ព័ត៌មានទាន់ហេតុការណ៍៖

​រថយន្ដ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដឧត្ដរមានជ័យ​បុក​រថយន្ដ​ដឹក​ទឹកកក​ស្លាប់​២​រង​របួស​៥​នាក់​

ចែករំលែក៖

​ខេត្ដបន្ទាយមានជ័យ​ ៖​ រថយន្ដ​ឡិច​ ស៊ី​សរប​ស់លោក​ប្រធាន​មន្ទីរ​កសិកម្ម​ ខេត្ដឧត្ដរមានជ័យ​បុក​ពីក្រោយ​រថយន្ដ​ ទឹកកក​បណ្ដាល​ឱ្យ​ស្លាប់​២​នាក់​ ក្នុង​នោះ​ ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ម្នាក់​ រង​របួស​ ៥​នាក់​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើត​ ឡើង​នៅ​ម៉ោង​៨​និង​២០​នាទី​យប់​ ថ្ងៃ​ទី​ ១៧​ ខែមេសា​ ឆ្នាំ​២០១៥​ លើ​កំណាត់​ផ្លូវ​ ជាតិ​លេខ​៦​ ចំណុច​បង្គោល​ភ្លើង​លេខ​ ០០៩០​ ភូមិ​សាលា​ក្រៅ​ សង្កាត់​ភ្នៀ​ត​ ក្រុង​សិរី​សោភ័ណ​ ខេត្ដបន្ទាយមានជ័យ​។​

​លោក​សួន​ នី​ប៉ូ​ នាយ​រង​ការិយាល័យ​ នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្ដបន្ទាយមានជ័យ​ឱ្យ​ដឹង​ថា​ គ្រោះ​ ថ្នាក់​ចរាចរណ៍​នេះ​ គឺ​បង្ក​ដោយ​រថយន្ដ​ តូ​យ៉ូ​តា​ឡិច​ស៊ី​ស​ LX៤៧០​ ពណ៌​ស​ពាក់​ ស្លាក​លេខ​រដ្ឋ​១៧​ ២-០៦៣៨​ ដែល​ លោក​ យឿ​ន​ ប៊ុ​ន​ថា​ ប្រធាន​មន្ទីរ​ កសិកម្ម​ខេត្ដឧត្ដរមានជ័យ​ ជា​អ្នក​ប្រើ​ ប្រាស់​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​ស្រប​ទិស​ទៅ​ បុក​ពីក្រោយ​ពេញទំហឹង​ពីក្រោយ​រថយន្ដ​កង់​៦​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ​ ៣A-០៥៤៣​ ប្រភេទ​ដឹក​ទឹកកក​បណ្ដាល​ឱ្យ​ រថយន្ដ​ទាំង​ពីរ​ខូចខាត​យ៉ាងដំណំ​។​

​អ្នកបើកបរ​រថយន្ដ​ឡិច​ស៊ី​ស​ឈ្មោះ​ សុខ​ ធឿ​ន​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ប្រធាន​ការិយាល័យ​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្ដឧត្ដរមានជ័យ​បាន​រត់គេច​ខ្លួន​។​ ឯ​អ្នកបើកបរ​រថយន្ដ​ដឹក​ទឹកកក​មិន​ទាន់​ស្គាល់ឈ្មោះ​ ត្រូវ​ប្រភព​ខ្លះ​និយាយ​ថា​ គេចខ្លួន​ដែរ​។​
​លោក​ សួន​ នី​ប៉ូ​ និយាយ​បន្ដ​ថា​ ពេល​រថយន្ដ​ឡិច​ស៊ី​ស​របស់​រដ្ឋ​នោះ​បើក​បុក​ពេញទំហឹង​ពីក្រោយ​រថយន្ដ​ដឹក​ទឹកកក​ដែល​ត្រឡប់​ពី​ដាក់​ទឹកកក​អស់នោះ​បង្ក​ ឱ្យ​រថយន្ដ​ខូចខាត​យ៉ាងដំណំ​ទាំង​សងខាង​។​ក្នុង​នោះ​បាន​បង្ក​រង​គ្រោះ​ដល់​មនុស្ស​រួម​មាន​ ១-​ឈ្មោះ​ ថង​ សា​វ៉​ន​ ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ​ ជា​ប្រពន្ធ​ជា​ជនជាតិ​អា​មេ​រិ​ កាំ​ង​ដើម​កំណើត​ខ្មែរ​ រស់នៅ​សហរដ្ឋ​ អា​មេ​រិ​ក​ជិះ​រថយន្ដ​ឡិច​ស៊ី​ស​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ,២-​ឈ្មោះ​ ជា​ សុធា​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជា​កម្មករ​ រថយន្ដ​ដឹក​ទឹកកក​មាន​ទីលំនៅ​ភូមិ​រំដួល​ឃុំ​-​ស្រិ​ក​ព្រៃឈរ​ ខេត្ដកំពង់ចាម​ បាន​ ស្លាប់​ភ្លាមៗ​ដែរ​។​

​រីឯ​អ្នក​រង​របួស​រួម​មាន​ ១-​ឈ្មោះ​ ស៊ុ​យ​ ហាក់​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ ជា​ជនជាតិ​អា​មេ​រិ​កាំ​ង​ដើម​កំណើត​ខ្មែរ​ ជា​ប្ដី​របស់​ឈ្មោះ​ថង​ សា​វ៉​ន​,​ ២-​លោក​ យឿ​ន​ ប៊ុ​ន​ថា​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ​ ឧត្ដរមានជ័យ​ លំនៅ​ភូមិ​-​សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​រង​របួសស្រាល​,​ ៣-​ឈ្មោះ​ សាយ​ ម៉ា​ឡៃ​យ៉ា​ ភេទ​ស្រី​អាយុ​ ៤២​ឆ្នាំ​ មាន​លំនៅ​ភូមិ​ទឹកថ្លា​ រង​របួស​ ស្រាល​,​ ៤-​ឈ្មោះ​យឿ​ន​ ម៉ា​លី​ស​ ភេទ​ ស្រី​ អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទឹក​ ថ្លា​រង​របួសស្រាល​ និង​៥-​ឈ្មោះ​ សុខ​ ធឿ​ន​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ ជា​ប្រធាន​ ការិយាល័យ​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​ ខេត្ដឧត្ដរមានជ័យ​រង​របួសស្រាល​។​

​មន្ដ្រី​នគរបាល​ចរាចរ​ផ្លូវគោក​ឱ្យ​ដឹង​ថា​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នេះ​ក៏​ជួន​ជា​មាន​គ្រោះថ្នាក់​១​ទៀត​ក្បែរ​ ការិយាល័យ​នគរបាល​។​ នគរបាល​មាន​ ការ​ខ្វះខាត​រថយន្ដ​សង្គ្រោះ​ គឺ​ទាល់​យក​ ជន​រង​គ្រោះ​នៅ​កន្លែង​មួយ​ដល់​ពេទ្យ​ ទើប​ទៅ​យក​មួយទៀត​។​

​ប៉ុន្ដែ​ក៏​មាន​រថយន្ដ​សង្គ្រោះ​របស់​ មណ្ឌល​សុខភាព​ដែល​ខាង​សុខាភិបាល​ ចាត់​បញ្ជូន​ទៅ​ដឹក​ជន​រង​គ្រោះ​ដែរ​ គ្រាន់​ តែ​អ្នកបើកបរ​និង​ពេទ្យ​មិន​ប្រចាំការ​ ២៤​ម៉ោង​លើ​២៤​ម៉ោង​ ដូច​នគរបាល​ ទើប​មានការ​យឺតយ៉ាវ​ខ្លះ​។​

​បច្ចុប្បន្ន​ជន​រង​គ្រោះ​បន្ដ​សម្រាក​ ព្យាបាល​នៅ​ពេទ្យ​ រីឯ​សព​ត្រូវ​បាន​យក​ ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ ចំណែក​ រថយន្ដ​បង្ក​ និង​រថយន្ដ​ជន​រង​គ្រោះ​ត្រូវ​ យក​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​ ចរាចរណ៍​ផ្លូវគោក​ខេត្ដ​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​ ៕ វិច្ឆិកា​

Vicheka

Vicheka-(4)

Vicheka-(3)

Vicheka-(2)

Vicheka-(1)


ចែករំលែក៖