ព័ត៌មានទាន់ហេតុការណ៍៖

ខឹង​បំបែក​ប្រពន្ធ​ពី​ដើមទ្រូង​ទាញ​កាំភ្លើង​អាកា​បាញ់​សម្លាប់​ម្ដាយក្មេក​និង​ប្អូនថ្លៃ​ស្រី​

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​ ៖​ ម្ដាយក្មេក​ និង​ប្អូនថ្លៃ​ស្រី​បាន​ស្លាប់​យ៉ាង​ អាណោចអាធ័ម​បន្ដបន្ទាប់​គ្នា​ក្នុង​ថ្លុកឈាម​ ដោយសារ​តែ​កូន​ ប្រសា​ជា​ទាហាន​នៅ​អង្គភាព​ ៣១៧​ ចំណុះ​ឱ្យ​វរ​សេនា​តូច​ លេខ​៣១​បាន​យក​កាំភ្លើង​AK​ បាញ់​រះ​ ខណៈ​ដែល​ខឹង​ម្ដាយ​ ក្មេក​បំបែក​ប្រពន្ធ​របស់​ខ្លួន​មិន​ឱ្យ​រួម​រស់នៅ​ជាមួយ​គ្នា​ ។​

​ហេតុការណ៍​កូនប្រសា​បាញ់​សម្លាប់​ម្ដាយក្មេក​និង​ប្អូនថ្លៃ​ ស្រី​ស្លាប់​នេះ​ បង្ក​ឱ្យ​ ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៩​ និង​២៥​ នាទី​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ព្រះ​ខែ​ ឃុំ​ដំបូក​រូង​ ស្រុក​ភ្នំ​ ស្រួច​ ខេត្ដកំពង់ស្ពឺ​។​

​នគរបាល​បាន​និយាយ​ឱ្យ​ដឹង​ថា​ ស្ដ្រី​ ជា​ម្ដាយក្មេក​ដែល​ស្លាប់​ឈ្មោះ​ វល្លិ​ ហាវ​ អាយុ​៧០​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ និង​ស្ដ្រី​ជា​ ប្អូនថ្លៃ​ឈ្មោះ​ ញា​ញ់​ វិត​ អាយុ​ ៣១​ឆ្នាំ​ មានកូន​នៅ​ក្នុង​បន្ទុក​៣​នាក់​ រស់នៅ​ កន្លែង​កើតហេតុ​ខាងលើ​ ។​

​ចំណែក​ប្រពន្ធ​ជនសង្ស័យ​ឈ្មោះ​ គង់​ ស្រី​ម៉ៅ​ អាយុ​៣៣​ ឆ្នាំ​ ជា​កម្មការិនី​ ។​ រីឯ​ ជន​ដៃដល់​មានឈ្មោះ​ សំ​ វ៉ា​ន់​ អាយុ​៤៧​ឆ្នាំ​ ជា​ទាហាន​នៅ​អង្គភាព​៣១៧​ចំណុះ​ឱ្យ​ វរ​សេនា​តូច​លេខ​៣១​ទាំង​៤​នាក់​រស់នៅ​ ក្នុងភូមិ​ព្រះ​ខែ​ ឃុំ​ដំបូក​រូង​ ស្រុក​ភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ​ ។​

​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា​ នៅ​មុន​ ពេល​កើតហេតុ​កូនប្រសា​ចិត្ដ​ភ្លើង​នេះ​ បាន​រករឿង​ម្ដាយក្មេក​ថា​ បាន​យក​ប្រ​ព​ន្ឋ​ របស់​គេ​ទៅ​លាក់​និង​បាន​ជេរ​ប្រមាថ​លើ​ម្ដាយក្មេក​ ហើយ​កូនប្រសារ​រូប​នេះ​បាន​ និយាយ​ថាបើ​ប្រពន្ធ​គេ​មក​ពេល​ណា​នឹង​បាញ់​សម្លាប់​ចោល​ ។​ ពេល​នោះ​ជន​រង​ គ្រោះ​ដែល​ជា​ម្ដាយក្មេក​ក៏​បាន​និយាយ​ ថា​ “​អញ​បានឱ្យ​វា​ចេញ​ទៅ​រកស៊ី​ឆ្ងាយ​ បាត់​ហើយ​ ដោយសារ​តែ​នៅ​ជាមួយ​គ្នា​គិត​ តែ​ពី​ឈ្លោះប្រកែក​គ្នា​ ស្រវឹង​មិន​ឈប់​ មិន​ជួយ​រកស៊ី​សោះ​”​ ។​

​ពេល​ឮ​ពាក្យ​សម្ដី​មិន​សមរម្យ​របស់​ម្ដាយក្មេក​កូនប្រសា​រូប​នេះ​កើតក្ដី​ក្ដៅ​ ក្រហាយ​ក៏​ស្ទុះ​ទៅ​ទាញ​កាំភ្លើង​AK​ ផលិត​នៅ​ប្រទេស​ចិន​បាញ់​ម្ដាយក្មេក​ ១​គ្រាប់​ចំ​ខាងក្រោម​ឆ្អឹងដងកាំបិត​ខាងស្ដាំ​ធ្លា​យមក​ឆ្អឹងខ្នង​ខាងឆ្វេង​បណ្ដាល​ឱ្យ​ដួល​ផ្ងារ​ក្រោយ​ស្លាប់​ភ្លាមៗ​ ពេល​នោះ​ប្អូន​ ថ្លៃ​ស្រី​ដែល​កំពុង​លាង​ឆ្នាំ​ដាក់​ដាំបាយ​ បានឮ​សំឡេង​ផ្ទុះអាវុធ​ក៏​ចេញ​មក​មើល​ ហើយ​ត្រូវ​ជន​ដៃដល់​ជា​បងថ្លៃ​បាញ់​មួយ​ គ្រាប់​ចំ​គល់​ដោះ​ខាងឆ្វេង​បណ្ដាល​ឱ្យ​ ធ្លា​យមក​គល់​ចង្កេះ​ដួល​ផ្ងារ​ក្រោយ​ស្លាប់​ភ្លាមៗ​ដោយ​បន្សល់​ទុក​កូន​ចំនួន​៣​នាក់​គួរ​ឱ្យ​សង្វេគ​ ។​

​ប្រភព​ដ៏​ដែល​បាន​បន្ដ​ទៀត​ថា​ ជន​ដៃ​ ដល់​ក្រោយ​ពី​បាញ់​សម្លាប់​ម្ដាយក្មេក​និង​បងថ្លៃ​ក៏​បាន​បាញ់​១​គ្រាប់​ទៀត​គំរាម​ដើម្បី​គេចខ្លួន​ឡើង​ទៅ​លើ​ភ្នំ​ព្រះ​ខែ​ពី​ខាងត្បូង​ បាត់​ស្រមោល​ ហើយ​មក​ដល់​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​នៅ​មិន​ ទាន់​ចាប់ខ្លួន​បាន​នៅឡើយ​ទេ​ ៕

​ សេនា​ ស័ក្ដិ​

Tra_4


ចែករំលែក៖