ព័ត៌មានទាន់ហេតុការណ៍៖

ខឹង​គេ​ជិះ​ម៉ូតូ​វ៉ា​ក់​គ្នា​បុរស​ម្នាក់​ជេរ​ប្រ​មាថ​និង​យក​មួក​វាយ​បណ្តាល​បុរស​ម្នាក់​ទៀត​របួស​ហូ​ឈាម​ស្រោច​ខ្លួន​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ បាន​រង​របួស​ហូ​ឈាម​ស្រោច​ខ្លួន​ ខណៈ​រួប​គេ​ និង​ប្រពន្ធ​ ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​ ហើយ​បាន​វ៉ា​ក់​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ជិះ​ដោយ​បុរស​ម្នាក់​ ធ្វើ​ឲ្យ​បុរស​ម្នាក់​នោះ​ជេរ​ប្រមាថ​ និង​យក​មួក​សុវត្ថិភាព​ វាយ​ក្បាល​បណ្តាល​ឲ្យ​ បែក​ហូ​ឈាម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ឃាត់​ ខ្លួន​ភ្លាមៗ​ ។​

​ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១០​និង​០៥​នាទី​យប់​ ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងជើង​ស្ពាន​អាកាស​៧​មក​រា​ តាម​ បណ្តោយ​ផ្លូវ​លេខ​៥៩៨​ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។

​ជន​រង​គ្រោះ​ឈ្មោះ​ ថន​ វាសនា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជា​អ្នក​ប្រដាល់​ នៅ​សមាគម​ឬ​ក្លិប​នាគ​មា​ជ័យ​ និង​ប្រពន្ធ​ឈ្មោះ​ វ៉ា​ន់​ សុធី​ អាយុ​២៣​ឆ្នាំ​ អ្នក​ទាំង​ ពីរ​ស្នាក់​នៅ​ម្តុំ​ផ្សារ​សូ​រិ​យា​ ។​

​ ​តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ រូបគេ​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី​ ពណ៌​ខៀវ​លា​យស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CV-6548​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ហើយ​បាន​ឆ្លង​មក​ផ្លូវ​លេខ​៥៩៨​ បត់​ទៅ​ត្បូង​ ក្នុង​គោលបំណង​ទៅ​លេង​ផ្ទះ​បង​ ប្អូន​ ភ្លាមៗ​នោះ​ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​វ៉េវ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ សៀមរាប​ 1C-7257​ បើកបរ​ដោយ​បុរស​ម្នាក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​ ៥៩៨​ ក្នុង​ទិស​ដៅ​ពី​ជើត​ទៅ​ត្បូង​ ហើយ​បាន​វ៉ា​ក់​គ្នា​បន្តិច​ បន្ទាប់​មក​បុរស​ដែល​ ជិះ​ម៉ូតូ​វ៉េវ​ក៏​បាន​ស្រែក​ជេរ​ប្រមាត​ ដោយ​ឃើញ​ដូចនេះ​ជន​រង​គ្រោះ​ឈ្មោះ​ វ៉ា​ន់​ សុធី​ ក៏​បាន​សុំ​ទោស​ផង​ដែរ​។​ បន្ទាប់​មក​ទៀត​ ជន​បង្ក​បាន​ទាញ​មួក​សុវត្ថិភាព​ វាយ​ទៅ​លើ​ឈ្មោះ​ ថន​ វាសនា​ ត្រូវ​ក្បាល​បណ្តាល​ឲ្យ​បែកក្បាល​និង​ហូ​ឈាម​ស្រោច​ខ្លួន​ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​នាំ​គ្នា​ឈប់​មើល​ និង​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​គោលដៅ​ក្រោម​ស្ពាន​អាកាស​៧​មក​រា​ ចុះ​ទៅ​ ឃាត់ខ្លួន​ជន​បង្ក​បាន​ភ្លាមៗ​តែ​ម្តង​ ។​

​ក្រោយ​ពេល​កើតហេតុ​ជន​បង្ក​និង​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​ សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ​។​

​គួរ​បញ្ជាក់​ថា​ ទាក់ទិន​និង​ករណី​ខាង​នេះ​ ភាគី​ទាំង​សងខាង​មិន​បាន​ជិះ​ម៉ូតូ​ប៉ះ​ ឬ​បុក​គ្នា​នោះ​ទេ​ គឺ​គ្រាន់តែ​ជិះ​វ៉ា​ក់​គ្នា​បន្តិច​សោះ​ បុរស​ដែល​ជា​ជន​ដៃដល់​បាន​ ជេរ​ប្រមាថ​ និង​យក​មួក​មក​វាយ​ក្បាល​តែ​ម្តង​ ៕​ ចាន់​ធឿ​ន​

Chan-Th003

Chan-Th003-(1)

Chan-Th003-(2)

Chan-Th003-(3)


ចែករំលែក៖