ព័ត៌មានទាន់ហេតុការណ៍៖

សមាគម​អ្នក​ចិញ្ចឹម​មាន់​កម្ពុជា​ស្នើ​សុំ​ក្រសួងកសិកម្ម​ទប់ស្កាត់​ការ​នាំ​ ចូល​សាច់​មាន់​តាម​ព្រំដែន​

ចែករំលែក៖

​ភ្នំពេញ​ ៖​ សមាគម​អ្នក​ចិញ្ចឹម​មាន់​ កម្ពុជា​ជាង​២០០​កសិដ្ឋាន​ទូ​ទាំង​ប្រទេស​កម្ពុជា​បាន​រួម​គ្នា​ផ្ដិត​មេដៃ​លើ​លិខិតស្នើ​ សុំ​មួយ​ជូន​ទៅ​លោក​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​ជួយ​អន្ដរា​ គម​ន៍​ក្នុង​ការ​ទប់ស្កាត់​នូវ​ការ​នាំ​ចូល​ សាច់​មាន់​ ក្លា​ស្សេ​ ស៊ុតមាន់​ និង​ស៊ុត​ ទា​តាម​ច្រកព្រំដែន​ ខណៈ​ដែល​បច្ចុប្បន្ន​ នេះ​មាន​ឈ្មួញ​ទុច្ចរិត​មួយ​ចំនួន​ឃុបឃិត​ គ្នា​នាំ​ចូល​សាច់​មាន់​ស៊ុតទា​ពី​ប្រទេស​ ជិតខាង​មក​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​

​លោក​ ឆាយ​ សុខ​ហួរ​ ប្រធាន​សមា​ គម​អ្នក​ចិញ្ចឹម​មាន់​កម្ពុជា​ បាន​ថ្លែង​ឱ្យ​ ដឹង​ថា​ បន្ទាប់​ពី​បាន​មើលឃើញ​នា​ពេល​ បច្ចុប្បន្ន​នេះ​មាន​ឈ្មួញ​មួយ​ចំនួន​លួច​នាំ​ ចូល​សាច់​មាន់​ក្លា​ស្សេ​ ស៊ុតមាន់​ ទា​ ពី​ប្រទេស​ជិតខាង​មក​លក់​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ដែល​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ ដល់​ប្រជា​កសិករ​ប្រកប​របរ​ចិញ្ចឹម​មាន់​ ទា​ ទាំង​ជីវភាព​រស់នៅ​និង​ថវិកា​ផង​នោះ​ ទើប​នៅ​ថ្ងៃ​ទី​៧​ ខែមេសា​ ឆ្នាំ​២០១៥​ សមាគម​អ្នក​ចិញ្ចឹម​មាន់​កម្ពុជា​ ដែល​ មាន​សមាជិក​ជាង​២០០​កសិដ្ឋាន​បាន​ រួម​គ្នា​ផ្ដិត​មេដៃ​សំណូមពរ​ដល់​លោក​រដ្ឋ​ មន្ដ្រី​ក្រសួង​កសិក​កម្ម​រុក្ខា​ប្រមាញ់​និង​ នេសាទ​ឱ្យ​ជួយ​ទប់ស្កាត់​បញ្ហា​នេះ​ឱ្យ​បាន​ ។​

​លោក​ ឆាយ​ សុខ​ហួរ​បាន​ថ្លែង​ឱ្យ​ដឹង​ ទៀត​ថា​ ដោយសារ​តែ​ការ​លួច​នាំ​ចូល​ ផលិតផល​ សាច់​ ស៊ុតមាន់​ ទា​ ពី​ប្រទេស​ ជិតខាង​នេះ​ធ្វើ​ឱ្យ​តម្លៃ​មាន់​មានការ​ធ្លាក់​ ចុះ​យ៉ាង​ខ្លាំង​មក​នៅ​ត្រឹម​១​គីឡូក្រាម​ ៣២០០​រៀល​ ខណៈ​ដែល​តម្លៃ​នៅ​ទីផ្សារ​ ពី​មុន​៦៣០០​រៀល​ទៅ​៦៥០០​រៀល​ក្នុង​ ១​ គីឡូក្រាម​ ។​ តម្លៃ​ចុះថោក​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​មាន់​ជួប​ហានិភ័យ​ ឈាន​ទៅ​រុះរើ​រោង​ចិញ្ចឹម​មាន់​ចេញ​គ្រា​ ដែល​ពួក​គាត់​ដាក់​ប្លង់​ផ្ទះ​ ដី​ នៅ​ធនាគារ​ នោះ​។​ លោក​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​ អាច​ផលិត​សាច់​មាន់​តាម​តម្រូវការ​ចំ​ បាច់​របស់​ប្រជាជន​យ៉ាង​គ្រប់គ្រាន់​ដោយ​ មិនបាច់​នាំ​ចូល​ពី​ប្រទេស​ជិតខាង​នោះ​ ឡើយ​ ដោយ​ក្នុង​នោះ​ក្នុង​មួយ​ថ្ងៃ​អាច​ ផលិត​ស៊ុតមាន់​ ទា​ ជាង​១​លាន​ស៊ុត​ និង​ សាច់​មាន់​ ទា​ ជាង​៥​ម៉ឺន​ក្បាល​ ហើយ​អ្វី​ ដែល​គួរ​ឱ្យ​បារម្ភ​ទៀត​នោះ​គឺ​ នៅ​ប្រទេស​ គេ​រដ្ឋាភិបាល​បាន​យកចិត្ដទុកដាក់​ចំពោះ​ អ្នក​ចិញ្ចឹម​មាន់​ប្រសិនបើ​មាន់​ងាប់​ ដោយ​ជំងឺ​ រដ្ឋាភិបាល​របស់​គេ​នឹង​ជួយ​ ឧបត្ថម្ភ​ដល់​អ្នក​ចិញ្ចឹម​មាន់​មួយ​ក្បាល​ ១​ដុល្លារ​ខុស​ពី​ប្រទេស​យើង​ជា​ប្រទេស​ ក្រីក្រ​រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​ឧបត្ថម្ភ​ ដល់​អ្នក​ចិញ្ចឹម​មាន់​ឡើយ​។​ ហេតុ​ដូច្នេះ​ ហើយ​ទើប​សមាគម​អ្នក​ចិញ្ចឹម​មាន់​ កម្ពុជា​ ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់​ ការ​នាំ​ចូល​សាច់​ ស៊ុតមាន់​ ទា​ ពី​ប្រទេស​ ជិតខាង​ខណៈ​ដែល​មាន់​ ទា​នៅ​ស្រុក​គេ​មាន​ ជំងឺ​រដ្ឋាភិបាល​ឱ្យ​យក​ទៅ​កម្ទេច​ចោល​ តែ​ត្រូវ​ឈ្មួញ​មួយ​ចំនួន​ឆ្លៀត​យក​មាន់​ ទា​ ទាំងនោះ​មក​លក់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ហូប​នាំ​ឱ្យ​មាន​ជំងឺ​និង​ធ្វើ​ឱ្យ​តម្លៃ​មាន់នៅ​ ស្រុក​ខ្មែរ​ដែល​មានគុណ​ភាព​ខ្ពស់​ចុះថោក​។​

​លោក​ ឆាយ​ សុខ​ហួរ​ បាន​រិះគន់​ឈ្មួញ​ ស្ដ្រី​ម្នាក់​ឈ្មោះ​ យាយ​ ភណ្ឌ​ថា​ ជា​អ្នក​នាំ​ ចូល​សាច់​ ស៊ុតមាន់​ ទា​ ពី​ព្រំដែន​ខាង​ លិច​មក​លក់​នៅ​ស្រុក​ខ្មែរ​ក្នុង​មួយ​ថ្ងៃៗ​តិច​ ជាង​១៥០០០​ក្បាល​និង​ព្រំដែន​ខាងកើត​ ឈ្មួញឈ្មោះតាគង់ នាំចូលមិន​តិច​ជាង​១៥០០០​ក្បាល​សរុប​ជាង​ ៣​ម៉ឺន​ក្បាល​ក្ន្នុ​ង​មួយ​ថ្ងៃ​ ។​ ដូច្នេះ​ហើយ​ ទើប​សមាគម​អ្នក​ចិញ្ចឹម​មាន់​កម្ពុជា​ ស្នើ​សុំ​រាជរដ្ឋាភិបាល​ ជា​ពិសេស​ក្រសួង​ កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​មេត្ដា​ ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​សាច់​ ស៊ុតមាន់​ ទា​ ពី​ប្រទេស​ជិតខាង​ឱ្យ​បាន​បើ​ពុំ​ដូច្នេះ​ ទេវា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កសិករ​ចិញ្ចឹម​មាន់​ ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ពី​ការ​ឆ្លង​រាត​ ត្បា​ត​ជំងឺ​គ្រុន​ផ្ដោ​ស​សាយ​បក្សី​មិន​ខាន​ ជា​ពិសេស​ធ្វើ​ឱ្យ​ប៉ះពាល់​នៅ​ពេល​ដែល​ យើង​ចូល​ជា​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥​ នេះ​ ។​

​ទាក់ទិន​នឹង​សំណូមពរ​របស់​សស​មា​ គម​ន៍​អ្នក​ចិញ្ចឹម​មាន់​កម្ពុជា​ខាងលើ​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ សព្វ​ថ្ងៃនេះ​ ការ​ទប់ស្កាត់​នាំ​ចូល​សាច់​មាន់​ ទា​ ពី​ ប្រទេស​ជិតខាង​មាន​ភាព​ធូររលុង​ ខណៈ​ ដែល​លោក​កែវ​ ផល​ ប្រធាន​នាយកដ្ឋាន​ បសុព្យាបាល​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ ក្នុង​រឿង​នេះ​ អសមត្ថភាព​យ៉ាង​ខ្លាំង​ដោយ​ មើលឃើញ​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​មិន​ គិត​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ​ ទើប​ធ្វើ​ឱ្យ​ការ​នាំ​ចូល​សាច់​មាន់​ ទា​ ពី​ ប្រទេស​ជិតខាង​ដោយ​រលូន​ និង​ធ្វើ​ឱ្យ​ មាន​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​នា​ពេល​កន្លង​ មក​ ។​ ដូច្នេះ​សូម​លោក​រដ្ឋមន្ដ្រីក្រសួង​ កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ មេត្ដា​ ពិនិត្យ​មើល​សមត្ថភាព​របស់​លោក​ កែវ​ ផល​ តើ​អាច​ទុក​ឱ្យ​រូប​គាត់​នៅ​គ្រប់គ្រង​ នាយកដ្ឋាន​មួយ​នេះ​ដែរ​ឬទេ​?​ ជា​ពិសេស​ សូម​មេត្ដា​ពិនិត្យ​សំណូមពរ​របស់​សមាគម​អ្នក​ចិញ្ចឹម​មាន់​កម្ពុជា​ដែល​បាន​ផ្ដិត​ មេដៃ​សុំ​លោក​រដ្ឋមន្ដ្រី​ជួយ​ទប់ស្កាត់​បញ្ហា​ នេះ​ផង​ ៕ ​ស​.​រស្មី​

JJ-(1)

JJ-(2)

JJ


ចែករំលែក៖