង​ ព្រមទាំង​យានយន្ដ​ផ្សេង​ ទៀត​ជា​ច្រើន​ផង​ដែរ​ ។​
​ទោះ​យ៉ាងណា​នៅ​ក្នុង​របាយការណ៍​នោះ​ មិន​បាន​ធ្វើការ​ប្រៀបធៀប​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៥​ទៅ​នឹង​ឆ្នាំ​ ២០១៤​ថា​បាន​កើនឡើង​ឬ​ថយ​ចុះ​នៅ​ ឡើយ​ទេ​ ៕ ​ប្រាថ្នា​

Prathna1

Prathna


ចែករំលែក៖