ព័ត៌មានទាន់ហេតុការណ៍៖

​ភរិយា​ចំណាស់​ចិត្ដ​ក្ដៅ​ខឹង​ប្ដី​មាន​ស្រី​ច្រើន​យក​ទឹក​អាស៊ីត​ជះ​លើ​ភ្នែក​

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​ ៖​ ស្ដ្រី​ម្នាក់​ត្រូវ​សមត្ថ​ កិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ បន្ទាប់​ពី​ធ្វើ​សកម្ម​ ភាព​យក​ទឹក​អាស៊ីត​ជះ​ដាក់​ភ្នែក​ប្ដី​ដោយ​ សារ​តែ​ខឹង​រឿង​ប្ដី​មាន​ស្រី​ ។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨​ ខែ​ មេ​សា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ចាក់​កាំបិត​ ឃុំ​វល្លិ​.​ស​ ស្រុក​សំរោង​ទង​ ខេត្ដកំពង់ស្ពឺ​ ។​ ស្ដ្រី​ដៃដល់​ឈ្មោះ​អិន​ សុផល​ អាយុ​ ៥២​ឆ្នាំ​ ចំណែក​ប្ដី​រង​គ្រោះ​ឈ្មោះ​ប៉ិច​ ច​ន្ថា​ អាយុ​៥២​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើត​ ហេតុ​ខាងលើ​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ស្ដ្រី​ដៃដល់​ បាន​សារភាព​ថា​ មូលហេតុ​ដែល​បណ្ដាល​ ឱ្យ​គាត់​ហ៊ាន​ប្រព្រឹត្ដ​បែប​នេះ​ ដោយ​ សារ​តែ​ខឹង​នឹង​ប្ដី​ពូកែ​មាន​ស្រី​ មិន​ជួយ​ រកស៊ី​ចិញ្ចឹម​គ្រួសារ​ ណាមួយ​ចង់​ប្រដៅ​ ប្ដី​កុំឱ្យ​ចេះ​តែ​ដើរ​លេង​ ផឹកស៊ី​ស្រី​ញី​ញឹក​ ញាប់​ពេក​ ។​ ស្ដ្រី​ដដែល​បន្ដ​ថា​ ដោយ​ សារ​តែ​កំហឹង​គិត​មិន​បាន​គិត​វែង​ឆ្ងាយ​ ទើប​គាត់​ធ្វើ​ខុស​នឹង​ច្បាប់​ ។​

​លោក​វរសេនីយ៍ត្រី​ ឃុ​ត​ សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង​បានឱ្យ​ ដឹង​ថា​ ជន​រង​គ្រោះ​ក្រោយ​ពី​ត្រូវ​ប្រពន្ធ​ ចាក់ទឹក​អាស៊ីត​ដាក់​ភ្នែក​ហើយ​ ត្រូវ​បាន​ កូនៗ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បង្អែក​ខេត្ដ​ភ្លាមៗ​ផង​ដែរ​ ដែល​ពេល​នេះ​ អាការ​របួស​បាន​ធូរស្រាល​ខ្លះ​ហើយ​ ។​ ក្នុង​ករណី​នេះ​ដែរ​ ប្ដី​មិន​បាន​ដាក់​ពាក្យ​ បណ្ដឹង​ប្ដឹង​ស្ដ្រី​ដៃដល់​ជា​ប្រពន្ធ​របស់​ខ្លួន​ ទេ​ ថែម​ទាំង​សុំ​ឱ្យ​សមត្ថកិច្ច​ប្រពន្ធ​ត្រឡប់​ ទៅ​ផ្ទះ​វិញទៀត​ផង​ ៕ សេនា​ស័ក្ដិ​

Tra_3


ចែករំលែក៖