ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​នៅ​តែ​មិន​យក​ ចិត្ដ​ទុកដាក់​ចំពោះ​អ្នកជំងឺ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​ សង្គម​ប៉ុន្មាន​ថ្ងៃនេះ​បាន​រិះគន់​ចំពោះ​ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ថា​មិន​បាន​យកចិត្ដ​ ទុកដាក់​អ្នកជំងឺ​ដែល​កំពុង​ស្ថិត​ក្នុង​គ្រា​ អាសន្ន​នោះ​ទេ​ ប៉ុន្ដែ​បែរជា​សម្លឹង​មើល​ លុយ​អ្នកជំងឺ​ជា​មុន​សិន​ មុន​នឹង​ព្យាបាល​ ។​ គេ​បាន​សរសេរ​ថា​ ករណី​គ្រោះថ្នាក់​ ចរាចរណ៍​មួយ​ត្រូវ​ដេក​ក្នុង​មន្ទីរពេទ្យ​ កាល់​ម៉ែ​ត​មួយ​យប់​ ហើយ​ចំណាយ​អស់​៨០០​ដុល្លារ​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ខាងលើ​នេះ​ជន​រង​គ្រោះ​បាន​សរសេរ​ថា​ គ្រែ​កញ្ចាស់​ចូល​ដេក​២​យប់​ឱ្យ​បង់លុយ​ មួយ​យប់​២០​ដុល្លារ​បូក​នឹង​ថ្លៃ​ថ្នាំពេទ្យ​ ទៀត​ ។​ នៅ​ពេល​យប់​គ្រា​ដែល​អ្នកជំងឺ​ ឈឺ​ស្រែកថ្ងូរ​ពេញ​ពេទ្យ​មិនឃើញ​ពេទ្យ​ មក​អើត​ឈ្ងោក​មើល​ឡើយ​…​ទាល់តែ​ ឈាមកក​ក្នុង​ទុ​យ​យោ​?​ ក្រុម​គ្រូពេទ្យ​ នៅ​ទីនោះ​និយាយ​ថា​ គេ​យក​ប្រាក់​ទៅ​ តាម​ស្ដង់ដារ​ ប៉ុន្ដែ​ការ​ព្យាបាល​អ្នកជំងឺ​ មិន​គោរព​ទៅ​តាម​ស្ដង់ដារ​ទេ​ ។​

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ត្រូវ​បាន​ស្ដី​ បន្ទោស​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​អ្នកជំងឺ​ដែល​ បាន​ចូល​ទៅ​ព្យាបាល​នៅ​ទីនោះ​ ។​ ក្រៅ​ ពី​ការ​មិន​យកចិត្ដទុកដាក់​ពី​សំណាក់​ក្រុម​ គ្រូពេទ្យ​ ការ​ប្រើ​ពាក្យ​សម្ដី​របស់​គ្រូពេទ្យ​ នៅ​ទីនោះ​មិន​គួរ​ឱ្យ​ចង់​ស្ដាប់​ទៀត​ ។​ គេ​ និយាយ​ថា​ វា​ក្លាយទៅជា​ទម្លាប់​ដែល​ ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​មិន​ យក​ភ្នែក​មើល​អ្នកជំងឺ​ដែល​គ្មាន​ប្រាក់​ ។​ ទាំង​អស់នេះ​ញាំ​ង​ឱ្យ​មានការ​រិះគន់​ជា​ ច្រើន​រហូត​ដល់​ខ្លះ​វាយប្រហារ​ថា​ វា​ជា​ ការ​រួមចំណែក​ធ្វើ​ឱ្យ​បាត់បង់​សំឡេង​ គាំទ្រ​មក​លើ​រាជរដ្ឋាភិបាល​ថែម​ទៀត​ ផង​ ។​ នោះ​គឺ​អ្វី​ដែល​គេ​យល់​ថា​ មន្ទីរ​ ពេទ្យ​រដ្ឋ​មួយ​នេះ​មិន​បាន​បំពេញ​តួនាទី​ បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ​នោះ​ឡើយ​។​ ប៉ុន្ដែ​គេ​ធ្វើ​អ្វីៗ​ដើម្បី​ប្រយោជន៍​ក្រុម​បក្ខ​ ពួក​ប៉ុន្មាន​នាក់​នោះ​ ។​

នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ (Facebook)​ Mi​ Li​ Do​ បាន​សរសេរ​ ថា​ “​យូរហើយ​ទើបតែ​ដឹង​?​ មិន​ថា​នរណា​ ជា​នរណា​ទេ​ ដឹង​តែ​ពី​លុយ​ ហើយ​គ្មាន​ ឯកទេស​ មើល​ច្របូកច្របល់​គ្នា​,​ ពេល​ ណា​ត្រូវការ​ពេទ្យ​ជំនាញ​ទាល់តែ​ទូរស័ព្ទ​ ហៅ​,​ ទម្រាំ​មក​ដល់​អ្នកជំងឺ​ដាច់ខ្យល់​ បាត់​ទៅ​ហើយ​”,​ Kim​ Ponlork​ បាន​ សរសេរ​ថា​ “This​ is​ Khmer​ កាល់​ម៉ែ​ត​ ស៊ីលុយ​ណាស់​,​ ឈ្មោះ​ជា​ពេទ្យ​រដ្ឋ​តែ​ស៊ី​ លុយ​ច្រើន​ជាង​ឯកជន​ទៅ​ទៀត​”​ ។​ បណ្ដា​ អ្នកចូលរួម​បញ្ចេញយោបល់​ផ្សេង​ទៀត​ សុទ្ធតែ​បាន​រិះគន់​ស្រ​ដៀង​គ្នា​ចំពោះ​ ចំណុច​អសកម្ម​ដែល​កំពុង​កើត​មាននៅ​ ក្នុង​មន្ទីរពេទ្យ​នេះ​ ។​

ជា​រួម​ទៅ​អ្វី​ដែល​ជា​ការ​រិះគន់​វា​ជា​ សំឡេង​របស់​ប្រជាពលរដ្ឋ​ ។​ សម្រាប់​ អ្នកបម្រើ​ការ​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ អះអាង​ថា​ ការ​ដឹកនាំ​របស់​លោក​ប្រធាន​ មន្ទីរពេទ្យ​បក្ខពួក​និយម​ គ្រួសារ​និយម​។​ គេ​មិនដឹង​ថា​ តើ​ការ​លើក​ឡើង​របស់​ មន្ដ្រីរាជការ​ បុគ្គលិក​គ្រូពេទ្យ​ នៅ​ក្នុង​ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ថា​ ថ្នាក់ដឹកនាំ​មន្ទីរ​ ពេទ្យ​នេះ​គ្រួសារ​និយម​ បក្ខពួក​ជា​ពិត​ កម្រិត​ណា​នោះ​ទេ​?​

វិស័យ​សុខាភិបាល​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ ប្រទេស​ស្ដីបន្ទោស​ថា​មិន​បាន​យកចិត្ដ​ ទុកដាក់​ផ្ដល់​សេវា​សុខភាព​ជូន​ប្រជា​ ពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ​នោះ​ឡើយ​ ។​ នៅ​ ពេល​ដែល​ប្រជាពលរដ្ឋ​មាន​ជំងឺ​ដោយ​ គ្រោះអាសន្ន​ម្ដងម្កាល​ ហើយរ​ត់ម​ករក​ មន្ទីរពេទ្យ​រដ្ឋ​ បើ​គ្មាន​ប្រាក់​ជាប់​ក្នុង​ ហោប៉ៅ​ទេ​ បើ​ទោះ​ស្ថិត​ក្នុង​ដង្ហើមចង្រិត​ ក៏​មិន​ទទួល​បានការ​យកចិត្ដទុកដាក់​ ព្យាបាល​បណ្ដោះអាសន្ន​ពី​ក្រុម​គ្រូពេទ្យ​ នោះ​ដែរ​ ។​ និយាយ​រួម​ទៅ​វិស័យ​សុខា​ ភិ​បាល​មិន​បាន​ជួយ​ស្រោចស្រង់​មុខ​ មាត់​របស់​រាជរដ្ឋាភិបាល​ និយាយ​ឱ្យ​ចំ​ គឺ​មិន​បាន​ជួយ​ដល់​ការ​គាំទ្រ​ចំពោះ​គោល​ នយោបាយ​របស់​រាជរដ្ឋាភិបាល​ គណបក្ស​ ប្រជាជន​កម្ពុជា​នោះ​ឡើយ​ ៕ ហេង​ ន​រិ​ន្ទ្រ​

kal

kal1


ចែករំលែក៖