ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ចំនួន​៦៦​ខ្នង​ នៅ​ស្រុក​ព្រះនេត្រព្រះ​ ខណៈ​ភ្លើងអគ្គិសនី​ដាច់​១​យប់​១​ថ្ងៃ​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​ ៖​ ភ្លើងអគ្គិសនី​ត្រូវ​បាន​កាត់​ផ្តាច់​ចំនួន​១​យប់​១​ថ្ងៃ​នៅ​ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ និង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦៦​ខ្នង​ ក្នុង​ឃុំ​ចំនួន​៣​ឃុំ​ ត្រូវ​បាន​ខ្យល់​ កន្ត្រាក់​បោកបក់​ បំផ្លាញ​ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​ជាមួយ​ខ្យល់កួច​និង​ផ្គរ​រន្ទះ​ ។​

​បាតុភូត​ធម្មជាតិ​បង្ក​ឡើង​ដោយ​ខ្យល់​ក​ន្រា្ត​ក់​ បើ​តាម​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​ និង​សមត្ថ​ កិច្ច​ស្រុក​ព្រះនេត្រព្រះ​ឱ្យ​ដឹង​ថា​ មិន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ទទួល​ រង​របួស​និង​ស្លាប់​ នោះ​ឡើយ​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨​ ខែមេសា​ជា​ថ្ងៃ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​។​ ក្រោយ​ពី​កើតហេតុ​ភ្លាម​ គេ​សង្កេត​ឃើញ​អាជ្ញាធរ​ស្រុក​និង​ កម្លាំង​សមត្ថកិច្ច​ស្រុក​ព្រះ​នេត្រ​ ព្រះ​ បាន​ចុះ​ទៅ​ជួយ​ជួសជុល​និង​កសាង​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ឡើង​វិញ​ និង​បាន​នាំ​យក​ អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ យក​ទៅ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ផង​ដែរ​ ។​

​ជុំវិញ​បញ្ហា​នេះ​ លោក​វរសេនីយ៍ត្រី​ មាស​ ប្ញ​ទ្ធី​ អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ បាន​ប្រាប់​ ឱ្យ​ដឹង​ថា​ ឃុំ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រួម​មាន​ឃុំ​ភ្នំ​លៀប​ ឃុំ​ទឹកជោរ​ និង​ឃុំ​ប្រាសាទ​។​ ក្នុង​នោះ​ឃុំ​ភ្នំ​លៀប​បាន​រង​ការ​ខូចខាត​ផ្ទះ​ចំនួន​២២​ខ្នង​ ខូចខាត​ធ្ងន់​ចំនួន​១០​ខ្នង​ ឃុំ​ទឹកជោរ​ រង​ការ​ខូចខាត​ផ្ទះ​ចំនួន​៤២​ខ្នង​ ខូចខាត​ធ្ងន់​ចំនួន​៣២​ខ្នង​ និង​ឃុំ​ប្រាសាទ​រង​ការ​ខូច​ ខាត​ផ្ទះ​ ចំនួន​២​ខ្នង​ស្រាល​ ។​
​លោក​អធិការ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​៦៦​ខ្នង​ រង​ការ​ខូចខាត​ដោយ​ផ្ទះ​ ខ្លះ​ត្រូវ​ខ្យល់​បោកបក់​របើក​ដំបូល​ និង​ផ្ទះ​ខ្លះ​ទៀត​ត្រូវ​ខ្យល់កួច​ធ្លាក់​សសរ​ពីលើ​ជើង​តាង​ រលំ​ផ្ទះ​ទាំងស្រុង​តែ​ម្តង​ ។​ មិនតែប៉ុណ្ណោះ​ ក៏​មាន​ដើមឈើ​តូច​ធំ​បាន​ បាក់​សង្កត់​ខ្សែភ្លើង​ បណ្តាល​ឱ្យ​ចរន្ត​ភ្លើង​នៅ​ទូ​ទាំង​ ស្រុក​ព្រះនេត្រព្រះ​ត្រូវ​បាន​កាត់​ផ្តាច់​រយៈពេល​១​យប់​១​ថ្ងៃ​។​ បន្ទាប់​ពី​កើតហេតុ​ ទើប​អ្នកជំនាញ​ ទៅ​ត​ភ្ជាប់​បណ្តាញ​ដាក់​ឱ្យ​ប្រើប្រាស់​ឡើង​វិញ​ ។​

​គួរ​រំលឹក​ថា​ នេះ​ជា​លើក​ទី​២​ហើយ​ ដែល​ស្រុក​ព្រះនេត្រព្រះ​បាន​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ នៅ​ដើមឆ្នាំ​២០១៥​នេះ​ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ក៏​ត្រូវ​រន្ទះបាញ់​ស្លាប់​ ខណៈ​ស្ត្រី​រង​គ្រោះ​ បម្រុង​ ដើរទៅ​ដឹកគោ​ពី​វាលស្រែ​ក្បែរ​ភូមិ​មក​ផ្ទះ​វិញ​ ខណៈ​មាន​ធ្លាក់​ភ្លៀង​ខ្យល់​លាយឡំ​និង​ផ្គរ​រន្ទះ​ ៕ ​ វិច្ឆិកា​

Vicheka

Vicheka-(1)

Vicheka-(2)

Vicheka-(3)

Vicheka-(4)

Vicheka-(5)

Vicheka-(6)


ចែករំលែក៖