ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ហ៊ី​យ៉ាន់​ដាយ​ដឹក​អង្ក​របើក​បុក​ម៉ូតូ​សេ​១២៥​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​នៅ​ជិត​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​

ចែករំលែក៖

​ ​ភ្នំពេញ​ ៖​ បុរ[ស​មា្ន​ក់ បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោច​ អាធ័ម​និង​មនុស្ស​ម្នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ករណី​ គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​ហ៊ី​យិ​ន​ដាយ​ដឹក​អង្ករ​ បើក​បុក​ម៉ូតូ​ ម៉ាក​ សេ​១២៥​ នៅ​ក្បែរ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រី​ឌ​ ស្ថិត​ក្នុងភូមិ​ស្លែង​រលើង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

​ ​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ត​ ម៉ាក​ ហ៊ី​យិ​ន​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3B-0366​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​កើតហេតុ​រត់គេច​ខ្លួន​បាត់​ស្រមោល​ ដោយ​បន្សល់​ទុក​រថយន្ត​ទៅ​កន្លែង​កើតហេតុ​។​

​ ​សមត្ថកិច្ច​ប្រាប់​បន្ត​ថា​ រថយន្ត​ខាងលើ​បើក​បុក​ម៉ូតូ​ ម៉ាក​ សេ​១២៥​ ស៊េរី​ឆ្នាំ​២០១១​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CC-3955​ អ្នកបើកបរ​អ្នក​ឈ្មោះ​ វង្ស​ សុ​ផា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​ជាងក្រឡឹង​ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ (​របួសធ្ងន់​)​ បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ ចំណែក​ជិះ​ពីក្រោយ​ឈ្មោះ​ ហេង​ ឆៃ​យ៉ា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ជាងក្រឡឹង​ដូច​គ្នា​ រស់នៅ​ម្តុំ​ផ្សារ​ស្គន់​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​ ស្លាប់​នៅ​កន្លែង​កើតហេតុ​។​ សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ដោយឡែក​រថយន្ត​ និង​ម៉ូតូ​ ត្រូវ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ ចុះ​ធ្វើការ​វាស់វែង​ នាំ​យក​ទៅ​រក្សា​ទុក​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់​។​

​ ​ប្រជាពលរដ្ឋ​ប្រាប់​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ និង​ម៉ូតូ​ បើកបរ​ស្រប​ទិស​គ្នា​ ពី​ត្បូង​ទៅ​ជើង​។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ដោយសារ​តែ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​បុក​ម៉ូតូ​ចំ​ពីក្រោយ​ពេញទំហឹង​ អូស​ទាំង​មនុស្ស​ និង​ម៉ូតូ​ក្រោម​រថយន្ត​ជាង​១០​ម៉ែត្រ​ ហើយ​សារ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​មុខ​បុក​គូទ​រថយន្ត​ទួ​រី​ស​ ពណ៌​ស្លែរ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2C-6034​ បណ្តាល​ឲ្យ​បែក​កញ្ចក់​ ទើប​រថយន្ត​បង្ក​អស់​ល្បឿន​ទៅ​មុខ​លែង​រួច​។​

​ ​ប្រជាពលរដ្ឋ​ប្រាប់​បន្ត​ថា​ ក្រោយ​ពី​កើតហេតុ​ អ្នកបើកប​រថយន្ត​បង្កហេតុ​បាន​បើកទ្វារ​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ ដោយ​បន្សល់​ទុក​រថយន្ត​នៅ​នឹង​កន្លែង​ ។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ ចុះ​ពិនិត្យ​ និង​អន្តរាគមន៍​ ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ ចំណែក​សព​សមត្ថកិច្ច​ក៏​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ ៕ ​​​ តុង សីហា

Tong-siha-(6)

Tong-siha-(1)

Tong-siha-(3)

Tong-siha-(4)

Tong-siha-(5)


ចែករំលែក៖