ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​៤​នាក់​ ប្រដាប់​កាំភ្លើងខ្លី​២​ដើម​ ភ្ជង់​ប្លន់​យក​ម៉ូតូ​សេ​១២៥​ ពី​យុវជន​ម្នាក់​គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព​

ចែករំលែក៖

​​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៤​ មួយ​គ្រឿង​ចេញពី​ធ្វើការ​ ត្រូវ​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ ដោយ​កាំភ្លើង​២​ដើម​បាន​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ និង​ដក​កាំភ្លើង​ភ្ជង់​ប្លន់​ ហើយ​ជិះ​គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​ និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងត្បូង​វិទ្យាល័យ​ ព្រះ​ស៊ី​សុវត្ថិ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨៤​ ស្ថិត​ក្នុង​សង្កាត់​ផ្សា​ថ្មី​ទី​៣​ ខណ្ឌដូនពេញ​។​

​ជន​រង​គ្រោះ​ឈ្មោះ​ សេង​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរប​ធ្វើការ​នៅ​ណា​កា​វើ​ល​ ស្នាក់​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៤​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បាត់ដំបង​ 1R-8418​ ។​

​តាម​កា​រៀបរាប់​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រួប​គេ​ និង​មិត្តភក្តិ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ មក​ពី​ធ្វើការ​ ហើយ​បាន​និង​បន្ត​ទៅ​ម្តុំ​ផ្សារ​សូ​រិ​យា​ដើម្បី​រក​ហូប​បាយ​ ។​ បន្ទាប់​មក​រួប​គេ​បាន​ជិះ​ម៉ូតូ​ចេញ​ក្នុង​បំណង​ត្រលប់​ទៅ​ផ្ទះ​ដោយ​ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨៤​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ។​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៤​នា​ន់​ជិះ​ម៉ូតូ​២​គ្រឿង​មួយ​គ្រឿង​ម៉ាក​ហ្វី​ណូ​ ស្លាក​លេខ​ភ្នំពេញ​ 1CS-2284​ និង​ម៉ូតូ​ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ មិន​ចាំ​ស្លាក​លេខ​ ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម​បាន​ជិះ​មក​ពីក្រោយ​ ហើយ​បាន​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​រួប​គេ​ឲ្យ​ដួល​ ហើយ​បាន​ដក​កាំភ្លើងខ្លី​ចេញពី​ច​ង្កោះ​ភ្ជង់​គំរាម​កំ​ឲ្យ​ស្រែក​បន្ទាប់​មក​ក្រុម​ជនសង្ស័យ​ក៏​បាន​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​

​ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក់​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣​ដើម្បី​កំណត់​មុខសញ្ញា​ ងាយស្រួល​សមត្ថកិច្ច​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ៕​ ចាន់​ធឿ​ន​

bun7

bun8

bun9


ចែករំលែក៖