ព័ត៌មានទាន់ហេតុការណ៍៖

ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ផ្តល់​រង្វាន់​ដល់​សិស្ស​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​

ចែករំលែក៖

​ខេត្តព្រៃវែង​៖​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​អប់​រំជា​ច្រើន​ដើម្បី​លើកទឹកចិត្ត​ដល់​កុមារ​កម្ពុជា​ឱ្យ​ខិតខំ​រៀនសូត្រ​សម្រាប់​អនាគត​នៃ​ប្រទេស​កម្ពុជា​។​កម្មវិធី​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​គឺជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ជា​ច្រើន​ដែល​កម្មវិធី​ការងារ​សង្គម​ណា​ហ្គា​វើ​ល​បាន​បង្កើត​ឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​កុមារ​ខិតខំ​រៀន​ភាសា​អន្តរជាតិ​នេះ​។​នៅ​ថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​២០១៥​ក្រុម​ស្ម័គ្រចិត្ត​ណា​ហ្គា​វើ​ល​បេះ​ដួង​សប្បុរស​បាន​ប្រគល់​រង្វាន់​ដល់​សិស្ស​ចំនួន​៤៥​នាក់​ដែល​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ពោធិ៍​រៀង​ ស្ថិត​ក្នុង​ឃុំ​ពោធិ៍​រៀង​ ស្រុក​ពោធិ៍​រៀង​ ខេត្តព្រៃវែង​។​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ក្រុម​ស្ម័គ្រចិត្ត​ណា​ហ្គា​វើ​ល​បេះ​ដួង​សប្បុរស​បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​ដល់​លោកគ្រូ​អ្នកគ្រូ​មក​ពីសា​លា​ចំនួន​៧​ស្ថិត​ក្នុងស្រុក​ពោធិ៍​រៀង​និង​ស្រុក​ពារាំង​ផង​ដែរ​។​

​ ​លោក​ ពន់​ សុង​ ប្រធាន​ផ្នែក​រដ្ឋបាល​និង​សុខមាលភាព​បុគ្គលិក​នៃ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​បានឱ្យ​ដឹង​ថា​ “​ខ្ញុំ​មាន​សេចក្ដី​រីករាយ​ណាស់​ដោយ​បានឃើញ​ក្មួយៗ​ទាំងអស់​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ប្រកួតប្រជែង​គ្នា​ដើម្បី​ទទួល​បាន​រង្វាន់​ពី​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​។​ លទ្ធផល​ប្រឡង​ចំណាប់​ថ្នាក់​លេខ​១​ស្មើ​និង​៧៤​ពិន្ទុ​ បាន​ទៅ​កុមារី​ប៉ិច​ សុរក្សា​ជា​សិស្ស​ថ្នាក់​ទី​៦«​ក​»​មក​ពីសា​លា​បឋម​សិក្សា​ព្រៃ​ក្រឡាញ់​ទទួល​បាន​ទឹកប្រាក់​ចំនួន​១៦០,០០០​រៀល​។​ ល​ទ្ឋ​ផល​នេះ​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​របស់​ក្មួយ​ស្រី​។​ ខ្ញុំ​សង្ឃឹមថា​ក្មួយៗ​ទាំងអស់​ដែល​មិន​ទទួល​បាន​រង្វាន់​ត្រូវ​ខិតខំ​រៀន​ដើម្បី​ទទួល​បាន​រង្វាន់​ដូច​មិត្តភក្ដិ​ក្មួយៗ​នៅ​ពេល​នេះ​ដែរ​”​។​ លោក​បាន​បន្ថែម​ទៀត​ថា​ “​តាម​រយៈ​ការ​អនុវត្តន៍​កម្មវិធី​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​ យើង​សង្ឃឹមថា​ ភាសា​អង់គ្លេស​របស់​កុមារ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នឹង​មានការ​រីក​ចំរើន​ហើយ​អាច​ប្រើ​បាស់​បាន​។​ ក្នុង​ឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​២០​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​យើង​បាន​រៀបចំ​កម្មវិធី​អប់​រំជា​ច្រើន​ដែល​នឹង​ផ្តល់​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ទាំងមូល​ក៏​ដូច​ជា​សម្រាប់​កុមារ​កម្ពុជា​ផង​ដែរ​”​។​

​ ​លោក​ហឿ​ង​ សំ​ហេ​ន​ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ពោធិ៍​រៀង​បានឱ្យ​ដឹង​ថា​ “​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​មាន​សារៈសំខាន់​ណាស់​សម្រាប់​វិស័យ​ការងារ​និង​ការ​ប្រា​ស្រាយ​ទំនាក់ទំនង​។​ ខ្ញុំ​សូម​កោដិ​សរសើរ​យ៉ាង​ខ្លាំង​សម្រាប់​សកម្មភាព​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​លហើយ​នេះ​គឺជា​សកម្មភាព​គំរូ​មួយ​សម្រាប់​ស្ថាប័ន​ផ្សេងៗ​ទៀត​។​ លោក​បាន​បន្ត​ទៀត​ថា​ “​ក្នុង​នាម​ជា​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​សិស្សានុសិស្ស​។​ ការ​ចូលរួម​ចំណែក​របស់​ក្រុមហ៊ុន​ណា​ ហ្គា​ល​វើ​ល​ផ្តល់​ឱ្យ​កាស​ដល់​សិស្ស​ក្រីក្រ​នៅ​តាម​បណ្តា​ខេត្ត​ក៏​ដូច​ជា​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នា​ពេល​អនាគត​”​។​

​លោក​គ្រី​ សុខ​ហ៊ួ​ត​ មេឃុំ​ពោធិ៍​រៀង​មាន​ប្រសាសន៍​ថា​ “​តាំងពី​ឆ្នាំ​១៩៧៩​មក​តំបន់​នេះ​មិន​ទាន់​មានការ​បង្រៀន​ភាសា​អង់គ្លេស​នៅឡើយ​ទេ​ មាន​តែ​សាលា​ឯកជន​តិចតួច​ប៉ុណ្ណោះ​។​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​នាំ​យក​ភាសា​អង់គ្លេស​និង​ឯកសារ​សម្រាប់​កុមារ​នៅ​តំបន់​នេះ​។​ ភាសា​អង់គ្លេស​មាន​សារៈសំខាន់​ណាស់​ ព្រោះ​សិស្ស​ដែល​បញ្ចប់​ថ្នាក់​ទុតិយភូមិ​ហើយ​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​តែងតែ​ត្អូញត្អែ​ថា​រៀន​មិន​ទាន់​គេ​ដោយសា​មិន​ចេះ​ភាសា​អង់គ្លេស​។​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​បាន​នាំ​យកចំណេះ​ដឹង​នៃ​ភាសា​អង់គ្លេស​សម្រាប់​កុមារ​នៅ​ទី​នេះ​ ហើយ​ខ្ញុំ​ជឿជាក់​ថា​ពួក​គេ​នឹង​ទទួលផល​ចំណេញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​”​។​ លោក​បាន​ថ្លែង​ទៀត​ថា​ “​ក្នុង​នាម​ជា​លោក​មេឃុំ​ ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដែល​តែងតែ​ចែក​ជា​សំភារៈ​សិក្សា​និង​បាន​បង្កើត​ឱ្យ​មានកម្ម​វិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​ឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​នៅ​ទី​នេះ​ឱ្យ​ខិតខំ​ប្រឹងប្រែង​រៀន​សម្រាប់​អនាគត​ប្រទេស​កម្ពុជា​”៕

P2

P1


ចែករំលែក៖